CAMBO REPORT

Popup Advertising5 seconds

Apple នឹង​ប្រើ Modem 5G ក្នុង​ឆ្នាំ ២០២០ ប៉ុន្តែ​មិន​មែន​ផលិត​ផល​របស់​ក្រុមហ៊ុន Intel ទៀត​នោះ​ទេ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ទន្ទឹមនឹងការខិតជិតមកដល់នៃឆ្នាំ ២០១៩ ដែលជាយុគសម័យអ៊ីនធើណេត 5G នោះ នឹងមានក្រុមហ៊ុនផលិតទូរសព្ទ និងក្រុមហ៊ុនផ្ដល់សេវាកម្ម ជាច្រើនកំពុងតែព្យាយាម បញ្ចេញបច្ចេកវិទ្យាថ្មីៗ នៅលើទូរសព្ទ និងសេវាទូរសព្ទ របស់គេ។ នៅក្នុងផ្នែករឹងសំខាន់នៃទូរសព្ទ វាមានផ្នែកសំខាន់មួយនៃ ដំណើរការអ៊ីនធើណេត ដែលគេហៅថា Modem សម្រាប់ការផ្គត់ផ្គង់ ទៅដល់ការភ្ជាប់ទំនាក់ទំនង ហើយបច្ចេកវិទ្យា Wi-Fi និង Bluetooth ក៏ស្ថិតនៅក្នុង Modem នោះដែរ។

សម្រាប់ក្រុមហ៊ុនផលិតឈីប ជាច្រើននៅលើក្នុងប្រទេសតៃវ៉ាន់ និងសហរដ្ឋអាមេរិច គឺកំពុងតែអភិវឌ្ឍន៍ផ្នែក Modem នេះហើយ ក្នុងនោះ ក្រុមហ៊ុន Qualcomm, Samsung, MediatTek និង Huawei បានអះអាង រួចមកហើយថា គេនឹងបំពាក់ Modem ដែលអាចទ្រទ្រង់សេវា 5G ខ្លាំងនៅលើឈីប ជំនាន់ថ្មីរបស់គេ ដែលទំនងជាទិញ មកពីក្រុមហ៊ុន TSMC (Taiwan Semiconductor Manufacturing Company) ទាំងអស់។ ចំណែកឯបន្ទះឈីប ស៊េរី A របស់ Apple ដែលផលិតកន្លងមក Modem ដែលគេទិញមក គឺចេញពីក្រុមហ៊ុន Intel និងក្រុមហ៊ុនជាច្រើនផ្គុំ ចូលជាបន្ទះឈីបតែមួយ ទើបធ្វើឲ្យដំណើរការរបស់វាល្អ ច្រើនសម្រាប់ការប្រើប្រាស់ មិនថាផ្នែកស៊ីភីយូ, Modem, ក្រាហ្វិច និងកាមេរ៉ា។ល។

ស្របពេលដែរក្រុមហ៊ុន Apple ប្រកាសចេញគម្រោង 5G នៅក្នុងឆ្នាំ ២០២០ ខាងមុខនេះ គេអាចនឹងត្រូវប្រឈមមុខ ជាមួយដៃគូសហការ ផលិត Modem ពីក្រុមហ៊ុន Intel ដោយសារតែក្រុមហ៊ុន Intel មិនមាន គម្រោងចេញ Modem 5G នៅពេលខាងមុខនោះទេ ដោយអាចចេញយឺត ជាងនេះ។ អញ្ចឹងក្រុមហ៊ុន Apple អាចនឹងត្រូវស្វែងរកដៃគូ សហការផលិត Modem ថ្មី ដូចជាក្រុមហ៊ុន Qualcomm និងក្រុមហ៊ុនតៃវ៉ាន់ ជាច្រើនទៀត ក៏ថាបានដែរ ព្រោះប្រព័ន្ធ Modem 5G នឹងជំនួយយ៉ាងខ្លាំង ដូចជា Wi-Fi វានឹងត្រូវ ប្រើប្រាស់ WiGig (802.11 ad) ថ្មីដែលកន្លងមក យើងឃើញមានតែ 802.11 ac ប៉ុណ្ណោះ លើសពីនេះ នៅក្នុងឆ្នាំ ២០២០ ក្រុមហ៊ុនផ្គត់ផ្គង់សេវាទូរសព្ទ នឹងអាចផ្ដល់សេវា 5G បានយ៉ាងពេញទំហឹង តែម្ដង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: Phone Arena Tag: Lifestyle