CAMBO REPORT

Popup Advertising5 seconds

បើ​សិន Galaxy S10 & S10+ មាន​រូប​រាង​ដូច​ក្នុង​រូប​គម្រូ​នេះ​មែន ដឹង​តែ​ពេញ​ចិត្ត​ស្តូក​ហ្មង

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បច្ចប្បន្ននេះ ស្មាតហ្វូនអេក្រង់លាតធំ កាមេរ៉ាភ្លោះក្រោយ គឺទទួលបានការពេញនិយម ច្រើនលើបលប់ ដែលជាមូលហេតុ ធ្វើអោយក្រុមហ៊ុន ទូរសព្ទភាគច្រើន បានព្យាយាមផលិតស្មាតហ្វូន ដែលមានចំនុចទាំង 2 នេះ ជាមួយនឹងតម្លៃ ផ្សេងៗគ្នា ប៉ុន្តែសមត្ថភាពរបស់វា ក៏ទៅតាមហ្នឹងដែរ។ ឯស្មាតហ្វួនខ្លះទៀត ហ៊ានលោត កាមេរ៉ាក្រោយដល់ទៅ 3 គ្រាប់ ថែមទៀតផង។ ចំនុចមួយវិញទៀត គឺរឿងថ្ងាសឆក ដែលបានធ្វើអោយអ្នក ប្រើស្មាតហ្វូនភាគច្រើន ហាក់មិនសូវ ពេញចិត្តប៉ុន្មានទេ។

យ៉ាងណា កាលពីព្រឹកមិញនេះ យើងបានចុះផ្សាយព័ត៌មាន លេចធ្លាយមួយបង្ហាញថា Galaxy S10 & S10+ ដែលនឹងមានវត្តមាន នៅដើមឆ្នាំក្រោយ អាចនឹងកាមេរ៉ាខាងក្រោយ លោតដល់ទៅ 3 គ្រាប់ ដូច Huawei P20 Pro អញ្ចឹងដែរ។ ចំណែកឥលូវនេះ ទូរសព្ទ Galaxy S10 & S10+ ត្រូវបានគេឌីហ្សាញ និងបង្ហាញជារូបរាង គម្រូ ដែលពិតជាប្លែក ភ្នែកតែម្តង។ បើយើងមើលរូបរាង Concept រូបរាងរបស់វា ពីខាងមុខ ដែលគេបានឌីហ្សាញ មកនេះ គឺកប់មែនទែន ព្រោះតែវាមាន អេក្រង់លាតធំ កាត់បន្ថយគែមលើក្រោម ស្ទើរគ្មានសល់ សូម្បីតែកន្លែងដាក់ កាមេរ៉ាមុខ ក៏មិនឃើញផង ឬប្រុងដាក់បង្កប់ដូច Vivo? ហើយបើយើងសម្លឹង មើលទៅផ្នែកខាងក្រោយគឺ បានរចនាយ៉ាងស្រស់ស្អាត ជាមួយការរំលេចពណ៌ គួរទាក់ចិត្ត មើលទៅប្លែកតែម្តង ជាពិសេសលើ ការឌីហ្សាញកាមេរ៉ាក្រោយ ចំនួន 3 គ្រាប់ ដូចធុងបាស អមដោយភ្លើង Flash LED នៅផ្នែកចំហៀង។ ដើម្បីអោយកាន់តែច្បាស់ ពី Concept រូបរាងរបស់ស្មាតហ្វូននេះ សូមទស្សនាដូចខាងក្រោម៖

សរុបមក នេះគ្រាន់តែជា Concept រូបរាងរបស់ Galaxy S10 & S10+ ដែលត្រូវបានគេឌីហ្សាញ សម្រាប់ជាគំនិតពិចារណាមួយ តែប៉ុណ្ណោះ ហើយយើងក៏មិនអាច សនិដ្នានបានដែរថា តើវាអាចនឹងដូចទៅនឹងអ្វី ដែលគេបានបង្ហាញនេះ ឬយ៉ាងណា? យ៉ាងណា ប្រសិនបើ វាមានរូបរាង និងរចនាបថ បែបហ្នឹងមែន ខ្ញុំគិតថា វាពិតជាស្អាតមែនទែន ថែមទាំងមើលទៅ ទាក់ទាញទៀតផង។ ចុះអ្នកទាំងអស់គ្នា យល់យ៉ាងណាដែរ?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: iDownload Blog Tag: ទូរស័ព្ទ