CAMBO REPORT

Popup Advertising5 seconds

YouTube ដាក់​ឲ្យ​ប្រើ​ប្រាស់​មុខងារ​សម្ងាត់ Incognito ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

សម្រាប់មិត្តអ្នកអាន ដែលកំពុងប្រើប្រាស់កម្មវិធី Chrome Browser ប្រហែលជាបានស្គាល់នូវ មុខងារមួយនេះ។ យើងហៅវាថា Incognito ប្រើសម្រាប់លាក់ការ សម្ងាត់នៅពេលអ្នកចូល ទៅកាន់វេបសាយណាមួយ វាមិនកត់ចូល History ទេ ហើយអ្វីដែលយើង ចុចស្វែងរកក្នុងនោះ ក៏មិនកត់ចំណាំទុកដែរ ទើបយើងដាក់ឈ្មោះ វាក្រៅថា មុខងារសម្ងាត់។ មកដល់ពេលនេះ មុខងារនេះ បានដាក់ឲ្យប្រើប្រាស់ នៅលើកម្មវិធី YouTube សម្រាប់ស្មាតហ្វូន Android ហើយ។

មិត្តអ្នកអាន ប្រើប្រាស់កម្មវិធី YouTube នៅលើស្មាតហ្វូនដំនើរការ Android អាចធ្វើការអាប់ដេតកម្មវិធីបាន នៅពេលនេះ ដើម្បីទទួលបាន មុខងារសម្ងាត់ Incognito នេះបើកប្រើប្រាស់ ដោយប្រើមុខងារនេះ រាល់ការមើលវីដេអូអ្វី ដែលក៏ដោយ មិនមានកត់ទុកក្នុង History ទេ ដូច្នេះអ្នកអាចមើល អ្វីក៏បាន ប្រសិនបើអ្នកមិនចង់ ឲ្យនរណាម្នាក់ដឹង។ នេះជាមុខងារល្អមួយ សម្រាប់អ្នកដែលមាន ការសម្ងាត់ខ្លាំង មិនចង់ឲ្យនរណាពាក់ព័ន្ធ ឬដឹងពីការសម្ងាត់នោះ ដូច្នេះអ្នកអាច ប្រើមុខងារនេះបាន។ ជំហ៊ានដំបូងនេះ មុខងារនេះ មកដល់ស្មាតហ្វូនដំនើរការ ប្រព័ន្ធប្រតិបត្តិការ Android ជាមុន និងអាចបន្តទៅកាន់ iOS នៅពេលបន្ទាប់ទៀត។

សរុបមក YouTube អាប់ដេតថ្មីបន្ថែមនូវមុខងារ សម្ងាត់ Incognito សម្រាប់អ្នកប្រើប្រាស់ ស្មាតហ្វូនដំនើរការ Android ។ មុខងារនេះ មានប្រយោជន៍ សម្រាប់ឲ្យអ្នកប្រើប្រាស់ អាចបើកដំណើរការវា ដើម្បីស្វែងរកវីដេអូ និងមើលវីដេអូអ្វីក៏បាន ដោយគ្មានការកត់ត្រាក្នុង History ឡើយ ហើយយើងអាចប្រើវា ដើម្បីបំបាត់ភស្តុតាង បន្ទាប់ពីមើលរួច ហើយវាក៏ជាការ សម្ងាត់បំផុត នៅពេលដែលអ្នកខ្ចី ស្មាតហ្វូននរណាម្នាក់ ប្រើមើលវីដេអូផ្សេងៗ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: កម្មវិធី-ហ្គេម