CAMBO REPORT

Popup Advertising5 seconds

OnePlus 6T អាច​នឹង​មាន​កាមេរ៉ា ៥ គ្រាប់ និង​អាច​ទ្រ​ទ្រង់​សេវា 5G ភ្ជាប់​មក​ជា​ស្រេច!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ឆ្នាំមុននេះ ការបញ្ចេញ OnePlus 5T ធ្វើឲ្យប្រិយមិត្តដែលបានជ្រុលទិញ OnePlus 5 រៀងខកចិត្តបន្ដិច ដែលជ្រុលខ្លួនបានទិញ ដោយសារតែនៅលើ OnePlus 5T វាស្អាតជាង មានអេក្រង់ទាន់ជំនាន់ជាង និងភ្ជាប់ កញ្ចប់កាមេរ៉ាថ្មីផងដែរ ថែមទាំងតម្លៃមិនសូវ ខុសគ្នាទៀតផង។ អញ្ចឹងតើយើង នឹងរំពឹងអ្វីខ្លះពី OnePlus 6T នាចុងឆ្នាំនេះ?

ស្របពេលដែល OnePlus 6 ពណ៌ក្រហមកំពុងតែចេញលក់ យ៉ាងគគ្រឹកគគ្រេង ពេលនេះយើង ក៏បានលេចលឺដំណឹង របស់ OnePlus 6T បន្ថែមទៀតផងដែរ ដែលសម្រាប់ព័ត៌មាន ទីមួយគឺការតម្លើង កាមេរ៉ា និងព័ត៌មាន ទីពីរគឺ Modem 5G ថ្មី នៅក្នុងបន្ទះឈីបស្រាប់តែម្ដង។ ការតម្លើងកាមេរ៉ា គឺជារឿងយ៉ាងសមស្រប ណាស់នៅលើ OnePlus 6T ដោយវាជាទម្លាប់ របស់ត្រកូល T ទៅហើយ ប៉ុន្តែឆ្នាំនេះ គឺអាចនឹងឡើង មិនធម្មតានោះទេ ដោយយោងតាមព័ត៌មាន លេចធ្លាយមកថា វានឹងប្រើប្រាស់ កាមេរ៉ា ៣ គ្រាប់នៅផ្នែកខាងក្រោយ និងកាមេរ៉ាមុខ ២ គ្រាប់បន្ថែមទៀត ធ្វើឲ្យវាអាចនឹងក្លាយ ជាទូរសព្ទកាមេរ៉ា ៥ គ្រាប់នៅក្នុងឆ្នាំ ២០១៨ នេះ។

ចំណែកព័ត៌មានទី ២ គឺបន្ទះឈីបទ្រទ្រង់សេវា 5G នេះតែម្ដង ដែលបានចុះផ្សាយដោយសារ ព័ត៌មាន Gizchina។ នៅក្នុងការ ប្រើប្រាស់ប្រព័ន្ធ 5G នេះធ្វើឲ្យ OnePlus 6T អាចនឹងបំពាក់ឈីប Qualcomm ជំនាន់ថ្មី ដែលអាចជា Snapdragon 855 ទំហំ ៧ ណាណូម៉ែត្រជំនាន់ថ្មី ដែលបំពាក់ Modem 5G នៅក្នុងនោះ និងជះឥទ្ធិពល ទៅដល់ Wi-Fi និង Bluetooth នៅក្នុងល្បឿនលឿន ជាងមុនផងដែរ។

ប៉ុន្តែបើមើលទៅលើ ព័ត៌មានលេចធ្លាយខាងលើនេះ វាហាក់ដូចជាលើស បន្ដិចហើយ នៅក្នុងឆ្នាំ ២០១៨ នេះ ដោយសារតែវាហាក់ ដូចជាស៊ីដាច់ OnePlus 6 ដែលទើបនឹងចេញ ខ្លាំងពេក អញ្ចឹងធ្វើឲ្យវា នៅមិនទាន់អាចទុកចិត្តបាន នៅឡើយទេ។ ប្រសិនបើ OnePlus 6T ចង់បំពាក់ប្រព័ន្ធ 5G ចេញពីប្រអប់ស្រាប់មែន វាមានតែជម្រើស ២ ប៉ុណ្ណោះគឺ បំពាក់ឈីបថ្មី ដែលមិនគួរ ឲ្យជឿនោះទេ ឬអាចបំពាក់ Modem ថ្មីនៅលើឈីប Snapdragon 845 ដែលកំពុងប្រើប្រាស់នេះប៉ុណ្ណោះ។ ចំណែកផ្នែកកាមេរ៉ា ដឹងតែតម្លើងហើយ ព្រោះនៅលើ OnePlus 6 នៅមានចំណុច ខ្សោយនៅឡើយ គ្រាន់តែយើងមិនទាន់ ច្បាស់ថា តើនឹងមានវត្តមាន កាមេរ៉ា ៣ គ្រាប់ នៅខាងក្រោយ មែនឬយ៉ាងណា? ចុះប្រិយមិត្តយល់យ៉ាងណា ចំពោះ OnePlus 6T?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: WCCF Tech Tag: ទូរស័ព្ទ