CAMBO REPORT

Popup Advertising5 seconds

Lenovo Z5 ពណ៌ Aurora ត្រូវ​បាន​បង្ហាញ​វត្តមាន​ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

Lenovo Z5 គឺជាស្មាតហ្វូន ដែលមានអេក្រង់លាតធំ និងមានរំលេចថ្ងាសឆក និងមានលក្ខណៈសម្បត្តិល្អច្រើន ឯរចនាបថរូបរាង ក៏ប្លែកម្យ៉ាងផងដែរ។ ចំពោះស្មាតហ្វូននេះ ត្រូវបានប្រកាសចេញ និងបង្ហាញខ្លួន កាល ពីខែមិថុនា កន្លងទៅ ជាមួយនឹងជម្រើស 3 ពណ៌ ដែលយើងអាចជ្រើសរើស រួមមាន ពណ៌ខ្មៅ, ពណ៌ខៀវ និងពណ៌ Aurora ដោយពណ៌នេះដែរ ដូចជាការច្របាច់ 2 ពណ៌បញ្ចូលគ្នា រួមមាន ពណ៌ខៀវ និងពណ៌ស្វាយ។ ។

យ៉ាងណា សម្រាប់ពណ៌ដែលបានចេញលក់ នៅលើទៅផ្សារ ទើបតែបានចំនួន 2 ពណ៌ប៉ុណ្ណោះ គឺពណ៌ខ្មៅ និងពណ៌ខៀវ មិនទាន់មានពណ៌ Aurora នៅឡើយទេ។ ប៉ុន្តែសម្រាប់ថ្ងៃនេះដែរ ខាងក្រុមហ៊ុន Lenovo ក៏បានបញ្ជាក់អោយដឹង ព័ត៌មានថ្មីមួយថា Z5 ពណ៌ Aurora ឬហៅថាពណ៌ស្វាយ លាយពណ៌ខៀវនោះ កំពុងត្រួវបាន ដាក់ចេញ បង្ហាញវត្តមាន ជាផ្លូវការហើយ។ ឥលូវយើង សូមរំលឹកពីលក្ខណៈសម្បត្តិ ត្រួសៗ របស់ស្មាតហ្វូននេះ អោយអ្នកទាំងអស់គ្នា បានដឹងបន្តិចសិន ដោយ Lenovo Z5 មានអេក្រង់លាតធំ ទំហំ 6.2 អ៊ីញ ជាមួយនឹងកម្រិតភាពច្បាស់ 1080 x 2246 ភិចស៊ែល និងមានកម្រិត Aspect Ratio 18.7:9។ វាប្រើប្រាស់បន្ទះឈីប Snapdragon 636 មាន CPU ចំនួន 8 គ្រាប់ អាចរត់ក្នុងល្បឿន 1.8GHz, មាន RAM ទំហំ 6GB ជាមួយអង្គចងចាំទំហំ 128GB មិនមាន 64GB នោះទេ។ ស្មាតហ្វូននេះ មានកាមេរ៉ាមុខមានទំហំ 8 មេហ្គាភិចស៊ែល ចំណែកកាមេរ៉ាភ្លោះ ខាងក្រោយទំហំ 16 មេហ្គាភិចស៊ែល + 8 មេហ្គាភិចស៊ែល និងមានអម ជាមួយភ្លើង Flash មួយគ្រាប់។

ស្មាតហ្វូននេះ ដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ Android 8.0 Oreo និងមានកម្លាំងថាមពលថ្ម ទំហំ 3300mAh អាចប្រើប្រាស់បាន យូរគួរសម។ Lenovo Z5 ពណ៌ Aurora នេះ គឺមានតម្លៃ 270 ដុល្លារ ហើយវានឹង បង្ហាញខ្លួន ដាក់លក់ជាផ្លូវការ នៅថ្ងៃទី 17 ខែកក្កដា ឆាប់ៗខាងមុខ។ ដូច្នេះ អ្នកដែលចង់ប្តូរអារម្មណ៍ ជាមួយនឹងការ ប្រើប្រាស់ទូរសព្ទ Z5 ពណ៌ Aurora នេះ អាចពិចារណាបាន ព្រោះពណ៌របស់វា ពិតជាស្រស់ស្អាត និងមើលទៅប្លែកភ្នែក តែម្តង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: GSM Arena Tag: ទូរស័ព្ទ