CAMBO REPORT

Popup Advertising5 seconds

Apple បាន​បញ្ចេញ​វីដេអូ​ខ្លី​ចំនួន 4 ពី iPad 9.7 ជំនាន់ទី 6 ជាមួយ Apple Pencil

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កាលពីប៉ុន្មានថ្ងៃមុននេះ Apple បានធ្វើការបញ្ចេញ វីដេអូពាណិជ្ជកម្មថ្មីមួយ នៅលើ Channel YouTube របស់ពួកគេ ជាវីដេអូបែបកំប្លែង ដោយបង្ហាញពី ភាពទាន់សម័យ នៃមុខងារដោះសោរ Face ID ដែលមាននៅលើ iPhone X។ សម្រាប់វីដេអូនោះ មានចំណងជើងថា Memory ដោយមានអ្នកចូល ទស្សនាដល់ទៅជាង 4 លានដង ក្នុងរយៈពេលត្រឹម 2 ថ្ងៃ។

ឥលូវនេះ ក្រុមហ៊ុន Apple ក៏បានធ្វើការបញ្ចេញវីដេអូខ្លីចំនួន 4 Clips នៅលើ Channel YouTube របស់ពួកគេ ដោយពាក់ព័ន្ធគន្លឹះ និងរបៀបនៃការ ប្រើប្រាស់ខ្លះៗលើ iPad ជំនាន់ទី 6 នេះ ជាមួយ Apple Pencil។ ប៉ុន្តែមុននឹងចូលដល់ ការបង្ហាញ វីដេអូខ្លីទាំង 4 នេះ យើងសូមរំលឹកត្រួសៗ ពីលក្ខណៈសម្បត្តិ របស់ថេប្លេតជំនាន់ថ្មីនេះ បន្តិចសិន ដោយ iPad 9.7 អ៊ីញ ស៊េរីឆ្នាំ 2018 នេះ មិនមានអ្វីប្លែក និងខុសគ្នាពី iPad 9.7 អ៊ីញ ជំនាន់មុនឡើយ គ្រាន់តែវាអាចប្រើប្រាស់ ជាមួយនឹង Apple Pencil បាន, នៅរក្សា RAM ទំហំ 2GB ជាមួយអង្គផ្ទុកទិន្នន័យ 32GB និង 128GB ដដែល។ ហើយអ្វីដែលបាន អាប់ដេតថ្មីនោះ គឺវាបានបំពាក់នូវ បន្ទះឈីបថ្មី Apple A10 Fusion ប្រភេទ Quad-core អាចរត់ក្នុងល្បឿន 2.34 GHz ចំពោះទំហំកាមេរ៉ាវិញ វាមិនមានផ្លាស់ប្តូរ នោះទេ។ iPad 9.7 អ៊ីញ ស៊េរីឆ្នាំ 2018 នេះ គឺដំណើរការដោយប្រព័ន្ធ ប្រតិបត្តិការណ៍ iOS 11.3 ជំនាន់ចុងក្រោយ ចេញពីប្រអប់ មកស្រាប់តែម្តង។ តោះ… កុំអោយខាតពេលយូរ សូមទស្សនាវីដេអូខ្លី ទាំង 4 នេះដូចតទៅ៖

 

1.    Organized Note (iPad + Note): ការសរសេរ ឬកត់ចំណាំ រាល់កំណត់ត្រាផ្សេងលើ iPad ជាមួយ Apple Pencil បានយ៉ាងលឿន និងងាយស្រួល

 

 

2.    Travel Simply (iPad + Travel): ងាយស្រួលបត់បែន សម្រាប់ការប្រើប្រាស់ iPad នៅកន្លែងដែលមានចន្លោះតិច មិនរញ៉េរញ៉ៃ

 

 

3.    All Your Stuff (iPad + Stuff): ប្រើ iPad វាកាន់តែផ្តល់នូវភាពងាយស្រួល ក្នុងការទុកដាក់ចូលក្នុងកាបូប ជាមួយ Apple Pencil ពេលទៅណា មកណា

 

 

4.    Paperless Paperwork: អាចកែកុន ឬផាត់ពណ៌ គូសសម្គាល់អ្វីមួយបានយ៉ាងងាយជាមួយ Apple Pencil ដោយមុនចាំបាច់ចំណាយក្រដាសច្រើន

 

 

តាមពិតទៅ ការបង្កើតវីដេអូខ្លីទាំង 4 នេះឡើង គឺក្នុងគោលបំណងបង្ហាញ ពីចំនុចល្អៗ ដែលអ្នកប្រើ iPad 9.7 អ៊ីញ ស៊េរីឆ្នាំ 2018 ទាំងអស់គួរតែដឹង សម្រាប់ការប្រើជាមួយ Apple Pencil ហើយក្រោយពីទស្សនា វីដេអូគន្លឹះខ្លីៗទាំងនេះ ប្រិយមិត្តដែលមិនទាន់ បានដឹង នឹងកាន់តែយល់ បន្ថែមទៀត។ សូមបញ្ជាក់បន្តិចថា iPad 9.7 អ៊ីញ ជំនាន់ទី 6 នេះ គឺមានវត្តមាន នៅលើទីផ្សារ ប្រទេសយើងហើយ ដោយអ្នកអាចស្វែងរក ទិញបាន នៅតាមបណ្តាហាងលក់ ទូរសព្ទធំៗនានា ដែលនៅជិត អ្នកបំផុត។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: Apple Tag: Lifestyle