CAMBO REPORT

Popup Advertising5 seconds

លេច​ធ្លាយ​លេន​កាមេរ៉ា​របស់ Xperia XZ3 មាន​ដល់​ទៅ ៤ គ្រាប់​ឯ​ណោះ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

Sony ទើបតែឈានចូលនៅក្នុងការប្រកួតប្រជែងកាមេរ៉ាភ្លោះទេ ដោយយើងបានឃើញ នៅលើ XZ2 Premium អមជាមួយនឹងអេក្រង់ 4K កប់តែម្ដង ម្យ៉ាងទៀតផ្នែក កាមេរ៉ាភ្លោះរបស់ XZ2 Premium ក៏ទទួលបានការ តម្លើងផ្នែក Software មិនធម្មតាដែរ ជាមួយនឹងស៊េនស័រ Exmor RS RGB និងស៊េនស័រសខ្មៅ Monochrome អាចថតបានភ្លឺ ជាងភ្នែកមនុស្សទៅទៀត និងថតវីឌីអូកម្រិត 4K HDR។ អាចនិយាយថា វាជាការបោះជំហ៊ាន យ៉ាងធំពី Sony ហើយនៅពេលនេះដែរ យើងបានលេចធ្លាយអំពី ផ្នែកកាមេរ៉ារបស់ Xperia XZ3 បណ្ដើរៗហើយ ដោយគេបានឃើញ លេនភ្លោះ ដែលក្រុមហ៊ុន ផលិតចេញសម្រាប់បំពាក់លើ ទូរសព្ទជំនាន់ថ្មី របស់ខ្លួន។

ក្រុមហ៊ុនជប៉ុននេះ បានរាយការណ៍មកថា អាចនឹងបញ្ចេញ Xperia XZ3 នៅចុងខែសីហានេះហើយ ដោយចង់ពាំនាំយក វាទៅប្រកាសនៅក្នុង ព្រឹត្តិការណ៍ IFA ២០១៨ ដែលប្រព្រឹត្តទៅនៅក្នុង ទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់ ដែលចាប់ផ្ដើមពីថ្ងៃទី ៣១ សីហាតទៅ។ អ្វីដែលធ្វើឲ្យ Xperia XZ3 ចាប់អារម្មណ៍ខ្លាំង នៅត្រីមាសទី ៣ នេះប្រហែលជា កាមេរ៉ាមុនគេហើយ ដោយសារតែ Sony ហាក់ដូចជាយក ចិត្តទុកដាក់ និងផ្សព្វផ្សាយផ្នែកកាមេរ៉ាខ្លាំង ជាងរាល់ដង នៅលើ XZ2 Premium កន្លងទៅ។ យ៉ាងណាមិញ សម្រាប់លេន ៤ គ្រាប់ ដែលក្រុមហ៊ុន Sony បានបង្ហាញ ខាងក្រោមនេះ អាចបញ្ជាក់តំរុយ បានថា XZ3 នឹងបំពាក់កាមេរ៉ាភ្លោះ ទាំងខាងមុខ និងខាងក្រោយតែម្ដង។

កាមេរ៉ាភ្លោះខាងលើ ត្រូវបានគេសន្មត់ថា វាជាលេន Telephoto ដែលប្រើប្រាស់សម្រាប់ ពង្រីកចូល ២ ដង ដោយមិនបាត់គុណភាព ព្រោះក្រុមហ៊ុននេះ ធ្លាប់ផលិតលេននេះ ផ្គត់ផ្គង់ដល់ក្រុមហ៊ុនដទៃ ជាច្រើនមកហើយ សម្រាប់ថតពង្រីក និងថតព្រាលជាដើម។ ប៉ុន្តែសម្រាប់ XZ3 មិនទាន់ដឹងថា Sony នឹងបង្កើនមុខងារ ថតអ្វីខ្លះទៀតនោះទេ គ្រាន់តែមុខងារពង្រីក និង Bokeh Effect គឺដឹងតែមានហើយ។ ចំណែកកាមេរ៉ាភ្លោះមុខ ក៏ដូចគ្នាដែរ ដោយវាអាចនឹងប្រើប្រាស់ សម្រាប់ថតព្រាលផ្ទៃ ខាងក្រោយ ធ្វើឲ្យអ្នកប្រើប្រាស់ទទួលបាន រូបភាពកាន់តែច្នៃប្រឌិត។ យ៉ាងណាមិញ សម្រាប់ម៉ាស៊ីនរបស់ XZ3 មិនបាច់ប្រាប់ ក៏យើងអាចទាញដឹងដែរ ថាវានឹងបំពាក់ឈីប Snapdragon 845 រ៉េម ៦ ជីកាបៃ អង្គផ្ទុកទិន្នន័យចាប់ពី ៦៤ ជីកាបៃឡើងទៅ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: WCCF Tech Tag: ទូរស័ព្ទ