CAMBO REPORT

Popup Advertising5 seconds

Sony បញ្ចេញ​វីដេអូ​មួយ ថត​ចេញ​ពី​ Xperia XZ2 Premium! មើល​ហើយ មិន​សរសើរ​មិន​បាន!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

Xperia XZ2 Premium គឺជាទូរសព្ទលំដាប់ថវិកាមួយ ដែលមានបំពាក់កាមេរ៉ាខាងក្រោយ ជាកាមេរ៉ាភ្លោះ ដំបូងគេរបស់ក្រុមហ៊ុន Sony ដែលត្រូវបាន ប្រកាសចេញ កាលពីខែមេសា ឆ្នាំ 2018 កន្លងទៅ។ ស្មាតហ្វូននេះ មានបំពាក់អេក្រង់ទំហំ 5.8 អ៊ីញ អាចបង្ហាញរូបភាព ដល់កម្រិត 4K ឬ 2160 x 3840 ភិចស៊ែល ដែលជាកម្រិតបង្ហាញ ច្បាស់កប់ជាងគេ នាពេលបច្ចុប្បន្ន ធ្វើអោយយើង ទាំងអស់គ្នា មិនសរសើរមិនបាន។

បើនិយាយពីកាមេរ៉ាភ្លោះខាងក្រោយវិញ គឺមានមួយគ្រាប់ មានទំហំ 19 មេហ្គាភិចស៊ែល ប្រើប្រាស់ស៊េនស័រ Exmor RS RGB ទំហំ 1/2.3 អ៊ីញ និងមានកម្រិត Aperture f/1.8 ដែលមានសមត្ថភាព តម្លើងកម្រិត ISO ដល់ទៅ 12,800 សម្រាប់ការថតវីឌីអូ និង 51,200 ឯណោះ សម្រាប់ការថតរូបភាព។ ចំណែកមួយគ្រាប់ទៀត មានទំហំ ១២ មេហ្គាភិចស៊ែល ជាស៊េនស័រ Monochrome (សម្រាប់ថតពណ៌សខ្មៅ ទាំងរូបភាព និងវីឌីអូ) ទំហំ 1/2.3 អ៊ីញដូចគ្នា និងមានកម្រិត Aperture f/1.6។ កាមេរ៉ាទាំង 2 គ្រាប់នេះ ក៏បានភ្ជាប់នូវ មុខងារថតព្រាល Bokeh និងអាចថតវីឌីអូធំបំផុត ដល់កម្រិត 4K បែបវីឌីអូ HDR ថែមទាំងមានមុខងារ ទប់លំនឹង EIS និង 5-axis OIS បានយ៉ាងប្រសើរ ហើយក៏អាចថតវីឌីអូ slo-mo បានល្បឿន 960fps ក្នុងកម្រិត Full HD ផងដែរ។

ថ្មីៗនេះដែរ ក្រុមហ៊ុន Sony បានបញ្ចេញវីដេអូមួយ ដែលបង្ហាញពីសមត្ថភាព កាមេរ៉ាភ្លោះរបស់ Sony Xperia XZ2 Premium ក្នុងការថតវីដេអូ ជាមួយនឹងកម្រិត ISO ដល់ទៅ 12,800 ដែលកម្រិតធំជាងគេបង្អស់ គ្មានស្មាតហ្វូនណា អាចក្លាយគូប្រដូចបាន។ ចង់ដឹងទេថា ការថតវីដេអូ ជាមួយនឹងកម្រិត ISO ធំជាងគេនេះ មានភាពពិសេសយ៉ាងណា សូមទស្សនាទាំងអស់គ្នា៖

 

 

បន្ទាប់ពីបានទស្សនាវីដេអូនេះរួច យើងសង្គេតឃើញថា ការថតវីដេអូ នៅពេលល្ងាច និងពេលយប់ ជាមួយនឹងកម្រិត ISO ធំជាងគេបំផុត ចេញពីកាមេរ៉ាភ្លោះ Xperia XZ2 Premium នេះ គឺពិតជាពិសេស ច្បាស់កប់តែម្តង ស្ទើរតែស្មើនឹង គុណភាពវីដេអូខ្នាតកុន ទៅហើយ។ ចំពោះពណ៌រូបភាព ក្នុងវីដេអូ ដែលផលិតចេញ គឺល្អមែនទែន មិនសរសើរមិនបាន។ ចុះអ្នកមិត្តអ្នកអាន ទាំងអស់គ្នាវិញ យល់យ៉ាងណាដែរ ចំពោះការថតវីដេអូ ចេញពីកាមេរ៉ាភ្លោះ ខាងក្រោយ Xperia XZ Premium របស់ក្រុមហ៊ុន Sony នេះ?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: Sony Xperia Tag: ទូរស័ព្ទ