CAMBO REPORT

Popup Advertising5 seconds

រក​ឃើញ​អតិថិជន​មាន​សំណាង មហា​រង្វាន់​រដូវ​ក្ដៅ​ពី​ម៉ាស៊ីន​ត្រជាក់​សាមសុង​ហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កាលពីរដូវក្ដៅកន្លងទៅ ក្រុមហ៊ុនសាមសុង បានរៀបចំនូវមហារង្វាន់មួយ សម្រាប់អតិថិជន ដែលបានជាវម៉ាស៊ីនត្រជាក់ សាមសុង ទាំងអស់ចាប់ពីថ្ងៃទី ១១ ឧសភា មកដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១៨ នឹងទទួលបាននូវសន្លឹកឆ្នោត ផ្សងសំណាងមួយសន្លឹក សម្រាប់ឈ្នះរង្វាន់យ៉ាងច្រើន សន្ធឹកសន្ធាប់រួមមាន៖ រង្វាន់ ម៉ូតូហុងដា Zoomer X មួយគ្រឿង, ទូរទឹកកក ២ គ្រឿង, ទូរទស្សន៍ ២ គ្រឿង, ម៉ាស៊ីនត្រជាក់ ១០គ្រឿង និងរង្វាន់ផ្សេងៗជាច្រើន រយរង្វាន់ទៀត។

ចំណែកកាលពីថ្ងៃទី ១០ កក្កដា ម្សិលមិញនេះ ក្រុមហ៊ុនសាមសុងបានរៀបចំកម្មវីធី ចាប់រង្វាន់ជាផ្លូវការរបស់មហារង្វាន់រដូវក្ដៅ ពីម៉ាស៊ីនត្រជាក់សាមសុង ដើម្បីស្វែងរកអ្នកឈ្នះ ដែលធ្វើនៅទីតាំង ការិយាល័យក្រុមហ៊ុនសាមសុង ផ្ទាល់តែម្ដង ស្ថិតនៅលើអគារ ភ្នំពេញ Tower និងមានការចូលរួម ពីសំណាក់អ្នកសារព័ត៌មាន នៅក្នុងប្រទេសកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយស ពីសំណាក់លោក Seungho Choi អគ្គនាយកក្រុមហ៊ុនសាមសុង ប្រចាំកម្ពុជា ឡាវ, គណៈគ្រប់គ្រង នៃក្រុមហ៊ុន, និងកញ្ញាមាន សុនីតា ជាតារាតំណាង ផលិតផលរបស់សាមសុង ផងដែរ។

សម្រាប់អ្នកឈ្នះរង្វាន់ធំនៅក្នុងការចាប់រង្វាន់នោះមានដូចជា៖

 

១/ រង្វាន់ម៉ូតូ Honda Zoomer X ១ គ្រឿងបានទៅលើឈ្មោះ Seang Toma

២/ រង្វាន់ទូរទឹកកក ២ គ្រឿងបានទៅលើឈ្មោះ Chor Bouleang, ឈ្មោះ Phom

៣/ រង្វាន់ទូរទស្សន៍ ២ គ្រឿងបានទៅលើឈ្មោះ Sok Sophea និង ឈ្មោះ Sovatha

៤/ រង្វាន់ម៉ាស៊ីត្រជាក់  ១០ គ្រឿងបានទៅលើឈ្មោះ Kruy Monin, ឈ្មោះ Loeung Henglong, ឈ្មោះ Yong Veasna, ឈ្មោះ Seoung PengHuon, ឈ្មោះ Ly, ឈ្មោះ Yim Sodana, ឈ្មោះ Kim Nay,  ឈ្មោះ Chor Bouleang, ឈ្មោះ Sroeun Sokheng និង ឈ្មោះ Sopheak

 

ចំពោះអតិថិជនដែលមិនបានឈ្នះរង្វាន់ធំ ក្រុមហ៊ុនក៏បានផ្តល់រង្វាន់លើកទឹកចិត្ត ជាច្រើនទៀត ផងដែរ មានដូចជា៖ មួកសុវត្ថិភាពចំនួន ១៥០ រង្វាន់, អាវធំសាមសុងចំនួន ១០០ រង្វាន់ និងកាបូបសាមសុងចំនួន ៥០ រង្វាន់ ទៀតផងដែរ។

សូមបញ្ជាក់៖ ក្រុមហ៊ុនសាមសុងនឹងប្រគល់រង្វាន់ដល់អតិថិជន ដែលឈ្នះរង្វាន់នៅការិយាល័យ ផ្ទាល់របស់ក្រុមហ៊ុន សាមសុង អគារភ្នំពេញ Tower ជាន់ទី ២១ នៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០១៨ វេលាម៉ោង ២ រសៀល ដូចនេះសូមអតិថិជន ដែលឈ្នះរង្វាន់ទាំងអស់ ចូលរួមកុំបីខាន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: Samsung Cambodia Tag: Lifestyle