CAMBO REPORT

Popup Advertising5 seconds

Galaxy A8 និង A8+ (2018) ទទួល​បាន​ការ​តម្លើង​ទៅ​កាន់ Android 8.0 Oreo ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុន Samsung ហាក់ដូចជាកំពុងខិតខំយ៉ាងខ្លាំងមែនទែន ក្នុងការបញ្ចេញប្រព័ន្ធប្រតិបត្តិការ Android Oreo ទាំង​ជំនាន់ 8.0 និង 8.1 ទៅលើស្មាតហ្វូនរបស់ពួក ជាបន្តបន្ទាប់ ដោយភាគច្រើន គឺបានទៅលើម៉ូឌែលស្មាតហ្វូន ជំនាន់ចេញក្រោយៗ។ ឥលូវនេះ យើងក៏ទទួលបានដំណឹងថ្មីមួយទៀតហើយថា ទូរសព្ទខ្សែស្រឡាយ Galaxy ត្រកូល A ចំនួន 2 ម៉ូឌែល អាចបានស្គាល់រសជាតិ Oreo ហ្នឹងគេដែរហើយ។


 


ជាការពិតណាស់ នៅក្នុងពេលនេះ ស្រាប់តែមានរបាយការណ៍មួយ បានបង្ហាញអោយដឹងថា ខាងក្រុមហ៊ុន  Samsung បាន​នឹង​កំពុង​បញ្ចេញ​កំណែអាប់ដេត ឡើងទៅកាន់ Android 8.0 Oreo  សម្រាប់ស្មាតហ្វូនខ្សែស្រឡាយត្រកូល A ចំនួន 2 ម៉ូឌែល រួមមាន Galaxy A8 និង Galaxy A8+ (2018) ដើម្បីផ្តាច់ខ្លួនពី Android 7.1.1 Nougat ។ លើសពីនេះ វានឹងនាំមកនូវបទពិសោធន៍ថ្មី សម្រាប់​អ្នក​ប្រើប្រាស់ អោយកាន់តែប្រសើរជាងមុន ជាមួយនឹងការប្រើប្រាស់លើក្តារចុច និងជួយបង្កើនល្បឿនលើម៉ាស៊ីនស្មាតហ្វូន អោយកាន់​តែ​ប្រសើរ​ជាងមុន។ ម្យ៉ាងវិញទៀត វារឹតតែជួយពង្រឹងប្រព័ន្ធសុវត្ថិភាពរបស់ Galaxy A8 និង Galaxy A8+ (2018) នេះ អោយកាន់​តែ​ខ្លាំង​ជាងមុន ហើយចំនុចពិសេសមួយទៀត គឺវាជួយសន្សំសំចៃថ្ម ទូរសព្ទរបស់អ្នកបានយូរផងដែរ។ សម្រាប់កំណែអាប់ដេតនេះ បាន​ដំណើរការ​ជាបណ្តើរៗ លើប្រទេសមួយចំនួនហើយ ដូចជា អ៊ូសបេគីស្ថាន,កាហ្សាក់ស្ថាន និងអ៊ុយក្រែន ជាដើម។


 


អញ្ចឹង នេះជាដំណឹងល្អមួយ ចំពោះម្ចាស់សា្មតហ្វូន Galaxy A8 និង Galaxy A8+ (2018) ទាំងអស់ សម្រាប់ការត្រៀមខ្លួន ទទួល​យក​នូវ​រសជាតិ Android 8.0 Oreo ផ្លូវការ។ ដូច្នេះ សម្រាប់ប្រិយមិត្តទាំងអស់ណា ដែលកំពុងប្រើប្រាស់ស្មាតហ្វូនទាំង 2 ម៉ូឌែលនេះ អាច​ធ្វើ​ការ​រង់ចាំសិនបាន ទម្រាំកំណែអាប់ដេត នឹងធ្លាក់មកដល់។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: PhoneArena Tag: ទូរស័ព្ទ