CAMBO REPORT

Popup Advertising5 seconds

ចំណុច​ពិសេស​ទាំង ៣០ ដែល​ធ្វើ​ឲ្យ Ford Everest 2019 វៃ​ឆ្លាត​លើស​រថយន្ដ SUV ដទៃ​ទៀត!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

Ford Everest 2019 គឺជារថយន្ដ SUV ស៊េរីថ្មីមួយរបស់ក្រុមហ៊ុន Ford ដែលវានឹងត្រៀមបង្ហាញខ្លួន ជាផ្លូវការ នៅពេលឆាប់ៗនេះ ប៉ុន្ដែសម្រាប់ពេលនេះ ក្រុមហ៊ុនបានបង្ហើបនូវ លក្ខណៈសម្បត្តិ និងរូបរាងពិតប្រាកដរបស់វា ដល់ប្រិយមិត្តរួចមកហើយ ដោយវាគឺជារថយន្ដ ដែលមានការរចនាថ្មី ទាន់ជំនាន់ បច្ចេកវិទ្យាថ្មីៗជាច្រើន ពិសេសគឺប្រព័ន្ធសុវត្ថិភាព កាន់តែវៃឆ្លាតជាងមុនទៅទៀត។ លើសពីនេះ រថយន្ដ Ford Everest 2019 ត្រូវបានគេទទួលស្គាល់ ជារថយន្ដដែលផ្ដោតសំខាន់ទៅលើ ការផ្ដល់ជូននូវការ ធានាសុវត្ថិភាពសម្រាប់ អ្នកបើកបរ និងអ្នកដំណើរ ក៏ដូចជាជំនះគ្រប់ឧបសគ្គ នៃការប្រើប្រាស់ គ្រប់ស្ថានភាពផ្លូវ ប្រកបដោយភាព រឹងមាំផងដែរ។

ក្នុងថ្ងៃនេះដែរ យើងនឹងមកមើលនូវលក្ខណៈសម្បត្តិពិសេស ដែលក្រុមហ៊ុន Ford បានកែច្នៃថ្មី ធ្វើឲ្យ Everest 2019 មានចំណុចលេចធ្លោ ជារថយន្ដ SUV ទូទៅ៖

 

1.    ចង្កៀងខាងមុខបិទបើកអូតូ ដោយមានស៊េនស័រចាប់សម្គាល់ពេលភ្លឺ និងពេលងងឹត (Automatic headlamp on/off)

2.    ចង្កៀងខាងមុខឡើងចុះដោយស្វ័យប្រវត្តិ រេតាមស្ថានភាពជាក់ស្ដែង ដូចជាផ្លូវចុះ ឬឡើង (Automatic headlamp leveling)

3.    ភ្លើង LED បំភ្លឺពេលថ្ងៃ (LED daytime running lamps)

4.    ហ្វាកូដអូតូ (Auto high beam control)

5.    ផ្លិតទឹកអូតូ (Rain sensitive windshield wipers)

6.    ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ដែលអាចកើតមាននៅខាងមុខ (Forward Collision Warning)

7.    ប្រព័ន្ធផ្ដល់សញ្ញារយៈចម្ងាយសុវត្ថិភាព (Distance Indication Alert)

8.    ប្រព័ន្ធផ្តល់សញ្ញាឲ្យអ្នកអ្នកបើកបរឈប់សំរាកពេលមានអារម្មណ៍ងងុយគេង (Driver Alert System)

9.    ប្រព័ន្ធកំណត់គំលាតសុវត្ថិភាព និងបន្ថយល្បឿនដោយស្វ័យប្រវត្តិតាមល្បឿនរថយន្តខាងមុខ (Adaptive Cruise Control)

10.     ប្រព័ន្ធជំនួយលើចង្កូតនិងរំលឹកឲ្យអ្នកបើកបរបើកក្នុងគន្លងត្រឹមត្រូវ (Lane keeping aid and Lane Keeping System)

11.     ប្រព័ន្ធបន្ថយល្បឿន និងជាន់ហ្វ្រាំងដោយស្វ័យប្រវត្តិ (Intelligent speed assist and autonomous emergency braking)

12.     ប្រព័ន្ធផ្ដល់សញ្ញាការពារការប៉ះទង្គិច (Collision mitigation system)

13.     ប្រព័ន្ធផ្ដល់សញ្ញាពីសម្ពាធកង់ (Tire pressure sensors)

14.     ប្រព័ន្ធកំណត់ល្បឿនតាមរថយន្តដែលបើកបរ នៅខាងមុខរថយន្ដខ្លួន ដោយស្វ័យប្រវត្តិ (Adaptive speed control)

15.     ប្រព័ន្ធជំនួយ ចូលចតដោយស្វ័យប្រវត្តិ (Parallel Parking Assist)

16.     កាម៉េរា និងសេនស័រ ផ្នែកខាងក្រោយ (Rear camera with rear sensors)

17.     ពោងសុវត្ថិភាពការពារជង្គង់ និងពោងសុវត្ថិភាពជុំវិញរថយន្ត (Inflatable knee bolster and  side curtain airbags)

18.     កញ្ចក់មើលក្រោយកាត់បន្ថយការចាំងភ្នែក (Electrochromic inside mirror)

19.     ប្រព័ន្ធចាប់សម្គាល់ ផ្លាកសញ្ញាចរាចរណ៍លើដងផ្លូវ (Less speed sign recognition)

20.     យ៉ាន់កង់អាលុយមីញ៉ូមទំហំ ២០ អ៊ីញ ដែលមានភាពរឹងមាំ និងធ្វើឲ្យរថយន្ដខ្ពស់ល្អ

21.     ទ្វារខាងក្រោយបិទបើកអូតូ (Power Lift gate)

22.     កៅអីស្បែក

23.     តាប្លូស្បែក

24.     បច្ចេកវិទ្យា SYNC 3 ដែលអាចបញ្ជាដោយសម្លេង

25.     ប្រព័ន្ធ Mykey សម្រាប់កំណត់ល្បឿនបើកបរ និងបញ្ជារបិទកញ្ចក់

26.     ប្រពន្ធ័គ្រប់គ្រងការបើកបរលើគ្រប់ស្ថានភាពផ្លូវ (Terrain Management System)

27.     ចុះទឹកបាន 800mm (800mm Water Wading)

28.     ប្រព័ន្ធផ្តល់ដំណឹងគ្រោះថ្នាក់ផ្នែកចំហៀងនិងខាងក្រោយរថយន្ត (Blind Spot Information System & Cross Traffic Alert)

29.     ប្រព័ន្ធទប់លំនឹងពេលចុះចំណោទ (Hill Descent Control)

30.     ប្រព័ន្ធទប់លំនឹងរថយន្តលើផ្លូវកោង និង រអិល និងបញ្ជៀសការក្រឡាប់ (Roll Stability Program and Electronic Stability Program)


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: Ford Cambodia Tag: យានយន្ត