CAMBO REPORT

Popup Advertising5 seconds

ចោរ​មួយ​ក្រុម​ប្លន់​ហាង Apple យក​បាន MacBook និង iPhone សរុប​ជា​ទឹក​ប្រាក់​ខ្ទង់ 27,000 ដុល្លារ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ថ្មីៗនេះ មានចោរមួយក្រុម បាននាំគ្នា ធ្វើសកម្មភាពចូលប្លន់ហាង របស់ក្រុមហ៊ុន Apple ដែលមានទីតាំងស្ថិត នៅជិតហាង Fashion Fair ក្នុងទីក្រុង Fresno នៃរដ្ឋ កាលីហ្វ័រញ៉ា។ ករណីចោរកម្មនេះ  ពួកវាបានលួចយក MacBook និង iPhone (រួមមាន iPhone 6 រហូតដល់ iPhone X) សរុបចំនួន 26 គ្រឿង ដែលមានតម្លៃ គឺខ្ទង់ 27,000 ដុល្លារ ក្នុងរយៈពេល តែប៉ុន្មានវិនាទីប៉ុណ្ណោះ។

បើយោងទៅតាម វីដេអូដែលថតចេញពីកាមេរ៉ាសុវត្ថិភាព បានបង្ហាញថា ក្រុមចោរនេះ មានគ្នាប្រហែល 4 ទៅ 5 នាក់ បានរត់ចូល ទៅក្នុង Apple Store ដើម្បីធ្វើការប្លន់។ ពេលរត់ចូល ទៅដល់ បានធ្វើអោយភ្ញៀវ ដែលកំពុងចូលទិញ និងកំពុងមើល ផលិតផល Apple ទាំងអស់ នាំគ្នាភ័យតក់ស្លុត និងស្រឡាំងកាំង ឈរមើលក្រុមចោរ ប្រមូល MacBook និង iPhone ជាច្រើនគ្រឿង យ៉ាងច្បាស់ ស្តែងៗ ដូចកំពុងមើលកុន 4DX អញ្ចឹង។ ក្រុមចោរ បាននាំគ្នាប្រមូលរបស់ ដែលមានលើតុតាំងនោះ យ៉ាងលឿន ដើម្បីប្រញាប់រត់គេចចេញ ទៅឡានបក្សពួកវា នៅខាងក្រៅ។ ក្នុងនោះ យើងក៏បានឃើញ បុរសម្នាក់ នៅខាងក្រៅហាង ត្រង់ច្រកចេញ បានព្យាយាមរារាំង ពួកចោរនោះដែរ តែត្រូវចោរ ធាក់រហូតដល់ដួល ថែមទៀតផង។

 

ដើម្បីអោយកាន់តែច្បាស់ ពីសកម្មភាពប្លន់របស់ ក្រុមចោរនោះ សូមទស្សនាវីដេអូ ដូចខាងក្រោម៖

 

ពួកគេលួចបានជោគជ័យ ហើយប៉ូលីសក្នុងទីក្រុង Fresno បានស៊ើបអង្កេតថា ពួកវាអាចនឹងមានអាយុចាប់ ពី 16 ឆ្នាំ ដល់ 18 ឆ្នាំ បើមើលតាមភិនភាគ។ ប៉ូលីសក៏បានបន្តការ សង្ស័យថា ក្រុមចោរអាចទៅលួចប្លន់ ផ្សេងទៀត តាមមានវិធីសាស្ត្រដូចគ្នា។ យ៉ាងណា ពួកគេសង្ឃឹម ប៉ូលីសនឹងតាមចាប់ក្រុម ចោរទាំងប៉ុន្មាននាក់នេះ អោយបានក្នុងពេល ឆាប់ៗខាងមុខ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: Phone Arena Tag: Lifestyle