CAMBO REPORT

Popup Advertising5 seconds

យានអាវកាសរុស្ស៊ី​បំបែក​កំណត់​ត្រា​ធ្វើ​ដំណើរ​លឿន​បំផុត​ទៅ​ដល់​ស្ថានីយ៍​អាវកាស!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

យានអាវកាសរុស្ស៊ីមួយគ្មានឈ្មោះ ចំណាយពេលតិចជាង 4 ម៉ោង ធ្វើដំណើរពីផែនដីទៅកាន់ស្ថានីយ៍អាវកាស នៅវាលលំហរ ដែល​ត្រូវ​បាន​គេ​ដឹង​ថា​នេះ​ជា​ល្បឿន​មួយ​លឿន​បំផុត​ក្នុងកំណត់ត្រានាពេលកន្លងមក។ ការធ្វើដំណើររបស់យានអាវកាសនេះ លឿនជាងយន្តហោះ ដែល​ធ្វើ​ដំណើរ​ពី​ទីក្រុង Toronto ទៅ​កាន់​ទីក្រុង Edmonton ទៅ​ទៀត ព្រោះការធ្វើដំណើរដោយជិះយន្តពីទីក្រុងដូចរៀបរាប់មុននេះ ត្រូវ​ចំណាយ​ពេល លើសពី 4 ម៉ោងឯណោះ។


 


ងាកមកនិយាយពីយានអាវកាសនេះវិញ គេ​បង្ហោះ​ឡើង​ទៅ ជាមួយស្បៀងចំណីអាហារ, ប្រេងឥន្ធនៈ និង​ឧបករណ៍​ប្រើប្រាស់​ជា​ប្រចាំ​ផ្សេងៗ​ជា​ច្រើនទៀត។ ដោយ​ការចេញដំណើរពីស្ថានីយ៍នៅភពផែនដីនៅម៉ោង 5:51 ល្ងាច ទៅដល់ស្ថានីយ៍អាវកាសនៅម៉ោង 9:31 យប់។ នេះ​ជាលទ្ធផលមួយដ៏ល្អ សម្រាប់អនាគតរបស់​ប្រទេសរុស្ស៊ី ក្នុងការបង្កើតឡើងនូវយានអាវកាស សម្រាប់​នាំ​អាកាសយាននិក​បន្ថែម​ទៅ​កាន់ទីនោះ ដោយចំណាយរយៈពេលកាន់តែលឿន។


តាមការលើកឡើងរបស់អង្គការណាសា ថា​យានអាវកាសរបស់រុស្ស៊ីអាចធ្វើដំណើរបានលឿនជាងគេ តាំងពី 2013 មកម្ល៉េះ តែពី​មុន​ត្រូវ​ចំណាយ​ពេល​ខ្ទង់ 6 ម៉ោង ទម្រាំទៅដល់ ទើប​មកដល់​ពេល​នេះ យានថ្មី អាចធ្វើដំណើរទៅដល់ ចំណាយពេលមិនដល់ 4 ម៉ោងផង។ កាន់​តែ​អស់​សំណើចទៀត យាន Dragon របស់ SpaceX ចេញដំណើរតាំងពីថ្ងៃទី 29 ខែមិថុនា ទម្រាំទៅដល់ស្ថានីយ៍អាវកាសនៅថ្ងៃទី 2 ខែកក្កដា ដោយគិតមើលទៅយាននេះ ចំណាយពេល 4 ថ្ងៃទើបទៅដល់។

 

វីដេអូ​ខាងក្រោម៖


សរុបមក នៅសហរដ្ឋអាមេរិក តែងតែអួតពីនេះពីនោះ ដែលជាសមិទ្ធផលរបស់ពួកគេ ប៉ុន្តែពួកគេនៅតែមិនទាន់រអៀសចិត្ត ស្រប​ពេល​ប្រទេស​រុស្ស៊ី និងចិន អាចធ្វើអ្វីដែលអាមេរិកធ្វើបាន និងប្រសើរជាងទៀត តែប្រទេសទាំងពីរនេះ បែរជាស្ងប់ស្ងាត់ មិន​សូវ​អួត​ដូច​ប្រទេស​អាមេរិក។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: CBC Tag: យានយន្ត