CAMBO REPORT

Popup Advertising5 seconds

តើ Mi Max 3 នឹង​បង្ហាញ​វត្តមាន​ជា​ផ្លូវ​ការ​នៅ​ពេល​ណា?

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បើគិតមកទល់ពេលនេះ មានប្រភពព័ត៌មានជាច្រើន ពាក់ព័ន្ធនឹងទូរសព្ទម៉ូឌែល Mi Max 3 របស់ក្រុមហ៊ុន Xiaomi ដែលត្រៀមនឹងបង្ហាញខ្លួន នាពេលឆាប់ៗខាងមុខនេះ ជាមួយលក្ខណៈសម្បត្តិលេចធ្លាយផ្សេងៗ។ យ៉ាងណា យើងជឿជាក់ថា មិត្តអ្នកអានទាំងអស់គ្នា ក៏ប្រហែលជាចង់ដឹង តើស្មាតហ្វូន Mi Max 3 នឹងបង្ហាញខ្លួន ប្រកាសជាផ្លូវការ នៅថ្ងៃណា? ខែណា? ផងដែរ!

ពិតមែនហើយ ថ្មីៗនេះ យើងក៏ទទួលបានដំណឹងល្អជាថ្មីមួយទៀត ដែលមានប្រភព មកពីទីផ្សារប្រទេសចិន នោះគឺការប្រកាសអោយដឹង ពីថ្ងៃដាក់បង្ហាញ ស្មាតហ្វូន Mi Max 3 ជាផ្លូវការ ដើម្បីអោយអ្នកគាំទ្រ បានដឹងកាន់តែច្បាស់។ តាមរយៈ រូបភាព Poster មួយសន្លឹកនេះ ដោយមានភ្ជាប់ជាមួយឈ្មោះ Max 3 របស់ក្រុមហ៊ុន Xiaomi ដោយបានបង្ហាញថា ទូរសព្ទនេះ អាចនឹងធ្វើការបង្ហាញវត្តមាន ផ្លូវការ នៅថ្ងៃទី 19 ខែកក្កដា ឆ្នាំ 2018 ឆាប់ៗខាងមុខនេះ។ Mi Max 3 ត្រូវបានគេបង្ហើប អោយដឹងទៀតថា វាអាចនឹងប្រកាសចេញ នៅក្នុងទីក្រុងប៉េកាំង ប្រទេសចិន ផងដែរ។

 

អញ្ចឹង ក្រោយពេលបានដឹង ពីថ្ងៃបង្ហាញវត្តមាន នៃស្មាតហ្វូនជំនាន់ថ្មីនេះ ដែលគេរំពឹងទុករួចហើយ ឥលូវ យើងសូមរំលឹកពី លក្ខណៈសម្បត្តិ Mi Max 3 ដែលបានលេចធ្លាយ ចុងក្រោយ អោយអ្នកទាំងអស់គ្នា បានដឹងបន្តិចសិន។ ស្មាតហ្វូននេះ ត្រូវបានគេនិយាយថា នឹងមានបំពាក់ អេក្រង់យក្ស លាតធំដល់ទំហំ 6.9 អ៊ីញ (ឬអាចដល់ 7 អ៊ីញ) អាចបង្ហាញរូបភាព ក្នុងកម្រិត Full HD+, ប្រើប្រាស់បន្ទះឈីប Snapdragon 636 មាន CPU ចំនួន 8 គ្រាប់ អាចរត់ក្នុងល្បឿន 1.8 GHz, មាន RAM ទំហំ 3GB ជាមួយអង្គផ្ទុកទិន្នន័យ ខាងក្នុងមានទំហំ 32GB, RAM ទំហំ 4GB ជាមួយអង្គផ្ទុកទិន្នន័យ 64GB និងមាន RAM ទំហំ 6GB សម្រាប់ទំហំ អង្គផ្ទុកទិន្នន័យ 128GB។

ចំពោះកម្លាំងថាមពលថ្មវិញ វាអាចនឹងមានទំហំធំ ដល់ទៅ 5500mAh ហើយលក្ខណៈសម្បត្តិទាំងនេះ គ្រាន់តែជា ការសរុបនៃព័ត៌មាន លេចធ្លាយចុងក្រោយ ទាក់ទងនឹង Mi Max 3 ប៉ុណ្ណោះ ដោយយើងក៏មិនទាន់ អាចប្រាកដ ថាវានឹងក្លាយជាការពិត ឬអត់នោះដែរ? មានតែរង់ចាំ តាមដាន ការបង្ហាញជាផ្លូវការពី Xiaomi ទេ ទើបអាចជឿជាក់បាន!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: iPhone Hacks Tag: ទូរស័ព្ទ