CAMBO REPORT

Popup Advertising5 seconds

Instagram ទើប​អាប់ដេត​បន្ថែម​ផ្ទាំង​សំណួរ​ដាក់​ចូល Stories

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កំណើននៃអ្នកប្រើប្រាស់បណ្តាញសង្គម Instagram នៅក្នុងស្រុកយើង មានការកើនឡើង គួរឲ្យកត់សម្គាល់ សម្រាប់សំណាក់យុវវ័យ គ្រប់ទិសទី ប៉ុន្តែសម្រាប់សំណាក់អ្នក ប្រើប្រាស់វ័យចំណាស់ បន្តិចដូចជា មិនសូវមានទេ។ រាល់ការអាប់ដេតចេញ មុខងារថ្មីៗភ្លាម មិនយូរទេ អ្នកប្រើប្រាស់តែង ប្រើភ្លាមៗ ទាំងក្តីពេញចិត្ត និងមកដល់ ពេលនេះ Instagram អាប់ដេតចុងក្រោយ បានបន្ថែមមុខងារថ្មី មួយទៀតហើយ។

កម្មវិធីនៅលើ App Store និង Play Store ទើបមានការអាប់ដេត នាពេលថ្មីៗនេះ មាន គេប្រទះឃើញនូវ ការបន្ថែមផ្ទាំងថ្មីមួយ សម្រាប់ឲ្យអ្នក បង្ហោះរូបភាព ឬវីដេអូលើ Stories ចោទជាសំណួរ ទៅកាន់អ្នក Follower ផ្សេងទៀត ឬសួរគេវិញ ដើម្បីឲ្យគេឆ្លើយបាន រួចអ្នកអាច Share ចម្លើយ ឬសំណួររបស់ពួកគេ តបមកអ្នកនោះ នៅលើ Stories បានផងដែរ។ អ្នកអាចដឹងថានរណា ម្នាក់ជាអ្នកតប ប៉ុន្តែនៅពេល ដែលអ្នក Share នៅពាក្យ ដែលគេបានតបនោះ និងមិនបង្ហាញឈ្មោះ របស់ពួកគេ នៅលើ Stories នោះទេ ដូច្នេះមានតែអ្នកម្នាក់គត់ ដែលដឹងថានរណាតប។ ប្រសិនបើមិត្តអ្នកអាន ដែលបានអាប់ដេតរួច អាចឃើញផ្ទាំង Questions នេះ និងអ្នកដែលមិនទាន់ បានឃើញផ្ទាំងនេះ គួរតែធ្វើការអាប់ដេត នៅពេលឥលូវនេះ។

សរុបមក កម្មវិធី Instagram ទើបមានការអាប់ដេតនាពេលថ្មីៗ អាចឲ្យអ្នកប្រើប្រាស់ស្មាតហ្វូន ដំនើរការទាំង Android និង iOS អាចធ្វើការបន្ថែមនូវ ផ្ទាំង Questions បាន ដើម្បីឲ្យពួកគេសួរអ្នក វិញក៏បាន ឬចោទជាសំណួរ ទៅកាន់អ្នក Follower របស់អ្នកនៅលើ Stories បាន និងការតប របស់ពួកគេ អ្នកអាច Share បន្តបានដោយការលាក់ឈ្មោះ របស់ពួកគេ ជាស្វ័យប្រវត្តិ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: Instagram Tag: កម្មវិធី-ហ្គេម