CAMBO REPORT

Popup Advertising5 seconds

TicWatch Pro នាឡិកា​វៃ​ឆ្លាត មាន​អេក្រង់​ដល់​ទៅ 2 និង​អាច​រស់​បាន​ដល់​ទៅ 30 ថ្ងៃ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ពេលនិយាយដល់កុំព្យូទ័រមានអេក្រង់ពីរ ឬស្មាតហ្វូនមានអេក្រង់ពីរ វាមិនមែនជារឿង គួរឲ្យភ្ញាក់ផ្អើលទៀតនោះទេ សម្រាប់ឆ្នាំ 2018 ព្រោះយើងឃើញមានលក់ នៅក្នុងទីផ្សារជាតិ និងអន្តរជាតិ រួចទៅហើយ ដែលសុទ្ធសឹង ជាផលិតផលមានភាព ច្នៃប្រឌិតខ្ពស់។ យ៉ាងណាមិញ ពេលអានចំនងជើង អត្ថបទព័ត៌មាននេះចប់ ប្រិយមិត្តមួយចំនួនធំ នឹងភ្ញាក់ផ្អើល ហើយឆ្ងល់ថា “ចុម” តើនាឡិកាវៃឆ្លាត ដែលមានអេក្រង់ពីរ ហ្នឹងមិចវិញ? តើវាមាន ចំនុចពិសេសអ្វីខ្លះ? ហេតុអ្វីបានជា វារស់បានច្រើនថ្ងៃម្លេះ បើនាឡិកាវៃឆ្លាត ទូទៅប្រើមួយថ្ងៃ ត្រូវសាកមួយដង?

ជួបជាមួយនឹង TicWatch Pro ជានាឡិការវៃឆ្លាត បង្កើតឡើងដោយក្រុមហ៊ុន Mobvol  សម្រាប់មនុស្សសម័យថ្មី ដែលវាចេញមុខ ក្នុងទីផ្សារលើកនេះ គឺដើម្បីឆ្លើយតប ទៅនឹងសេចក្ដីត្រូវការ របស់អ្នកប្រើប្រាស់ពពួក Smartwatch ដែលចង់បានកម្លាំងថ្ម កាន់បានយូរ មិនមែនប្រើប៉ុន្មានម៉ោង រត់ទៅសាកថ្ម ឬប្រើបានត្រឹមមួយថ្ងៃ នោះទេ គឺវាអាចរស់បាន 2-3 ថ្ងៃតាមការប្រើប្រាស់ ជាក់ស្ដែង។ ការដែលធ្វើឲ្យវារបស់បាន 2-3 ថ្ងៃនេះ គឺឈរនៅក្នុង មូលហេតុសំខាន់ជាងគេមួយ នោះគឺអេក្រង់ ដោយវាមានអេក្រង់ ចែកចេញជាពីរស្រទាប់ មួយជាប្រភេទ OLED ស្ថិតនៅខាងក្រោម និងមួយទៀត ជាប្រភេទ FSTN LCD ស្ថិតនៅខាងលើ មានទំហំ 1.39 អ៊ីញ ដែលនៅពេលអ្នកចង់បាន អេក្រង់ពណ៌នោះ OLED នឹងបង្ហាញ តែវារាងស៊ីថ្មបន្តិច ហើយនៅពេលចង់បាន ថ្មកាន់បានយូរនោះ គឺត្រូវប្រើប្រាស់ Essential Mode ដែលបិទចោលទាំងអស់ នូវមុខងារឥតបានការ ជាច្រើន ថែមទាំងមិនប្រើ Wear OS របស់ Google ទៀតផង ដែលជាពេល អេក្រង់ FSTN LCD នឹងបង្ហាញ ជាអេក្រង់សខ្មៅគ្មានពណ៌ ដើម្បីសន្សំសំចៃថ្ម មានន័យថានាឡិកានោះ លែងក្លាយជានាឡិកា វៃឆ្លាតទៀតហើយ។

 

TicWatch Pro មានអាវក្រោះការពារទឹក និងធូលីកម្រិត IP68 វាប្រើប្រាស់ឈីបរបស់ Qualcomm Snapdragon Wear 2100 ដែលមាន RAM ទំហំ 512MB និងអង្គផ្ទុកទិន្នន័យ ក្នុងម៉ាស៊ីន 4GB អមមកជាមួយកម្លាំងថ្ម 415mAh ដោយក្រុមហ៊ុន Mobvol អះអាងថា អាចឲ្យនាឡិកា នេះរស់បាន 30 ថ្ងៃដោយប្រើប្រាស់ តែអេក្រង់សខ្មៅ ពិតជាទាក់ចិត្តអ្នកប្រើប្រាស់ មិនតិចនោះទេ។ ជាងនេះទៅទៀត នាឡិកាវៃឆ្លាតនេះ ក៏មានមុខងារល្អៗ មិនចាញ់នាឡិកាផ្សេងៗ ផងដែរ យើងអាចធ្វើការវាស់ចង្វាក់ បេះដូងតាមរយៈសេនស័រ បង្កប់នៅខាងក្រោម ប្រើប្រាស់ NFC សម្រាប់ការបង់ប្រាក់ ការស្ដាប់តន្ត្រី និងជាច្រើនផ្សេងៗទៀត ដែលមុខងារ Wear OS របស់ Google អាចផ្ដល់សមត្ថភាព ឲ្យវាធ្វើបាន។ TicWatch Pro ចាប់ផ្ដើមចេញលក់ ដំបូងក្នុងទីផ្សារ Amazon និងចាប់ផ្ដើមចេញលក់ ជាផ្លូវការតាមទីផ្សារ មួយចំនួននៅថ្ងៃទី 15 ខែសីហា ខាងមុខនេះ ក្នុងតម្លៃ 250$ អាចជ្រើសរើសខ្សែ ទៅតាមចិត្តស្រលាញ់។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: Engadget Tag: នាឡិកាវៃឆ្លាត