CAMBO REPORT

Popup Advertising5 seconds

ប៉ាតង់​ទាំង ៤ របស់ Galaxy X មើល​ទៅ​ពិត​ជា​អស្ចារ្យ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ការរំពឹងទុករបស់ប្រិយមិត្ត Samsung គេពិតជាចង់ឃើញនូវ ស្មាតហ្វូន ឬថេប្លេតមួយ ដែលមានអេក្រង់អាចបត់បែនជា ២ ឬជា ៣ ផ្នត់បាន ដូចជាគម្រូ នៅក្នុងប៉ាតង់ដែលបានចេញ កន្លងមកនេះ ព្រោះវាមើលទៅពិសេស និងធ្វើឲ្យបច្ចេកវិទ្យា នៃការប្រើប្រាស់ស្មាតហ្វូន មានភាពកាន់តែ អស្ចារ្យផងដែរ។ ប្រិយមិត្តជាច្រើន ហៅថាទូរសព្ទបត់បែន បែបនេះថា Galaxy X ដែលអាចនឹងបង្ហាញខ្លួន នៅក្នុងព្រឹត្តិការណ៍ Galaxy S10 នៅដើមឆ្នាំ ២០១៩ ខាងមុខនេះ។ ប៉ុន្តែពេលនេះ យើងនឹងមកមើលគម្រូ ដែលប៉ាតង់របស់ Samsung បានចេញ បង្ហាញអំពីគម្រូ Galaxy X បត់បែនបាន យ៉ាងពិសេសជាមុនសិន។

 

ប៉ាតង់ទី ១

 

ប៉ាតង់ទី ១ គឺបង្ហាញថា គេអាចនឹងបញ្ចេញស្មាតហ្វូនដែលមានអេក្រង់ធំមួយ និងមានសមត្ថភាពក្នុងការបត់វាជា ២ បាន ដោយបត់ចេញក៏បាន និងចូលក៏បាន និងប្រើប្រាស់ថ្ម ដែលមាន គម្លាតដាច់ពីគ្នា ដើម្បីឲ្យវាបែងចែក ផ្នែកខាងលើ និងខាងក្រោម អាចបត់បញ្ចូលគ្នាបាន នៅផ្នត់កណ្ដាល។ អេក្រង់នោះគេ រំពឹងថា វាមានទំហំ ៧.៣ អ៊ីញ ដែលបត់វា ២ វានឹងបង្ហាញជាអេក្រង់ ៤.៥ អ៊ីញវិញ។

ប៉ាតង់ទី ២

 

សម្រាប់ទី ២ គឺវាអាចនឹងបត់ជា ១/៤ ដែលទូរសព្ទនោះ មានអេក្រង់ធំពេក នៅពេលបើកប្រើប្រាស់ ដូចនេះ វាអាចបត់ ១ ភាគបាន ដើម្បីឲ្យវាអាចស្រួល ទុកដាក់ នៅក្នុងហោបៅ។ អេក្រង់នោះ គេរំពឹងថា វានឹងមានទំហំ ដល់ទៅ ៧ អាចដល់ ៨ អ៊ីញ ក៏ថាបានដែរ។

ប៉ាតង់ទី ៣

 

ទី ៣ នេះគឺផ្ដោតសំខាន់ទៅលើកាមេរ៉ា ប៉ុន្តែនៅផ្នែកខាងមុខនោះ វាមិនមាន កាមេរ៉ានោះទេ ព្រោះអេក្រង់របស់វា លាតកប់ខ្លាំងពេក អញ្ចឹងត្រូវបានជំនួស ដោយកាមេរ៉ាភ្លោះ នៅផ្នែកក្រោយវិញ និងអាចបត់ មកខាងមុខ ដើម្បីធ្វើការថតរូប Selfie បាន។

ប៉ាតង់ទី ៤

 

ប៉ាតង់ចុងក្រោយនេះ បញ្ជាក់ថា នេះគឺជាថេប្លេតដែលមាន អេក្រង់ដល់ជិត ៨ អ៊ីញ និងអាចឲ្យយើងបត់ជា ៣ បានដើម្បីបង្ហាញដូចជា ទូរសព្ទអេក្រង់តូច ត្រឹមតែ ៣.៥ អ៊ីញវិញ និងមើលទៅដូចជា Black Berry Passport អញ្ចឹងដែរ និងមានមុខងារ Always On Display សម្រាប់មើលព័ត៌មាន នានា នៅលើនោះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: Android Authority Tag: ទូរស័ព្ទ