CAMBO REPORT

Popup Advertising5 seconds

Cooler Master បញ្ចេញ Gaming Mouse ប្រភេទ RGB ដែល​មាន​តម្លៃ​ធូរ​ថ្លៃ និង​សម្រាប់​អ្នក​ប្រើ​ដៃ​ឆ្វេង​ផងដែរ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ភាគច្រើន និងជាទូទៅ ក្រុមហ៊ុនផលិត Mouse សម្រាប់ប្រើប្រាស់ មិនថាក្រុមហ៊ុនធំៗ ឬក្រុមហ៊ុនតូចៗនោះទេ តែងផលិតនូវ Mouse សម្រាប់តម្រូវការទីផ្សារ របស់អ្នកប្រើប្រាស់ ដៃខាងស្ដាំ ដែលទុកឲ្យអ្នកប្រើ Mouse ដៃខាងឆ្វេង មានការពិបាករក Mouse ណា ដែលផ្ដល់ភាពងាយស្រួល ដល់ខ្លួនក្នុងការប្រើប្រាស់ទូទៅ ពិសេសនៅពេលលេងហ្គេម ឲ្យទទួលបានបទពិសោធន៍ កប់ស៊េរីដូចគេ ដូចឯងដែរ។ អញ្ចឹងអ្នកប្រើប្រាស់ Mouse ដៃខាងឆ្វេង កុំបារម្មណ៍ បើអ្នកចង់បាន Mouse សម្រាប់លេងហ្គេម ឬប្រើការទូទៅជាប្រចាំនោះ Cooler Master ជាម៉ាកផលិតឧបករណ៍ ផ្នែករឹករបស់កុំព្យូទ័រ ដ៏ល្បីល្បាញ បានបញ្ចេញ Mouse ប្រភេទភ្លើង RGB ថ្មី របស់ខ្លួនមួយទៀតហើយ ដែលអនុញ្ញាតឲ្យអ្នកប្រើ ដៃឆ្វេងបាញ់ហ្គេម កប់ស៊េរី។

Mouse ទើបប្រកាសចេញក្ដៅៗនេះមានឈ្មោះហៅជាផ្លូវការថា Cooler Master CM310 ជា Gaming Mouse ប្រើប្រាស់ខ្សែ ជាមួយតួខ្លួន មានគុណភាពខ្ពស់ បែបស្រអាប់ មានភាពហាប់ណែន ពិសេសមានភ្លើង RGB អាចធ្វើការផ្លាស់ប្ដូរ តាមចិត្ត ឬកំណត់តាម Mode មានស្រាប់នៅក្នុងកម្មវិធី ជាមួយនឹងទម្ងន់ត្រឹម 100 ក្រាមប៉ុណ្ណោះ។ CM30 មានប៊ូតុងចុច សរុបទាំងអស់ 8 ដោយរួមបញ្ចូល ទាំងប៊ូតុង Scroll ផងដែរ និងក្នុងនោះប៊ូតុងចុចពីរ ក៏ស្ថិតនៅផ្នែកខាងឆ្វេង ដោយក្នុងនោះវាប្រើប្រាស់ សេនស័រពពួក Optical ផ្ដល់នូវល្បឿនលឿន និងច្បាស់តាមការអូស វាសនៅលើ Mouse Pad។ សម្រាប់សមត្ថភាពវិញ CM310 មានកម្រិត DPI (Dot Per Inch) ចំនួន 7 កម្រិតសម្រាប់ធ្វើការ ជ្រើរើសដូចជា៖

 

•    500, 1000, 2000, 3000, 4000, 5000 និងលោតខ្ពស់បំផុត 10000 ឯណោះ

 

CM310 ល្អបំផុតសម្រាប់អ្នកប្រើដៃស្ដាំ ព្រោះវាមានប៊ូតុងចុចពីរបន្ថែមទៀត ដែលអាច Mount ធ្វើប៊ូតុងចុចពេល កំពុងលេងហ្គេម ឬប្រើប្រាស់ទូទៅបាន អាចដំណើរការ ជាប៊ូតុងទៅមុខ និងត្រឡប់ក្រោយបាន។

 

សម្រាប់ប្រិយមិត្ត ដែលនិយមម៉ាក Cooler Master ឬអ្នកដែលកំពុងស្វែងរកទិញ Mouse ដែលមានភ្លើង RGB ថែមទាំងមានគុណភាព ផលិតខ្ពស់ អមមកជាមួយនឹងសមត្ថភាព ពិសេសនោះ Cooler Master CM310 អាចជា Mouse ដែលអ្នកគួរតែពិចារណា ព្រោះសម្រាប់តម្លៃទីផ្សារ អន្តរជាតិបច្ចុប្បន្ន វាលក់ក្នុងតម្លៃត្រឹមតែ 29.99$ ប៉ុណ្ណោះ ថែមទាំងមានការធានា មួយឆ្នាំទៀតផង។ Mouse នេះក៏នឹងមាន វត្តមានក្នុងទីផ្សារស្រុកខ្មែរ យើងផងដែរ ហើយតម្លៃក៏អាច នឹងធូរថ្លៃជាងនេះបន្តិច ក៏ថាបានទៅតាមទីផ្សារ ជាក់ស្ដែង!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: PC Gamer Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ