CAMBO REPORT

Popup Advertising5 seconds

Samsung ប្រកាស​បើក​រោង​ចក្រ​ផ​លិត​ស្មាត​ហ្វូនធំ​បំផុត​នៅ​ឥណ្ឌា!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុន Samsung Electronic បានបើកទំព័រសករាជថ្មី ប្រកាសបើក​រោងច​ក្រ​ផលិតស្មាតហ្វូនមានទ្រង់ទ្រាយធំបំផុតនៅ​ក្នុង​ប្រទេស​​ឥណ្ឌា។ ការបង្កើតរោងចក្រនេះ ក្រុមហ៊ុនគ្រោងពន្លឿនការផលិតស្មាតហ្វូន​​កាន់តែលឿនតាមតម្រូវការរបស់អតិថិជនទូទាំង​ពិភព​លោក។ លោកនាយក Moon Jae-in គ្រប់គ្រងក្រុមហ៊ុន Samsung នៅប្រទេសកូរ៉េខាងត្បូង ទើបបានប្រកាសនាពេលថ្មីៗនេះ នឹងមានការចាប់ដៃជាមួយប្រធានាធីបតីប្រទេសឥណ្ឌាលោក Narendra Modi ដោយក្តីសប្បាយរីករាយ។


 


រោងចក្រសាងសង់ឡើងនៅទីក្រុង Noida ប្រទេសឥណ្ឌា ដូច្នេះអតិថិជននៅក្នុងប្រទេសឥណ្ឌា អាចទិញស្មាតហ្វូនរបស់ Samsung បាន​ក្នុង​តម្លៃសមរម្យជាងមុន នៅពេលដែលមានរោងចក្រផលិតនៅក្នុងស្រុកបែបនេះ។ ទីផ្សារឥណ្ឌា មានការរីកលូតលាស់ ខ្លាំង​ជាង​​ប្រទេស​ចិន​ទៅ​ទៀតនាពេលនេះ ទើបក្រុមហ៊ុននីមួយៗ ព្យាយាម មកដណ្តើមចំនែកទីផ្សារគ្នានៅទីនេះ សូម្បីតែក្រុមហ៊ុនចិនផលិត​ស្មាតហ្វូន​ក៏​ព្យាយាមឃោសនាលក់ផលិតផលនៅក្នុងប្រទេសឥណ្ឌាដែរ។


Samsung ត្រូវបានចំណាយប្រាក់ 50 ពាន់លានរូពី ក្នុងការបង្កើតរោងចក្រនេះឡើង។ ទើបក្រុមហ៊ុននេះ ត្រូវដណ្តើមចំនែកទីផ្សារពី Xiaomi វិញ ព្រោះកាលពីដើមឆ្នាំនេះ ផលិតផលរបស់ Xiaomi បានឈរលំដាប់កំពូល ដោយជា​ផលិតផល​លក់​ដាច់ជាងគេ​បង្អស់​នៅ​ក្នុង​ប្រទេសឥណ្ឌា។ Samsung ធ្លាប់មានប្រវត្តិសហការរីករាយជាមួយឥណ្ឌាតាំងពីដើមមក មិនដូច Apple ទេ ដែលរាជរដ្ឋាភិបាល​ឥណ្ឌា​ប្រកែក​មិនឲ្យបើករោងចក្រនាពេលដំបូង ទើបក្រោយមកចចារគ្នាត្រូវ បាន Apple បង្កើតបានរោងចក្រផលិតមួយ​ដែរ​នៅ​ទីនោះ។


 

 


សរុបមក សន្នីសិទកាសែតមួយ បានធ្វើឡើងនៅទីក្រុង Mumbai ប្រទេសឥណ្ឌា ដោយក្រុមហ៊ុន Samsung ចង់ប្រកាស​ដល់​មហាជនពីការបង្កើតឡើងរោងចក្រផលិតស្មាតហ្វូន មានទ្រង់ទ្រាយធំជាងគេបំផុតនៅក្នុងប្រទេសឥណ្ឌា រួមមានការកាត់ខ្សែបូ បញ្ជាក់​ពី​ការអនុញ្ញាតរបស់ប្រធានាធីបតីឥណ្ឌាផងដែរ។ ដៃគូសហការទាំងសងការ មានចិត្តសោមនស្សរីករាយ ដែល​បាន​សហការ​គ្នា​ជា​គំរោង​ធំ​បែប​នេះ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: Reuters Tag: Lifestyle