CAMBO REPORT

Popup Advertising5 seconds

(វីដេអូ) បាក់​ផ្ទាំង​ទឹក​កក​យក្ស ដែល​នឹង​ជះ​ឥទ្ធិពល​ដល់​កម្ពស់​ទឹក​សមុទ្រ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

មនុស្សមួយចំនួនមិនសូវខ្វាយខ្វល់នោះទេ ជុំវិញការប្រែប្រួលនូវធម្មជាតិ របស់ភពផែនដី ដ៏ស្រស់បំព្រងមួយនេះ ព្រោះពួកគេកម្រនឹងជួបគ្រោះធម្មជាតិ ខ្លាំងណាស់ តែក៏មានមហាជន មិនតិចនោះទេ ដែលខិតខំក្នុងការការពារនូវ អ្វីដែលកំពុងមានបច្ចុប្បន្ន។ នៅពេលនេះ ភពផែនដីជួបគ្រោះធម្មជាតិ ញឹកញាប់ ហើយមកទល់នឹងថ្ងៃទី 11 នេះ នៅជប៉ុន ក៏កំពុងជួបបញ្ហាជាមួយនឹង គ្រោះទឹកជំនន់ គួរឲ្យខ្លាចផងដែរ ដែលបង្កឲ្យមាន មនុស្សស្លាប់ និងបាត់បង់ទ្រព្យសម្បត្តិ ជាច្រើនរាប់មិនអស់។ មូលហេតុនៃទឹកជំនន់ អាចកើតឡើងពី កត្តាភ្លៀងធ្លាក់ ព្យុះ ហើយក្នុងនោះ ក៏មានកត្តាកំពស់ ទឹកសមុទ្រផងដែរ សម្រាប់ប្រទេស ដែលជាដែនកោះ ឬប្រទេស ដែលនៅជាប់សមុទ្រ ព្រោះបើកម្ពស់ទឹក សមុទ្រខ្ពស់ជាងដីនោះ អត្រាកើតឡើង នូវគ្រោះធម្មជាតិ ពិសេសគ្រោះទឹកជំនន់ នឹងកើតមានឡើង។

ជាក់ស្ដែងកាលពីពេលថ្មីកន្លងទៅនេះ ត្រូវនឹងថ្ងៃទី 22 ខែមិថុនា វេលាម៉ោងប្រមាណជា 11:30 នាទីព្រឹក ផ្ទាំងទឹកកក យក្សយ៉ាងធំ ដែលស្ថិតក្នុងប្រទេស Greenland ស្ថិតនៅក្បែរប៉ូលខាងជើង ត្រូវបានបាក់ ដែលបង្កឲ្យមាន ភាពភ័យព្រួយមួយ បង្ហាញឲ្យដឹងថាពិភពលោក កាន់តែប្រែប្រួលហើយ ដោយកម្ដៅមានការ កើនឡើង ខ្យល់ព្យុះ កើតមានឡើងញឹកញាប់ ក៏ដូចជារញ្ជួយដី ជាដើម។ ប្រភពព័ត៌មានរបស់ The Verge បានចេញផ្សាយឲ្យដឹងថា ផ្ទាំងទឹកកកយក្សនោះ មានទំហំដល់ទៅជាង 7.2 គីឡូម៉ែត្រ នៃក្រឡាផ្ទៃសរុប បានដាច់ជាបំណែក ផ្ដាច់ខ្លួនចេញពីតំបន់ទឹកកក មានឈ្មោះហៅថា Greenland’s Heheim Glacier ដោយការដាច់នោះ ត្រូវបានថតឡើងដោយកាមេរ៉ា ក្នុងរយៈពេល 30 នាទី និងត្រូវបានបង្រួម ឲ្យខ្លីដូចខាងក្រោម៖

 

ជុំវិញការបាក់ផ្ទាំងទឹកកកដ៏ធំមួយនេះ អ្នកវិទ្យសាស្ត្រនៅមិនទាន់ដឹងច្បាស់អំពី មូលហេតុ ដែលបង្កឲ្យកើតហេតុការណ៍នេះ ឡើងនៅឡើយទេ ហើយក៏មិនដឹងអំពី ផលប៉ះពាល់ទៅលើកម្ពស់ទឹក សមុទ្រផងដែរ នៅពេលផ្ទាំងទឹកកក ដែលធ្លាប់តែកក រាប់ពាន់លានឆ្នាំ បានរលាយបន្តិចម្ដងៗ ដោយសារតែស្នាដៃ មនុស្សលោក អាចថា ការសិក្សាជុំវិញ ផលប៉ះពាល់នេះ នឹងទាមទារ រយៈពេលយូរបន្ថែមទៀត ដើម្បីយល់ច្បាស់អំពី មូលហេតុគោល។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: LIVE Science Tag: វិទ្យាសាស្ត្រ