CAMBO REPORT

Popup Advertising5 seconds

Tesla សម្រេច​កិច្ច​ព្រម​ព្រៀង​ផលិត​រថយន្ត​នៅ​ប្រទេស​ចិន!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla របស់លោក Elon Musk បានបោះជំហ៊ានដ៏ធំមួយទៀត គ្រោងបើករោងចក្រ ផលិតរថយន្តទីបី នៅប្រទេសចិន បន្ទាប់ពីមានការ ចុះកិច្ចព្រមព្រៀង រវាងក្រុមហ៊ុននេះ និងរាជរដ្ឋាភិបាល ប្រទេសចិន។ ក្រុមហ៊ុនក៏បានប្រកាសភ្លាមៗ ថារោងចក្រថ្មីនេះ នឹងអាចផលិតរថយន្ត បានចំនួន 500,000 គ្រឿងក្នុងមួយឆ្នាំ ថែមទាំងអាចធ្វើឲ្យ ប្រទេសចិន សម្បូរដោយរថយន្តអគ្គិសនី របស់ Tesla នាពេលអនាគត។ 

រោងចក្រនឹងចាប់ផ្តើមសាងសង់ក្នុងពេលឆាប់ៗខាងមុខ បន្ទាប់ពីក្រុមហ៊ុន បានប្រកាសជាផ្លូវការ លើកិច្ចសហការនេះ ដោយពួកគេបាន បង្ហើបខ្លះថា ការផលិតរថយន្តបាន អាចនៅអំឡុង 2 ឆ្នាំក្រោយទៀត ដូច្នេះរោងចក្រអាចចាប់ផ្តើម សង់នាពេលប៉ុន្មាន ខែមុខក៏ថាបាន។ នេះជារោងចក្រផលិត រថយន្តដំបូងរបស់ Tesla ដែលផលិតក្រៅពី សហរដ្ឋអាមេរិក ដោយរោងចក្រទីមួយ មានទីតាំងនៅរដ្ឋ Nevada និងរោងចក្រទីពីរ មានទីតាំងនៅទីក្រុង Baffalo សហរដ្ឋអាមេរិកដូចគ្នា។ រោងចក្រដំបូង ផ្តោតសំខាន់លើការផលិតអាគុយផ្ទុក អគ្គិសនីរបស់រថយន្ត Tesla ដែលមានកិច្ចសហការ ជាមួយក្រុមហ៊ុន Panasonic ។

 

កាលពីដើមឆ្នាំនេះ លោក Elon មានគំរោងបើករោងចក្របន្ថែមដល់ទៅ 10 ឬ 12 រោងចក្រទៀត ទូទាំងពិភពលោក ស្របពេលនេះ លោកបើកឆាករោងចក្រទីបី នៅប្រទេសចិនមុនគេ។ ការចចាររវាង Tesla និងរាជរដ្ឋាភិបាលចិន តាំងពីពាក់កណ្តាលឆ្នាំ 2017 មកម្ល៉េះ ទើបមកពេលថ្មីៗនេះ ពួកគេបានព្រមព្រៀងគ្នា ជាផ្លូវការ។ យើងនឹងបានឃើញ រថយន្ត របស់ Tesla ចរាចរណ៍ លើទីផ្សារប្រទេសចិន នៅអនាគត 2 ឆ្នាំខាងមុខទៀត។ មិនមែនមានតែ Tesla ប៉ុណ្ណោះទេ ដែលផលិតរថយន្តនៅចិន ដោយនៅមានក្រុមហ៊ុន GM និង Ford ក៏កំពុងផលិតរថយន្ត នៅទីនោះ។

សរុបមក ក្រុមហ៊ុន Tesla ជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ សហរដ្ឋអាមេរិក ទើបបានប្រកាសជាផ្លូវការ លើកិច្ចព្រមព្រៀង របស់ក្រុមហ៊ុននេះ និងរាជរដ្ឋាភិបាល ប្រទេសចិន លើការព្រមឲ្យ Tesla បើករោងចក្រទីបី នៅក្នុងទឹកដីចិន ដោយការសាងសង់ អាចចាប់ផ្តើមនាពេល ប៉ុន្មានខែមុខនេះ ព្រោះក្រុមហ៊ុនបាន និយាយថា រថយន្តនឹងអាចផលិតនៅចិន ក្នុងអំឡុង 2 ឆ្នាំខាងមុខ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: យានយន្ត