CAMBO REPORT

Popup Advertising5 seconds

Nikon ទើប​បង្ហាញ​ម៉ាស៊ីន​ថត​មាន​លេន Superzoom បាន 125 ដង!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុនផលិតម៉ាស៊ីនថត Nikon ទើបបើកទំព័រប្រវត្តិសាស្រ្តថ្មី ដាក់បង្ហាញនូវម៉ាស៊ីនថតមានកែវលេន ដែលអាច Zoom បាន 125 ដងលើសពីលេនម៉ាស៊ីនថតរបស់ក្រុមហ៊ុនផ្សេងៗទាំងអស់ដែលមានវត្តមាននៅលើទីផ្សារនាពេលនេះ។ ក្រុមហ៊ុននេះ ធ្លាប់​​ជាប់​ឈ្មោះ​ជា​ក្រុមហ៊ុន​ផលិតលេនម៉ាស៊ីនថត ដែល Zoom បានច្រើនដងម្តងរួចទៅហើយ ដោយកាលនោះ លេនទំហំ 2,000mm អាច Zoom បាន 83 ដងទៅហើយ។


 


មកដល់ពេលនេះ Nikon នៅតែចង់អាប់ដេតលេនម៉ាស៊ីនថតរបស់ពួកគេឲ្យកាន់តែខ្លាំង ទើបចេញលេនទំហំ 3,000mm អាច Zoom បាន 125 ដងឯណោះ បំពាក់​​ជាមួយ​ម៉ាស៊ីនថតស៊េរីថ្មីម៉ូឌែល Nikon P1000 ។ អ្នកប្រើប្រាស់ម៉ាស៊ីនថតនេះ មិនត្រឹម​ថត​បាន​សត្វ​បក្សីដែលនៅឆ្ងាយប៉ុណ្ណាទេ សូម្បីតែព្រះចន្ទក៏អាចថតបានដែរ ជាពិសេសម៉ាស៊ីនថតនេះ ត្រូវបានដាក់លក់តម្លៃ 1,000 ដុល្លារប៉ុណ្ណោះ។


កាមេរ៉ារបស់វាទំហំ 16 មេហ្គាភិចសែល, សេនស័រទំហំ 1 /2.3 អ៊ីញ អាចកំណត់ ISO ចន្លោះពី 100 ដល់ 6400 បាន។ ការ Zoom ដល់ 125 ដង ក៏នៅតែថតរូបជា file RAW បានដែរ។ ផ្នែកអេក្រង់បង្ហាញរូបភាពនៅខាងក្រោយ ប្រើកញ្ចក់ LCD (មិនអាច​ថាច់​ស្រ្គីន​បានទេ) និងអាចកាច់បត់បានងាយស្រួលមើល។ ក្រៅពីថតយករូបភាពនោះ ម៉ាស៊ីនថតនេះ នៅអាច​ឲ្យ​អ្នក​ប្រើ​ថត​វីដេអូ​បាន​ដល់​កម្រិត 4K តែបានត្រឹមល្បឿន 30fps ប៉ុណ្ណោះ។ អ្នកប្រើប្រាស់ក៏អាចយករូបភាពពីម៉ាស៊ីនថត ដោយភ្ជាប់តាម WiFi ឬ Bluetooth ជាមួយស្មាតហ្វូនបាន តាមរយៈ​ការ​ទាញ​យក​កម្មវិធី​របស់ Nikon មកប្រើ។ ម៉ាស៊ីនថតនេះ មានប្រវែង 14 អ៊ីញ និងទម្ងន់ 3.1 ផោន ធ្ងន់ល្មម អាចឲ្យអ្នកកាន់ថតនឹងល្អ និងត្រៀមដាក់លក់នៅក្នុងខែកញ្ញាខាងមុខ ជាមួយតម្លៃប្រមាណ 1,000 ដុល្លារ។


 

 


សរុបមក ក្រុមហ៊ុន Nikon នៅតែរក្សាដំណែង ជាក្រុមហ៊ុនផលិតម៉ាស៊ីនថតមានលេនអាច Zoom បានច្រើនដងជាងគេដដែល ដោយ​​កាលពីមុន ម៉ាស៊ីនថតរបស់គេ មានលេនអាច Zoom បាន 83 ដង គឺលើសគេហើយ មកដល់ពេលនេះ ក្រុមហ៊ុន​ទើប​បញ្ចេញ​ម៉ាស៊ីន​ថតស៊េរីថ្មីមួយទៀត មានលេនអាច Zoom បានដល់ 125 ដងឯណោះ ពិតជាសាកសមសម្រាប់អ្នកចូលចិត្តលួចថតសត្វ ឬ​វត្ថុ​ដែល​នៅឆ្ងាយៗ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: Engadget Tag: កាមេរ៉ា