CAMBO REPORT

Popup Advertising5 seconds

Uber វិនិយោគ​ពី​លើ​ក្រុមហ៊ុន​ផលិត​កង់​និង Scooter ដើម្បី​អោយ​ការ​ប្រើ​យាន​ជំនិះ​កាន់​តែ​ងាយ​ស្រួល!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ដូចយើងដឹងហើយថា Uber គឺជាក្រុមហ៊ុនបំរើសេវា ទំនាក់ទំនងតាក់ស៊ី ដ៏ល្បីល្បាញនៅជុំវិញ ពិភពលោក រួមទាំងក្នុងប្រទេសកម្ពុជា យើងផងដែរ។ ថ្មីៗនេះដែរ ក្រុមហ៊ុន Uber បានធ្វើការ វិនិយោគលើក្រុមហ៊ុន ផលិតយានជំនិះ ខ្នាតតូចមួយទៀត ឈ្មោះថា ក្រុមហ៊ុន LimeBike ដើម្បីចាប់ដៃគ្នា ក្នុងការផ្គត់ផ្គង់យានជំនិះ ដល់មនុស្សជាច្រើន នៅក្នុងទីក្រុង ដើម្បីសម្រួលក្នុងការថ្មើរជើង ប៉ុន្តែមិនបាន ប្រើប្រាស់គ្រឿងម៉ាស៊ីន យានយន្ដ ដែលមានផ្សែង ឬប្រើប្រាស់ហ្គាស ប៉ះពាល់ដល់បរិស្ថាន នោះទេ ព្រោះគេបង្កើតជាការជិះកង់ និង Scooter ដែលប្រើប្រាស់ ថាមពល អគ្គិសនីវិញ។

បច្ចុប្បន្ននេះ ក្រុមហ៊ុនផលិតយានជំនិះ LimeBike ត្រូវបានផលិតចេញ នូវកង់ និង Scooter ចេញលក់ទៅដល់ប្រទេស មិនតិចជាង ៧០ ប្រទេសនោះទេ នៅក្នុងទ្វីបអឺរ៉ុប និងអាមេរិច ហើយត្រូវបាន ក្រុមហ៊ុន Uber ចាប់អារម្មណ៍ ទៅលើមធ្យោបាយ ធ្វើដំណើរបែបងាយស្រួល នេះផងដែរ សម្រាប់អ្នកដែល ធ្វើដំណើរការម្នាក់ឯង ទៅកាន់កន្លែងផ្សេងៗ បានរហ័ស មិនបាច់ភ័យព្រួយច្រើន និងមានតម្លៃ ទាបសមរម្យផងដែរ គឺគេហៅថាសេវាកម្ម ជួលកង់ និង Scooter ជិះ។ ការបង្កើត សេវាកម្មនេះ ពិតជាពិសេសមែនទែន ដោយយើងប្រើប្រាស់ វានៅលើស្មាតហ្វូន ត្រឹមតែ ៣ ដំណាក់កាលប៉ុណ្ណោះ៖ ទីមួយ គឺស្វែងរកកង់ ឬ Scooter ដែលនៅជិតលោក អ្នកបំផុត, ទីពីរគឺស្កេន QR Code ដើម្បីដោះសោរ, និងចុងក្រោយ នៅពេលដែលយើង ដល់គោលដៅហើយ យើងត្រូវទុកកង់ ឬ Scooter នោះ នៅកន្លែងដែលយើង ចង់ដាក់ រួចចាក់សោរ វិញជាការស្រេច ហើយតម្លៃវានឹងទូទាត់ នៅក្នុងគណនី LimeBike របស់យើង។

 

ទស្សនាវីឌីអូខាងក្រោម៖

 

 

សរុបមក នេះគឺជាសេវាយ៉ាងល្អប្រសើរមែនទែន ដែលក្រុមហ៊ុន Uber និង LimeBike បានសហការគ្នា ដើម្បីដាក់ដំណើរការ នៃការជួលកង់ ឬ Scooter ជិះ កាន់តែងាយស្រួល និងរហ័សនៅក្នុងតំបន់ ដែលគេរស់នៅ ពិសេសងាយស្រួល សម្រាប់អ្នកធ្វើដំណើរជិតៗ ដោយជួយកាត់បន្ថយការ កកស្ទះដោយ យានយន្ដ, ការប្រើប្រាស់សាំង, ការបំពុលបរិស្ថាន, និងធ្វើឲ្យកាយសម្បាទា របស់យើងល្អផងដែរ។ យ៉ាងណាមិញ យើងមិនទាន់ដឹងថា សេវាកម្មនេះ នឹងមានប្រើប្រាស់នៅក្នុង ប្រទេសណាខ្លះនោះទេ គ្រាន់តែដឹងថា វាមានតែនៅក្នុង ប្រទេសជឿនលឿនប៉ុណ្ណោះ ព្រោះប្រជាជនមាន ចំណេះដឹងគ្រប់គ្រាន់ក្នុងការ ប្រើប្រាស់, តំហែរក្សា, និងមិនមាន ការលួច ឬបន្លំនោះទេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: យានយន្ត