CAMBO REPORT

Popup Advertising5 seconds

ព្រឹត្តិការណ៍​ប្រកាស Nokia X5 ត្រូវ​បាន​ពន្យារ​ពេល ក្រោយ​មាន​បញ្ហា​ទីតាំង​ធ្វើ​សន្និសីទ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

Nokia X5 ដែលមានប្រិយមិត្តរបស់ Nokia ជាច្រើន បានទន្ទឹងរង់ចាំយ៉ាងអន្ទះសា ក្នុងការបង្ហាញខ្លួន ត្រូវបានពន្យារពេល ប្រកាសចេញហើយ ដោយកាលពីប៉ុន្មាន ថ្ងៃមុននេះ ក្រុមហ៊ុន HMD Global បានបង្ហាញនូវ Poster ប្រកាសចេញ Nokia X Series នៅក្នុងថ្ងៃទី ១១ កក្កដា វេលាម៉ោង ៨ យប់ ប៉ុន្តែនៅល្ងាច ម្សិលមិញនេះ ក្រុមហ៊ុន Nokia Phone បានបង្ហោះសារមួយ នៅលើបណ្ដាញសង្គម Weibo ប្រទេសចិនថា សន្និសីទនៃការ ប្រកាសចេញ Nokia X នោះនឹងត្រូវពន្យារទៅ ពេលក្រោយ ដោយសារតែមានបញ្ហា រៀបចំទីតាំង។

មកដល់ពេលនេះ ក្រុមហ៊ុន Nokia មិនទាន់បានបញ្ជាក់ថ្ងៃថ្មី ដើម្បីប្រកាសចេញនៅឡើយទេ ហើយយើងក៏មិនទាន់ដឹងថា វានឹងមានចំនួន ប៉ុន្មានម៉ូឌែលដែរ ប៉ុន្តែគេរំពឹងថា អាចនឹងមានលើសពី ១ ម៉ូឌែល។ អ្វីដែលយើងបានដឹង ច្បាស់ជាងគេបំផុត នោះគឺ Nokia X5 ដែលជាទូរសព្ទ លំដាប់ថវិកាថ្មី មានរូបរាងស្អាត កម្លាំងខ្លាំងគួរសម និងតម្លៃទាបផងដែរ។ ព័ត៌មានលេចធ្លាយកន្លងមក បង្ហាញថា Nokia X5 គឺជាទូរសព្ទ ដែលមានរូបរាង ប្រហែលនឹង Nokia X6 ដែរ ដោយតួខ្លួនកញ្ចក់ អេក្រង់ខាងមុខឆកទំហំ ៥.៨៦ អ៊ីញជាប្រភេទ IPS LCD ខ្នាត 19:9 Ratio និងមានកម្រិតបង្ហាញ Full HD។

ផ្នែកខាងក្រោយរបស់វា គឺបំពាក់ជាមួយកាមេរ៉ាភ្លោះទំហំ ១៣ + ៥ មេហ្គាភិចស៊ែល និងកាមេរ៉ាមុខ ៨ មេហ្គាភិចស៊ែល។ ម៉ាស៊ីនខាងក្នុងរបស់វា ប្រើប្រាស់ឈីប MediaTek Helio P60 ដូចទៅនឹង OPPO F7 ដែរ អមជាមួយរ៉េមទំហំ ៦ ជីកាបៃ និងអង្គផ្ទុកទិន្នន័យ ៦៤ ជីកាបៃឯណោះ និងអាចថែមមេម៉ូរី បានដល់ ២៥៦ ជីកាបៃទៀត និងបំពាក់ថ្មី ៣,០០០ មីលីអំពែ ដំណើរការដោយ Android Oreo 8.1 និងផ្ទៃប្រើប្រាស់លើ Stock Android One ដើមតែម្ដង។ នៅលើ Poster បង្ហាញកាលពីម្សិលមិញ បង្ហាញថា Nokia X5 នឹងមានម៉ូឌែល តូចផងដែរ ដោយវាមាន តម្លៃចាប់ពី ១២០ ដុល្លារឡើងទៅ សម្រាប់ម៉ូឌែលរ៉េម ២ ជីកាបៃ និងអង្គផ្ទុកទិន្នន័យ ១៦ ជីកាបៃ និងតម្លៃ ១៥០ ដុល្លារ សម្រាប់ម៉ូឌែលរ៉េម ៣ ជីកាបៃ អង្គផ្ទុកទិន្នន័យ ៣២ ជីកាបៃ ប៉ុន្តែមិនមែន ប្រើប្រាស់ឈីប Helio P60 ដូចម៉ូឌែល ខាងលើនោះទេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: Gizmo China Tag: ទូរស័ព្ទ