CAMBO REPORT

Popup Advertising5 seconds

ពេល​នេះ Huawei P9 & P9 Plus ចាប់​ផ្តើម​ទទួល​បាន Android 8.0 Oreo ជា​ផ្លូវ​ការ​ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ប្រិយមិត្តអ្នកអាន មាននៅចាំទេ កាលពីខែមីនា ឆ្នាំ 2018 កន្លងទៅ ក្រុមការងារយើង ធ្លាប់បានចុះផ្សាយនូវ ព័ត៌មានមួយ ដែលនិយាយពី ក្រុមហ៊ុន Huawei គ្រោងចាប់ផ្តើមបើក អោយដំណើរការ តម្លើងប្រព័ន្ធប្រតិបត្តិការណ៍ Android 8.0 Oreo លើស្មាតហ្វូនម៉ូឌែល P9 និង P9 Plus។ ចាប់តាំងពីថ្ងៃ បង្ហើបដំណឹងនោះមក ប្រិយមិត្តដែលជាម្ចាស់ ស្មាតហ្វូនទាំង 2 ម៉ូឌែលនេះ បានទន្ទឹងមើលផ្លូវ ថាពេលណាទៅ ទើបកំណែអាប់ដេតមកដល់។

សម្រាប់ពេលនេះ ខាងក្រុមហ៊ុន ក៏មិនធ្វើអោយការរង់ចាំ រលត់ចេញពីចិត្តអ្នកប្រើប្រាស់ ដែលជាម្ចាស់ P9 និង P9 Plus នោះដែរ ដោយ Huawei បានចាប់ផ្តើមបញ្ចេញ កំណែអាប់ដេត ឡើងទៅកាន់ Android 8.0 Oreo  ដើម្បីផ្តាច់ខ្លូនពី Android Nougat។ ចំពោះ Android 8.0 Oreo នេះ វានឹងភ្ជាប់មក ទាំងស្បែក EMUI 8.0 ថ្មីប្លែក, ផ្តល់បទពិសោធន៍ប្រើប្រាស់ លើស្មាតហ្វូន P9 និង P9 Plus អោយកាន់តែ ប្រសើរជាងមុន និងមានមុខងារ Picture-in-Picture mode ជាដើម។ លើសពីនេះ វាក៏ជួយបង្កើនល្បឿនលើស្មាតហ្វូន អោយកាន់តែ ប្រសើរជាងមុន ជាមួយការ ប្រើប្រាស់ទូទៅ។ ម្យ៉ាងវិញទៀត វារឹតតែជួយពង្រឹងប្រព័ន្ធ សុវត្ថិភាពរបស់ P9 និង P9 Plus អោយកាន់តែខ្លាំង ជាងមុនផងដែរ។ សូមបញ្ជាក់ដែរថា នេះជាជំហ៊ានបន្ទាប់ ដែលក្រុមហ៊ុន Huawei បានសម្រេចចិត្ត ក្នុងការ នាំយក Oreo ជូនអ្នកប្រើប្រាស់ អោយបានស្គាល់ជាតិ នឹងគេ ក្រោយពេលដែល ស្មាតហ្វូននេះ បានត្រាំត្រែងជាមួយនឹង Android Nougat អស់រយៈពេលជាយូរ មកហើយនោះ។

សរុបមក នេះគឺជាដំណឹងល្អមួយ សម្រាប់ម្ចាស់សា្មតហ្វូន P9 និង P9 Plus ទាំងអស់ ក្នុងការទទួលយកនូវ រសជាតិ Android 8.0 Oreo ជាផ្លូវការ ពី Huawei។  ចំពោះកំណែអាប់ដេតនេះ បានទម្លាក់សម្រាប់ប្រទេសចិន មុនគេ ហើយនឹងបន្តមកដល់ ប្រទេសផ្សេងៗទៀត ក្នុងពេលឆាប់ៗនេះ ផងដែរ ដោយសម្រាប់អ្នក កំពុងប្រើ P9 និង P9 Plus ក្នុងស្រុកយើង អាចឧស្សាហ៍ចូល ទៅពិនិត្យនៅក្នុង Settings នៃស្មាតហ្វូន របស់អ្នកបាន ក្រែងកំណែនេះ ធ្លាក់មកដល់។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: Phone Arena Tag: ទូរស័ព្ទ