CAMBO REPORT

Popup Advertising5 seconds

ចង់បាន​កុំព្យូទ័រ​ស្ងាត់ គ្មាន​សម្លេង​ក​ង្ហារ​រំខាន គួរតែ​មើល​ដែក​ត្រជាក់​មួយ​នេះ ថែមទាំងធូរ​ថ្លៃ​ទៀត​ផង

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បន្ទះ CPU ដែលមានល្បឿនលឿន និងកាន់តែខ្លាំង គឺវារឹតតែក្ដៅ ហើយវាគឺជារឿងធម្មតាទៅហើយ ដែលនរណាក៏បានដឹងអំពីវាដែរ ហើយកាលដែលឈីប CPU ឡើងកម្ដៅ វាក៏ធ្វើឲ្យកង្ហារវិលកាន់តែលឿន ដោយជះឥទ្ធិពលសម្រាប់អ្នកមិនចូលចិត្តសម្លេងរំខានខ្លាំង បើ​ទោះ​បី​ជាកង្ហារនោះជាកង្ហារសម្រាប់ធុងទឹក ឬកង្ហារសម្រាប់ដែកត្រជាក់នោះទេ។ ជាក់ស្ដែងបើកង្ហារបន្ថយកម្ដៅនោះ​ជា​ផលិត​ផល​ម៉ាក​ល្បី​វា​នឹងមានសម្លេងស្ងាត់ តែបើជាកង្ហារចិនថោកៗវិញ គឺដឹងតែមានសម្លេងចេញខ្លាំងតែម្ដង បានជាដូច្នេះហើយទើបក្រុមហ៊ុន Alpine បានប្រកាសចេញនូវ Cooler ជាដែកត្រជាក់ថ្មីសម្រាប់អ្នកដែលចង់បានកុំព្យូទ័រមានសម្លេងស្ងាត់។


 


ដែកត្រជាក់ផលិតឡើងក្រោមស្នាដៃក្រុមហ៊ុន Alpine នេះ ចែកចេញជាពីស៊េរីគឺ Alpine 12 Passive និង Alpine 12 AM4 ដោយ​មួយ​សម្រាប់ប្រើជាមួយនឹង CPU របស់ Intel និងមួយទៀតសម្រាប់ប្រើជាមួយ CPU របស់ AMD អាចប្រើប្រាស់ជាមួយនឹង CPU ជំនាន់ថ្មីៗបាន ដោយគ្រាន់តែមួលខ្ចៅជាប់ទៅនឹង Motherboard ជាការស្រេច។ ដែកត្រជាក់ទាំង 2 នោះមានពណ៌ខ្មៅទំហំធំល្មម ដែលវាមានសរសៃដែកត្រជាក់ដាច់ចេញពីគ្នាដល់ទៅ 20 ដែលងាយស្រួលបញ្ចេញកម្ដៅ ដែលចម្លងចេញពីឈីប CPU ដោយពុំចាំ​បាច់​ប្រើ​កង្ហារជំនួយ ដោយក្នុងនោះវាក៏មានមកជាមួយនឹងកាវត្រជាក់ពពួក Artic MX-2 ទៀតផង អាចជួយចម្លងកម្ដៅពីឈីប​ទៅដែក​ត្រជាក់​បាន​យ៉ាងប្រសើរ ធ្វើឲ្យកម្ដៅលោតដល់កម្រិតអតិប្បរមាក្នុងកម្រិតមួយអាចពិចារណាបាន។


 


ទោះជាយ៉ាងណាក៏ដោយ ដែកត្រជាក់នេះមិនមែនបង្កើតឡើងសម្រាប់ CPU យក្ស ដែលមានកម្លាំងខ្លាំងៗដូចជា CPU កន្ទុយ K ឬលោតដល់ Extreme នោះឡើយ តែវាល្អសម្រាប់ CPU មានកម្លាំងម៉ាស៊ីនមធ្យមៗ ដូចជា Core i3, Core i5/ Ryzen 3 និង Ryzen 5 ជាដើម។ សម្រាប់លិទ្ធផលធ្វើតេស្ដជាក់ស្ដែងនៅលើ CPU Intel Core i3-7300T ឃើញថា ប្រើ​ដែក​ត្រជាក់​មាន​កង្ហារ​វា​មាន​កម្ដៅ​លោតដល់ 72 អង្សាសេ ចំនែកប្រើដែកត្រជាក់ 12 Passive វាលោតដល់ 78 អង្សាសេ ខុសគ្នាតែ 6 អង្សាសេប៉ុណ្ណោះ ដែលនេះគឺ​ជា​ការដោះដូររវាងកម្ដៅបន្តិចបន្តួច និងសម្លេងរំខាន ដែលប្រិយមិត្តអាចជ្រើសរើស និងពិចារណាបានដោយខ្លួនឯង ថែមទាំង​សន្សំ​សំចៃ​​ភ្លើង​​បាន​ខ្លះ​ទៀត​ផង។



សម្រាប់អ្នកមានចំណាប់អារម្មណ៍ គឺអាចស្វែងរកទិញវាយកមកប្រើប្រាស់បានហើយចាប់ពីថ្ងៃនេះតទៅ នៅក្នុងទីផ្សារ AMAZON ដូច​ខាង​ក្រោម ជាមួយ​តម្លៃត្រឹមតែ 12.99$ ប៉ុណ្ណោះ។

 

•    Alpine 12 Passive
•    Alpine 12 AM4 Passive


សូមក្រើនរំលឹកផងដែរថា បើមានប្រិយមិត្តណាចាប់អារម្មណ៍គួរតែពិនិត្យមើលជើង Motherboard របស់អ្នកឲ្យបានច្បាស់ជា​មុន​សិន​មុន​នឹង​សម្រេច​ចិត្ត​ទិញ ព្រោះដែកត្រជាក់គ្មានកង្ហារនេះវាអាចប្រើជាមួយនឹង Motherboard និង CPU ជំនាន់ថ្មីៗប៉ុណ្ណោះ បើ​ជំនាន់​ចាស់​ពេក​គឺ​ដាក់​មិនត្រូវជើងគ្នាឡើយ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: PC Gamer Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ