CAMBO REPORT

Popup Advertising5 seconds

អ្នក​វិភាគ​អះ​អាង​ថា Apple បញ្ចប់​ការ​ផលិត​ចេញ iPhone X និង iPhone SE ហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

iPhone X និង iPhone SE អាចហៅវាបានថា ជាទូរសព្ទដែលប្លែក មានផ្នែករឹងល្អៗ នៅក្នុងរូបរាងតូចទាក់ទាញ ចំណាប់អារម្មណ៍ពី ប្រិយមិត្តបានច្រើន និងប្លែកពីទម្លាប់ទូរសព្ទ រូបរាងដដែលៗរបស់ Apple កន្លងមកផងដែរ។ ថ្វីត្បិតតែ ២ គ្រឿងខាងលើនោះ គឺជាទូរសព្ទល្អមែន ប៉ុន្តែពួកវាក៏មានចំណុច អវិជ្ជមានផងដែរ ដូចជា iPhone SE វាត្រូវបំពាក់អេក្រង់ តូចពេក ត្រឹមតែ ៤ អ៊ីញប៉ុណ្ណោះ ដែលមកដល់ពេលនេះ វាមិនត្រូវទីផ្សារ ទៀតនោះទេ ចំណែកឯ iPhone X គឺជាទូរសព្ទល្អបំផុតមួយ របស់ Apple ប៉ុន្តែក៏ត្រូវចាយលុយ ខ្លាំងផងដែរ ពិសេសទៅលើផ្នែក អេក្រង់តែម្ដង។ អញ្ចឹងហើយទើប អ្នកវិភាគជាច្រើនបាននិយាយថា Apple បានបញ្ឈប់ការផលិត ទូរសព្ទទាំង ២ គ្រឿងខាងលើនោះហើយ និងត្រៀមពង្រឹងការលក់នៃ ទូរសព្ទ iPhone ដែលត្រៀមចេញ នៅខែកញ្ញានេះ វិញម្ដង។

នៅក្នុងឆ្នាំ ២០១៨ គេរំពឹងថា Apple នឹងបញ្ចេញទូរសព្ទដែលមានអេក្រង់ កាន់តែធំ ប៉ុន្តែគែមអេក្រង់ត្រូវបានកាត់បន្ថយ ឲ្យមកកាន់តែខ្លីវិញ ព្រោះក្រុមហ៊ុនចិន ជាច្រើន កំពុងតែប្រជែងផ្នែកអេក្រង់នេះ ខ្លាំងណាស់ដែរ។ តាមការវិភាគ គេនិយាយថា iPhone ឆ្នាំថ្មី គឺមានមួយម៉ូឌែលមាន អេក្រង់ ៦.១ អ៊ីញដែលជាប្រភេទអេក្រង់ MLCD+ ផ្គត់ផ្គង់ ដោយក្រុមហ៊ុន LG ដែលយើងបានឃើញ នៅលើ LG G7 ThinQ រួចមកហើយ មិនបំពាក់អេក្រង់ OLED របស់ Samsung ទៀតនោះទេ ដើម្បីកាត់បន្ថយតម្លៃ។ iPhone អេក្រង់ ៦.១ អ៊ីញនោះ ទំនងជាមានឈ្មោះថា iPhone 9 ដែលជំនួសដំណែង iPhone SE ជំនាន់ទី ២ ជាមួយនឹងតម្លៃ ប្រហែល ៥៤៩ ដុល្លារប៉ុណ្ណោះ។

ចំណែក iPhone កម្រិតខ្ពស់វិញ អាចនឹងមានឈ្មោះថា iPhone 11 និង 11 plus ដែលវានឹង ប្រើប្រាស់នូវអេក្រង់កម្រិត ខ្ពស់ OLED របស់ក្រុមហ៊ុន Samsung ដដែល ព្រោះវាជាអេក្រង់ល្អ នៅលើ iPhone X កន្លងមក ថ្វីត្បិតែមានតម្លៃ ថ្លៃក៏ដោយ ប៉ុន្តែវានៅតែមាន អ្នកគាំទ្រច្រើន នឹងនៅតែលក់បាន ច្រើនដដែល។ សម្រាប់អេក្រង់របស់ iPhone 11/11 Plus អាចនឹងមានទំហំ ៦ អ៊ីញ និង ៦.៥ អ៊ីញកម្រិតបង្ហាញក្បែរ 2K ប្រហែលនឹង iPhone X ដែរ នឹងបង្កើនសមត្ថភាពកាមេរ៉ា កាន់តែប្រសើរទៀត ពិសេសបច្ចេកវិទ្យា TrueDepth របស់គេតែម្ដង។

សរុបមក ពេលនេះគេនិយាយថា Apple កំពុងបញ្ចប់ការផលិត iPhone X និង iPhone SE លក់ទៀតហើយ ព្រោះវាក៏ចាប់ផ្ដើម សាបឈ្មោះផងដែរ និងត្រៀមអាវុធថ្មី ដើម្បីធ្វើឲ្យពិភពស្មាតហ្វូន កក្រើកម្ដងទៀត នៅក្នុងឆ្នាំ ២០១៨ ហើយចង់ដឹងថា វាអាចនឹងមាន រូបរាងបែបណា? និងមានក្រុមហ៊ុនចិន ចម្លងតាមទៀតឬអត់?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: WCCF Tech Tag: ទូរស័ព្ទ