CAMBO REPORT

Popup Advertising5 seconds

ទី​បំផុត Xperia XA2 Plus បាន​ប្រកាស​ចេញ ជា​ផ្លូវ​ការ​ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កាលពីខែមករា ឆ្នាំ 2018 កន្លងទៅនេះ ក្រុមហ៊ុន Sony បានធ្វើការប្រកាសចេញ ទូរសព្ទម៉ូឌែល Xperia XA2 និង និង Xperia XA2 Ultra ដោយវាជាស្មាតហ្វូន ស្ថិតនៅក្នុងលំដាប់បង្គួរមួយ ដែលមានកាមេរ៉ាធំ កម្លាំងម៉ាស៊ីនល្អបង្គួរ និងមានគុណភាព ផលិតរឹងមាំល្អ។ ឥលូវនេះ Sony ក៏បានប្រកាសស្មាតហ្វូន ខ្សែស្រឡាយ XA2 មួយស៊េរីទៀតហើយ ដោយវាមានឈ្មោះហៅជា ផ្លួវការគឺ Xperia XA2 Plus។

ទូរសព្ទនេះ ត្រូវបានស្រោបខ្លួនឡើង ដោយប្លាស្ទិកនៅខ្នងខាងក្រោយ និងស៊ុម ជាលោហៈធាតុរឹងមាំ ឯរចនាបថរូបរាងមុខក្រោយ គឺស្រដៀងច្រើន ទៅនឹងម៉ូឌែល Xperia XA2។ លើសពីនេះ វាក៏នៅមានចំនុចថ្មីៗ បន្ថែមផ្សេងទៀត ដែលអ្នកចង់ដឹងផងដែរ។ ដើម្បីជ្រាបបាន កាន់តែច្បាស់ សូមស្វែងយល់ពី លក្ខណៈសម្បត្តិ និងកម្លាំងម៉ាស៊ីន របស់ស្មាតហ្វូននេះ នៅខាងក្រោមៈ

 

• អេក្រង់ទំហំ 6 អ៊ីញ

• ប្រើប្រាស់កញ្ចក់ប្រភេទ IPS LCD

• មានស្រទាប់ការពារ Gorilla Glass 5

• កម្រិតបង្ហាញរូបភាព 1080 x 2160 ភិចសែល

• ដង់ស៊ីតេអេក្រង់ 402ppi

• ដំនើរការប្រព័ន្ធប្រតិបត្តិការ Android 8.0 Oreo

• មានប្រភេទម៉ាស៊ីន ប្រើបន្ទះឈីប Snapdragon 630

• រ៉េមទំហំ 4GB / 6GB

• អង្គចងចាំ 32GB / 64GB អាចបន្ថែមមេម៉ូរីក្រៅបានដល់ 400GB

• កាមេរ៉ាមុខ 8 មេហ្គាភិចសែល មានកម្រិត Aperture f/2.4 អាចថតបានមុំ 120 ដឺក្រេ

• កាមេរ៉ាក្រោយចំនួនមួយគ្រាប់ ទំហំ 23 មេហ្គាភិចសែល កម្រិត Aperture f/2.0

• វីដេអូថតបានដល់កម្រិត 4K ក្នុងល្បឿន 30fps 

• ប្រាស់រន្ធ USB Type C

• ថាមពលថ្ម 3580mAh

ជាចុងក្រោយ Xperia XA2 Plus គឺមានជម្រើស 4 ពណ៌ សម្រាប់ជ្រើសរើស រួមមាន ពណ៌ខ្មៅ, ពណ៌ប្រាក់, ពណ៌បៃតងចាស់ និង ពណ៌មាស។ បើចំពោះថ្ងៃដាក់លក់ ជាមួយនឹងតម្លៃ របស់ស្មាតហ្វូននេះ ខាងក្រុមហ៊ុន Sony មិនទាន់បានបញ្ជាក់ អោយយើងទាំងអស់គ្នា បានដឹង នៅឡើយទេ។

វីដេអូបន្ថែម៖

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: Sony Xperia Tag: ទូរស័ព្ទ