CAMBO REPORT

Popup Advertising5 seconds

ទាំង​នេះ​ជា​ស្រោម​ការពារ iPhone X ម៉ូត iPhone 2G ជាមួយ​ជម្រើស​ពណ៌​ជា​ច្រើន

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ស្រោមទូរសព្ទពិតជាសំខាន់ក្នុងការប្រើប្រាស់ ដោយយើងប្រើស្រោមទាំងនេះ មិនត្រឹមតែការពារស្មាតហ្វូន ពីការប៉ះទង្គិចផ្សេងៗ ប៉ុណ្ណោះទេ តែយើងក៏ប្រើវា សម្រាប់ជាការលម្អ បានទៀតផង។ ចំនុចពិសេស នៃការម៉ូត ឬពណ៌នេះ ក៏មានសារៈសំខាន់ផងដែរ ព្រោះថាទាក់យក ចំណាប់អាម្មណ៍ ពីផ្នែកអ្នកជុំវិញខ្លួនយើង បានផងដែរ។

ឥលូវនេះ Spigen ដែលជាក្រុមហ៊ុនផលិត ស្រោមការពារទូរសព្ទមួយដែរនោះ បានផលិត Case សម្រាប់ iPhone X ដែលជាស្មាតហ្វូន គម្រប់ខួប 10 ឆ្នាំ របស់ក្រុមហ៊ុន Apple។ សម្រាប់ ស្រោមការពារ ដែលផលិតមកនេះ គឺជាម៉ូតដែលនាំអារម្មណ៌ នឹងអ្នកប្រើអោយវិល ទៅអតីតកាលវិញ ជាមួយនឹង ទូរសព្ទដំបូងគេ របស់ក្រុមហ៊ុន Apple នោះគឺ iPhone 2G។ ជាពិតណាស់ ក្នុងចំណោម Case ដែលខ្ញុំបានឃើញមកនេះ គឺមានរចនាបថស្រដៀងទៅ iPhone 2G ដោយការរំលេចម៉ូត និងពណ៌ប្លែកខុសគ្នា ប៉ុន្តែមាន Case មួយ ដែលខ្ញុំចាប់អារម្មណ៍ជាងគេ ព្រោះតែទម្រង់ពណ៌ និងម៉ូតរបស់វា ដូចគ្នាស្ទើរទាំងស្រុង តែម្តងនឹង iPhone 2G។

 

ចង់ដឹងថាម៉ូត និងពណ៌ Case ទាំងនោះ ប្លែកយ៉ាងណា សូមទស្សនាដូចខាងក្រោម៖

អញ្ចឹង នេះ Case ម៉ូតថ្មី ដែលក្រុមហ៊ុន Spigen បានផលិតមក រំលឹកពីអតីតកាល នៃទូរសព្ទដំបូងរបស់ Apple ដើម្បីអោយមនុស្ស ក្នុងពិភពលោក អាចទិញយកទៅ ប្រើប្រាស់បាន ហើយវាក៏នៅមានជម្រើស ពណ៌ជាច្រើន ផ្សេងទៀតផងដែរ។ ស្រោមទូរសព្ទនេះ មានតម្លៃប្រហាក់ប្រហែល 40 ដុល្លារ លើទីផ្សារអនឡាញ។ បើអ្នកចាប់អារម្មណ៍ គឺអាចស្វែរក បាន លើគេហទំព័រ Amazon ឬចុចលើ តំណរនេះ ឬអ្នកក៏អាចស្វែងរកវា នៅតាមបណ្តា ហាងលក់ Case ធំៗ ក្នុងស្រុកយើងសិនក៏បាន ព្រោះអាចនឹងមានស្រោម ទូរសព្ទម៉ូតនេះ។

 

នេះជាវីដេអូបង្ហាញបន្ថែម៖

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: Phone Arena Tag: ទូរស័ព្ទ