CAMBO REPORT

Popup Advertising5 seconds

Galaxy S10 អាចនឹងប្រើប្រាស់​ឈីប​ថ្មី Exynos 9820 និង​មាន GPU Mali-G76

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ពីមួយឆ្នាំមួយ ទៅមួយឆ្នាំ រាល់បណ្តាក្រុមហ៊ុនផលិតស្មាតហ្វូនល្បីៗជាច្រើន បានព្យា​យាម​កែ​ប្រែ និងអាប់ដេត ផលិត​ផល​របស់​ពួក​គេ អោយ​កាន់​តែ​មាន​ភាពខ្លាំង និងប្រសើរជាងជំនាន់មុនៗ។ តួយ៉ាង បើយើងងាកទៅមើលផលិតផលមួយគឺ Galaxy S9 របស់ក្រុមហ៊ុន Samsung ដែលបានចេញ កាលពីខែមីនា ឆ្នាំ 2018 កន្លងទៅនេះ គឺបានកែប្រែខ្លះៗ ទៅលើចំនុចមួយចំនួន ដូចជាការ​បំពាក់​មុខងារ​ថ្មី, សមត្ថភាពកាមេរ៉ាប្រសើរជាងមុន និងប្រើប្រាស់បន្ទះឈីប Exynos 9810 ថ្មី ជំនួសឈីប Exynos 8895 ដែលមានលើ Galaxy S8 ជាដើម។


 


ដូចដែលយើងគ្រប់គ្នា ធ្លាប់បានដឹងខ្លះៗ រួចមកហើយ តាមរយៈព័ត៌មានលេចធ្លាយក្លងមក គឺថាសម្រាប់ដើមឆ្នាំ 2019 ខាងមុខ ក្រុម​ហ៊ុន Samsung បាននឹងកំពុងត្រៀមខ្លួនរួចជាស្រេច ក្នុងការនាំយក Galaxy ត្រកូល S ជំនាន់ថ្មី មកបង្ហាញអោយ​ពិភព​លោក​បាន​ឃើញ នោះគឺ Galaxy S10។ ស្របពេលដែល S10 មិនទាន់បង្ហាញវត្តមាន ឥលូវនេះ ស្រាប់យើងទទួលបានដំណឹង ពីប្រភពថ្មីមួយ បាន​បង្ហើបអោយដឹងថា ទូរសព្ទ Galaxy ស៊េរី S10 ជំនាន់ថ្មី របស់ក្រុមហ៊ុន Samsung អាចនឹងប្រើប្រាស់បន្ទះឈីបថ្មី Exynos 9820 ជំនួសឈីប Exynos 9810 ដែលមានលើ Galaxy S9។  លើសពីនោះ គេបានបង្ហាញបន្ថែមទៀតថា Samsung ក៏អាចនឹង​បំពាក់ GPU ជំនាន់ថ្មីគឺ Mali-G76 MP18 ជំនួស GPU Mali-G72 MP18 ផងដែរ។ ការផ្លាស់ប្តូរបន្ទះឈីប និង GPU ថ្មីបែបនេះ ច្បាស់​ណាស់ថា វានឹងធ្វើអោយកម្លាំងម៉ាស៊ីននៃស្មាតហ្វូន កាន់តែមានល្បឿនលឿនជាងមុន បើទោះជាប្រើកម្មវិធីច្រើន ក្នុងពេល​តែ​មួយ​ក៏​ដោយ។


 


សរុបមកវិញ ប្រសិនបើដំណឹងដែលថា ក្រុមហ៊ុន Samsung នឹងប្រើប្រាស់បន្ទះឈីប Exynos 9820 និង GPU Mali-G76 ថ្មី ក្លាយ​ជា​ការ​ពិតមែននោះ យើងក៏អាចរំពឹងបានថា ល្បឿននៃកម្លាំងម៉ាស៊ីនរបស់ Galaxy S10 នឹងនៅតែអាចប្រកួតប្រជែងបាន ជាមួយ​ស្មាតហ្វូន​កំពូលៗ មួយចំនួន ដែលនឹងបង្ហាញខ្លួន នាដើមឆ្នាំ 2019 ខាងមុខនេះ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: PhoneArena Tag: ទូរស័ព្ទ