CAMBO REPORT

Popup Advertising5 seconds

Xperia XZ2 Premium ជា​ស្មាតហ្វូន​ដែល​មាន​ទម្ងន់​ធ្ងន់​ជាង​គេ នា​ពេល​បច្ចុប្បន្ន​នេះ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

សព្វថ្ងៃនេះ មានបណ្តាក្រុមហ៊ុនផលិតស្មាតហ្វូនល្បីៗ ជាច្រើន បានព្យាយាមកែប្រែ និងអាប់ដេត ផលិតផល ជំនាន់ថ្មីរបស់ពួកគេ អោយកាន់តែមានភាពខ្លាំង និងប្រសើរជាង ជំនាន់មុនៗ។ រាល់ចំនុច អាប់ដេតនោះ មានដូចជា ការបំពាក់អេក្រង់លាតធំ, មុខងារ/បច្ចេកវិទ្យាថ្មី, កម្លាំងម៉ាស៊ីនខ្លាំង, សមត្ថភាពកាមេរ៉ាខ្លាំង និងមានរចនាបថរូបរាង កាន់តែប្លែក ទាក់ចិត្តអ្នកប្រើប្រាស់ ជាដើម។ ចុះប្រិយមិត្ត ចង់ដឹងទេថា ស្មាតហ្វូនស៊េរីចុងក្រោយ ម៉ូឌែលណាខ្លះ ដែលមានទម្ងន់ធ្ងន់ ជាងគេ?

ជាការពិតណាស់ ទូរសព្ទលំដាប់កំពូលៗ ប្រចាំក្រុមហ៊ុនល្បីៗ ជាច្រើន បាននាំគ្នាពង្រីកទំហំ អេក្រង់ នៃស្មាតហ្វូនរបស់ពួកគេ អោយកាន់តែធំ ជាងមុន, មានកម្រាស់ កាន់តែស្តើងជាងមុន និងមានទម្ងន់ ស្រាលជាងមុន ប៉ុន្តែមិនបង្កើន ទម្ងន់បន្ថែមនោះទេ។ អញ្ចឹង សម្រាប់ថ្ងៃនេះដែរ យើងនឹងធ្វើការបង្ហាញ មិត្តអ្នកអានទាំងអស់គ្នានូវ ស្មាតហ្វូនចំនួន 3 ក្រុមហ៊ុន និង 3 ម៉ូឌែល ដែលមានទម្ងន់ធ្ងន់ជាងគេ នាពេលបច្ចុប្បន្ន (ជាមួយទម្ងន់ លើសពី 200 ក្រាម)៖

 

1.    Xperia XZ2 Premium

 

ទូរសព្ទនេះ ជាម៉ូឌែលចេញក្រោយគេ របស់ក្រុមហ៊ុន Sony ដែលមានបំពាក់ក្រង់ ទំហំ 5.8 អ៊ីញ អាចបង្ហាញកម្រិត រូបភាពដល់ 3840 x 2160 ភិចស៊ែល ឬ 4K, មានកាមេរ៉ាក្រោយភ្លោះ ទំហំ 19 មេហ្គាភិចសែល + 12 មេហ្គាភិចសែល។ វាប្រើប្រាស់បន្ទះឈីប Snapdragon 845, មាន RAM ទំហំ 6GB និងមានថាមពលថ្ម 3540mAh។ Xperia XZ2 Premium មានវិមាត្រ 158 x 80 x 11.9 មីលីម៉ែត្រ និងមានទម្ងន់ 236 ក្រាម។

2.    Galaxy S8 Active

 

ក្រុមហ៊ុន Samsung បានប្រកាសចេញទូរសព្ទ Galaxy S8 Active កាលពីចុងឆ្នាំ 2017 កន្លងទៅ ដែលវាមាន សភាពហាប់ណែន ធន់ពីការធ្លាក់ បានផងដែរ។ ស្មាតហ្វូននេះ មានបំពាក់ក្រង់ទំហំ 5.8 អ៊ីញ អាចបង្ហាញកម្រិត រូបភាពដល់ 1440 x 2960 ភិចស៊ែល ឬ 2K, មានកាមេរ៉ាក្រោយមួយគ្រាប់ទំហំ 12 មេហ្គាភិចសែល។ វាប្រើប្រាស់បន្ទះឈីប Snapdragon 835, មាន RAM ទំហំ 4GB និងមានថាមពលថ្ម 4000mAh។ Galaxy S8 Active មានវិមាត្រ 151.9 x 74.9 x 9.9 មីលីម៉ែត្រ និងមានទម្ងន់ 208 ក្រាម។

 

3.    iPhone 8 Plus

 

ស្មាតហ្វូននេះ ជាម៉ូឌែលបូក ជំនាន់ចុងក្រោយគេ របស់ក្រុមហ៊ុន Apple ដែលមានបំពាក់ក្រង់ ទំហំ 5.5 អ៊ីញ អាចបង្ហាញកម្រិត រូបភាពដល់ 1080 x 1920 ភិចស៊ែល ឬ Full HD, មានកាមេរ៉ាក្រោយភ្លោះ ទំហំ 12 មេហ្គាភិចសែល + 12 មេហ្គាភិចសែល។ វាប្រើប្រាស់ បន្ទះឈីប A11 Bionic, មាន RAM ទំហំ 3GB និងមានថាមពលថ្ម 2691mAh។ iPhone 8 Plus មានវិមាត្រ 158.4 x 78.1 x 7.5 មីលីម៉ែត្រ និងមានទម្ងន់ 202 ក្រាម។

ដូច្នេះ សម្រាប់ស្មាតហ្វូន ដែលមានទម្ងន់លើសពី 200 ក្រាម ត្រូវបានបង្ហាញហើយ ដោយម៉ូឌែល ដែលមាន ទម្ងន់ធ្ងន់ជាងគេ បានទៅលើ Xperia XZ2 Premium របស់ក្រុមហ៊ុន Sony ជាមួយទម្ងន់ 236 ក្រាម ឯលេខរៀងទី 2 បានទៅលើ Galaxy S8 Active របស់ក្រុមហ៊ុន Samsung ជាមួយទម្ងន់ 208 ក្រាម។ ចំណែកម៉ូឌែល លេខរៀងចុងក្រោយ បានទៅលើ iPhone 8 Plus របស់ក្រុមហ៊ុន Apple ជាមួយនិងទម្ងន់ 202 ក្រាម។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: Phone Arena Tag: ទូរស័ព្ទ