CAMBO REPORT

Popup Advertising5 seconds

SSD របស់ Samsung ជំនាន់​ថ្មី លឿន​ជាង​មុន​ដល់​ទៅ 40% ថែម​ទាំង​ស៊ី​ភ្លើង​តិច​បំផុត

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

មកដល់ឆ្នាំ 2018 នេះ ភាគច្រើន និងជាទូទៅម៉ាស៊ីនកុំព្យូទ័រ មានកម្លាំងមធ្យម និងកម្លាំងខ្លាំង គឺដឹងតែប្រើ SSD ហើយ ដែលវាធូរចិត្ត និងមិនតឹងចិត្តច្រើន ពេលប្រើប្រាស់ អាចជួយសម្រាលទុក្ខបាន ពិសេសកាត់បន្ថយភាពថាំចិត្ត និងឈឺក្បាលបានច្រើន។ ជាក់ស្ដែង SSD មានច្រើនប្រភេទទៅតាមតម្លៃ និងជំនាន់របស់វា មានផលិតផលថ្លៃ កប់ក្ដោង ថ្លៃ មធ្យម និងធូរថ្លៃ ទៅតាមល្បឿន និងសុពលភាព ប្រើប្រាស់ជាក់ស្ដែង។ ដោយក្នុងនោះ ឈីបចាប់ពីកម្រិតមធ្យម ភាគច្រើនគឺប្រើប្រាស់ ឈីបពពួក 3D V-NAND ហើយបើ SSD ថ្លៃៗវិញ គឺដឹងតែប្រើបន្ទះឈីប ដែលមានល្បឿនលឿនៗហើយ ដូចជាពពួក M.2 PCIe NVME ជាដើម។

សម្រាប់អនាគតឆាប់ៗខាងមុខនេះ Samsung ក៏នឹងត្រៀមបញ្ចេញ SSD ជំនាន់ថ្មីរបស់ខ្លួន ចូលទីផ្សារ ដែលពេលនេះបាន កំពុងចាប់ផ្ដើមផលិតយ៉ាង គគ្រឹកគគ្រែងហើយ គឺថា Samsung បានចាប់ផ្ដើម ផលិតនូវឈីប V-NAND ថ្មី សម្រាប់ប្រើប្រាស់ជា អង្គផ្ទុកទិន្នន័យ SSD ជំនាន់ទី 5 ថ្មីរបស់ខ្លួន ដែលវាមានល្បឿនលឿន ជាងជំនាន់ទី 4 ដល់ទៅ 40% ឯណោះ។ ឈីប V-NAND ថ្មីនេះមួយគ្រាប់ មានទំហំ 256GB ត្រូវបានផលិតឡើងក្រោម បច្ចេកវិទ្យាថ្មី និងពិសេស ដោយវាមានដល់ទៅ 96 ស្រទាប់គលើគ្នា ខណៈឈីបជំនាន់ទី 4 មានត្រឹមតែ 64 ប៉ុណ្ណោះ ជាហេតុធ្វើឲ្យឈីបជំនាន់ថ្មីនេះ បញ្ជូនទិន្នន័យបានរហ័ស តែដើម្បីទទួលបាន ល្បឿនលឿនបែបនេះ ក៏តម្រូវឲ្យ Samsung ធ្វើការ Upgrade ឡើងស៊េរី នូវជើងថ្មី (Interface) ផងដែរ ទៅកាន់ DDR 4.0 ដែល SSD កប់ៗស៊េរី របស់ម៉ាកផ្សេងៗ ក៏នឹងត្រៀមឡើងទៅកាន់ DDR 4.0 ដូចគ្នា សម្រាប់ថ្ងៃអនាគតដ៏ឆាប់ខាងមុខ។

SSD ជំនាន់ថ្មីរបស់ Samsung ក៏នឹងមិនត្រឹមតែមានល្បឿន កាន់លឿននោះទេ វាក៏ស៊ីភ្លើង តិចជាងមុនផងដែរ ដោយកាត់បន្ថយពី 1.8V មកត្រឹម 1.2V ប៉ុណ្ណោះ ហើយ Samsung ក៏បានលើកឡើងផងដែរ ថាឈីប V-NAND ជំនាន់ទី 5 នេះ នឹងមានល្បឿនលើសគេ ថែមទាំងមានកម្រិត Latencies ទាបជាងឈីប 3D XPoint របស់ Intel ទៅទៀត មានន័យថាការប្រើប្រាស់ គឺលឿនហួសនិស្ស័យ តែម្ដង។ អញ្ចឹងយ៉ាងយូរឆ្នាំ 2020 អាចថា 2019 វានៅមិនទាន់ រួចរាល់ចុះ ឬបើបាន កាន់តែឆាប់ គឺរឹតតែល្អ ដោយ PCIe 4.0 នឹងត្រូវចេញជាផ្លូវការ សម្រាប់ប្រើប្រាស់ ជាមួយនឹង SSD ជំនាន់ថ្មី ដែលប្រើប្រាស់រន្ធ PCIExpress ដោយមិនរាប់បញ្ចូល នូវពពួក SATA នោះឡើយ។

សម្រាប់តម្លៃយើងនឹងរង់ចាំមើល ថាតើ SSD ជំនាន់ថ្មី នឹងមានអ្វីថ្មី ឲ្យស៊ីជម្រៅ ចុះតម្លៃនឹង រឹតតែថ្លៃ ឬធូរថ្លៃជាងរាល់ដង!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: Samsung Tag: កុំព្យូទ័រ