CAMBO REPORT

Popup Advertising5 seconds

Samsung បាន​ចេញ​លិខិត​អញ្ចើញ ព្រឹត្តិការណ៍ SDC ឆ្នាំ 2018 របស់​ខ្លួន​ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ដូចដែលប្រិយមិត្តអ្នកអាន បានដឹងហើយថា ជារៀងរាល់មួយឆ្នាំម្ដង បើគិតចាប់តាំងពីឆ្នាំ 2013 មក ក្រុមហ៊ុន Samsung តែងតែ ប្រារព្ធកម្មវិធីធំៗ ប្រចាំឆ្នាំរបស់ខ្លួនដូចជា ព្រឹត្តិការណ៍ស្ដីពី ផលិតផលផ្សេងៗ ក៏ដូចជាព្រឹត្តិការណ៍ និយាយជុំវិញកម្មវិធី ពាក់ព័ន្ធទៅនឹង មុខងារថ្មីៗជាដើម មិនខុសគ្នាប៉ុន្មានពីព្រឹត្តិការណ៍ WWDC របស់ក្រុមហ៊ុន Apple ឡើយ។

សម្រាប់ឆ្នាំនេះ ក៏មិនខុសពីឆ្នាំទៅមុនៗដែរ ដោយ Samsung នឹងចាប់ផ្ដើម ប្រារព្ធពិធី SDC ឬហៅឈ្មោះពេញថា Samsung Developer Conference ជាផ្លូវការ។ ក្នុងនោះ ខាង Samsung ក៏បានចេញលិខិត អញ្ជើញមួយ បង្ហាញពីកាលបរិច្ឆេទ ប្រារព្ធពិធី SDC នេះផងដែរ ដែលនឹងប្រព្រឹត្តឡើង នៅថ្ងៃទី 07 ដល់ថ្ងៃទី 08 ខែវិច្ឆិកា ឆ្នាំ 2018 ឆាប់ៗខាងមុខនេះ នៅ San Francisco រដ្ឋ California។ គោលគំនិត ដ៏ចំបងជាងគេមួយ ក្នុងការប្រារព្ធ ពិធីធំមួយនេះ ក៏មិនខុសពីឆ្នាំមុនៗដែរ ដោយ Samsung បើកឱកាសអោយក្រុម Developer ចូលរួម ដើម្បីសិក្សា ស្វែងយល់អំពី ការវិវឌ្ឍន៍ខ្លួន កាន់តែប្រសើរឡើង ជាមួយនឹង Software នៃកម្មវិធីរបស់ Samsung មួយចំនួន ដែលមានប្រើ នៅលើផលិតផល អេឡិចត្រូនិចរបស់ខ្លួន ពិសេសពាក់ព័ន្ធ ទៅនឹងការបោះជំហ៊ានទៅមុខ នៃបច្ចេកវិទ្យាលើទូរសព្ទ, VR, មុខងារថ្មីៗ ឬ កំណែអាប់ដេតលើ Bixby ជាដើម។ លើសពីនេះ  Samsung ក៏អាចនាំ នឹងយកផលិតផលជំនាន់ថ្មី មកបង្ហាញអោយ អ្នករាល់គ្នា បានឃើញផងដែរ។

អញ្ចឹង ជាមួយនឹងព្រឹត្តិការណ៍ SDC ឆ្នាំនេះ រាល់អ្នក Developer ធំៗមកពី ក្រុមហ៊ុនល្បីៗ អាចមក ចូលរួមច្រើន ហើយខាង Samsung ក៏បានត្រៀមខ្លួន ស្វាគមន៍ពួកគេ រួចជាស្រេច តែមិនមែន ចេះតែចូលបាន ដោយសេរីនោះទេ ដើម្បីចូលរួមបាន គឺត្រូវធ្វើការកក់ សំបុត្រចូលរួម ឬចុះឈ្មោះ ជាមុនសិនទើបបាន ព្រោះកន្លែងមាន ចំនួនកំណត់។ ចំនែក Developer មិនបានចូលរួម ឬអ្នកប្រើប្រាស់មួយចំនួន ចង់ដឹងអំពីព្រឹត្តិការណ៍ SDC ឆ្នាំ 2018 នេះ Samsung ក៏នឹងមានការ ផ្សាយបន្តផ្ទាល់ អោយ ទស្សនាដូច អ្នកទៅចូលរួម ផ្ទាល់ផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: Phone Arena Tag: Lifestyle