CAMBO REPORT

Popup Advertising5 seconds

Monster Hunter: World មក​ដល់​ខែ​ក្រោយ​នេះ​សម្រាប់ PC Gamer (អាច​ទិញ​លេង​ចាប់​ពី​ថ្ងៃ​នេះ​តទៅ)

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

វាលឿនហួសពីការរំពឹងទុកជុំវិញអ្វីដែលក្រុមផលិតហ្គេម Capcom បានលើកឡើងកាលពីពេលថ្មីៗកន្លងទៅ ដោយថ្ងៃនេះទី បំផុត​ដំណឹង​ជុំវិញ​ហ្គេម Online ដែលមានឈ្មោះថា Monster Hunter: World ត្រូវបានលាទត្រដាងជាផ្លូវការហើយ។ បើទោះ​បី​ជា​អ្នក​ប្រើប្រាស់​ម៉ាស៊ីន​ហ្គេម Xbox One និង PS4 ទាំង​អស់​បាន​ស្គាល់​រសជាតិ​លេង​ហ្គេម​នេះ​កាលពីដើមឆ្នាំកន្លងទៅ នៅលើម៉ាស៊ីន​ពួក​គេ​រួច​ទៅ​ហើយ​ក្ដី ដែល​ទុក​ឲ្យ PC Gamer រង់ចាំអស់រាប់សិបខែ តែការរង់ចាំនេះនឹងមកដល់នាខែក្រោយហើយ មានន័យ​ថាលែង​រង់ចាំយូរ​គួរ​ឲ្យ​ថាំ​ចិត្តទៀតហើយ។


 


យោងតាមសេចក្ដីប្រកាសជាផ្លូវការរបស់ Capcom បានចេញផ្សាយឲ្យដឹងថា ហ្គេម Monster Hunter: World នឹងចេញលក់ និង​ដាក់​ឲ្យ​លេងជាផ្លូវការសម្រាប់ PC Windows នៅថ្ងៃទី 9 ខែសីហា ឆ្នាំ 2018 ខាងមុខនេះឯង ដែលប្រិយមិត្តកំពុង​រង់ចាំ​លេង​ហ្គេម​នេះ​ទាំង​អស់​អាចធ្វើការទិញតាមទីផ្សារអេឡិចត្រូនិចលក់ហ្គេម Steam បាន។ ជាងនេះទៅទៀត Monster Hunter: World ក៏​មិនមែន​ជាហ្គេម Online មានក្រាហ្វិចមធ្យមៗដែរ គឺថាវាតម្រូវឲ្យមានកម្លាំងម៉ាស៊ីនកុំព្យូទ័រខ្លាំងគ្រាន់បើដែរ ដើម្បីលេងវា មាន​ទាំង​កម្លាំង​ទាបបំផុត និងកម្លាំងដែលតម្រូវជាក់ស្ដែងដូចខាងក្រោម៖


កម្លាំងម៉ាស៊ីនតូចបំផុតសម្រាប់លេង៖


•    CPU Intel Core i5 4460 ឡើងទៅ / AMD FX-6300 ឡើងទៅ
•    RAM ចាប់ពី 8GB ឡើងទៅអាចជា DDR3/DDR3L និង DDR4
•    ក្រាហ្វិច nVIDIA GeForce GTX 760 ឡើងទៅ / AMD Radeon R7 260X ឡើងទៅ
•    DirectX ជំនាន់ទី 11
•    អង្គផ្ទុកទិន្នន័យ 20GB ឡើងទៅ
•    ដំណើរការដោយ Windows 7, 8, 8.1 និង 10 ពពួក 64-bit
•    ល្បឿន Frame សម្រាប់កម្រិត Resolution 1080 លោតអស់ត្រឹម 30fps


កម្លាំងម៉ាស៊ីនដែលតម្រូវឲ្យលេង៖


•    CPU Intel Core i3 8350 ឡើងទៅ / AMD Ryzen 5 1500X ឡើងទៅ
•    RAM ចាប់ពី 8GB ឡើងទៅអាចជា DDR3/DDR3L និង DDR4
•    ក្រាហ្វិច nVIDIA GeForce GTX 1060 ឡើងទៅ / AMD Radeon RX 570X ឡើងទៅ
•    DirectX ជំនាន់ទី 11
•    អង្គផ្ទុកទិន្នន័យ 20GB ឡើងទៅ
•    ដំណើរការដោយ Windows 7, 8, 8.1 និង 10 ពពួក 64-bit
•    ល្បឿន Frame សម្រាប់កម្រិត Resolution 1080 លោតអស់ត្រឹម 30fps


 


សម្រាប់អ្នកមានម៉ាស៊ីនស៊េរីចាស់ៗមានអាយុកាល 3-4 ឆ្នាំក៏នៅតែអាចលេងហ្គេមនេះបានដែរ តែមិនអាចលេង​ក្នុង​កម្រិត​ក្រាហ្វិច​ខ្ពស់​បាន​នោះទេ គឺតម្រូវឲ្យទម្លាក់បន្តិច ហើយបើមានកម្លាំងម៉ាស៊ីនខ្លាំងអាចលេងក្នុងកម្រិត Setting ខ្ពស់ៗបាន ថែមទាំង​ទទួល​បាន​ល្បឿន Frame លោតដល់ 60 ទៀតផង ទោះបីអ្នកលេងនៅលើអេក្រង់កម្រិត 2K ឬ 4K ក៏ដោយ ពិសេសបើបិទ V-Sync នឹង​ទទួល​បាន Frame កាន់តែខ្ពស់ តែសោកស្ដាយផង សម្រាប់ម៉ាស៊ីនស៊េរីចាស់ៗ គឺទូទៅអាចលេងត្រឹមល្បឿន 30fps។ យ៉ាងណាក៏ដោយ នេះ​មិន​ទាន់​ច្បាស់ការនៅឡើយទេ ព្រោះម៉ាស៊ីនខ្លះអាចនឹងមាន CPU ខ្លាំងជាង GPU ហើយខ្លះក៏មាន GPU ខ្លាំងជាង CPU អញ្ចឹង​មាន​តែ​ទិញយកមកលេងជាក់ស្ដែងទេទើបបានដឹង។



គួរបញ្ជាក់ប្រាប់ឲ្យដឹងផងដែរថា សម្រាប់ប្រិយមិត្តអ្នកអានអត្ថបទព័ត៌មាន ដែលបានរង់ចាំហ្គេមនេះជាយូរហើយនោះ អាច​ធ្វើការ​ទិញ​ទុក​មុន​បាន​មុន​ថ្ងៃប្រកាសចេញ ដោយអាចចូលទៅកាន់ Steam ហើយចាប់ផ្ដើមទិញក្នុងតម្លៃ 59.99$ ដោយកម្មង់ទិញមុននេះ អ្នក​នឹង​បាន​អត្ថប្រយោជន៍​ច្រើន​ពី​ហ្គេម​នេះ​ផងដែរដូចជា Items ផ្ដល់ជូនឥតគិតថ្លៃជាដើម -ល-។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: Capcom Tag: កម្មវិធី-ហ្គេម