CAMBO REPORT

Popup Advertising5 seconds

Huawei នឹង​បញ្ចេញ​ខ្សែ​ដៃ TalkBand B5 ដើម្បី​ប្រជែង​ជាមួយ Mi Band 3!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

រយៈពេល ២ ឆ្នាំមកហើយ ដែលក្រុមហ៊ុន Huawei បានចេញខ្សែដៃ TalkBand B3 ឬយើងអាចហៅវាថា នាឡិកាវៃឆ្លាតលំដាប់ទាប ប្រើប្រាស់ដូចជា Mi Band របស់ក្រុមហ៊ុន Xiaomi អញ្ចឹងដែរ។ ដូចយើងបានដឹងហើយថា ប្រទេសចិន និងកូរ៉េ មិនចូលចិត្តលេខ ៤ នោះទេ ព្រោះពាក្យលេខ ៤ “四” នេះមានវាមានសម្លេង ដូចជាអក្សរស្លាប់ “死” អញ្ចឹងហើយ បានជាយើងឃើញក្រុមហ៊ុន មួយចំនួនរំលងទូរសព្ទលេខ ៤ របស់គេ ចោលតែម្ដងទៅ។ សម្រាប់ TalkBand របស់ក្រុមហ៊ុន Huawei ក៏បានរំលងមកដល់ B5 ផងដែរ ដោយវានឹងប្រកាសចេញ ជាផ្លូវការនៅថ្ងៃទី ១៨ ខាងមុខនេះ ជាមួយនឹង Nova 3។

ថ្វីត្បិតតែថ្ងៃប្រកាសនៅសល់ មួយសប្ដាហ៍ទៀតមែន ក៏ប៉ុន្តែពេលនេះ យើងបានដឹងលក្ខណៈសម្បត្តិ និងឃើញរូបរាងរបស់ TalkBand B5 បានច្បាស់ហើយ ដោយវាគឺជានាឡិកា ដែលមានរូបរាងស្អាតគ្រាន់បើ ជាមួយ អេក្រង់សខ្មៅ មានទំហំធំជាង TalkBand B3 កាលពីឆ្នាំ ២០១៦ កន្លងទៅ និងមានការរចនាមានតម្លៃ ជាងមុនផងដែរ ពិសេសគឺខ្សែប្រើប្រាស់ ខ្សែជាស្បែតែម្ដង។

ចំណែកឯមុខងារនៃការប្រើប្រាស់ មើលទៅមានមិនមានអ្វីខុសពី Mi Band 3 ប៉ុន្មានឡើយ ដោយយើងឃើញនៅលើប្រអប់ គឺវាអាចភ្ជាប់ជាមួយនឹង ទូរសព្ទបាន អាចនិយាយជំនួសការ ដោសកាសបាន ទទួលសារដំណឹង និងមានអាវក្រោះ ការពារទឹកផងដែរ។ បន្ថែមទៀត នៅស៊េនស័រខាងក្នុង វាត្រូវបំពាក់ជាមួយនឹងស៊េនស័រ វាស់ចង្វាក់បេះដូង, វាស់ដំណេក, វាស់ជំហ៊ានដើរ និងមុខងារប្រើប្រាស់ មួយចំនួនទៀត ដែលយើងនឹង បានឃើញ នៅពេលដែលវាប្រកាស ចេញជាផ្លូវការ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: GSM Arena Tag: នាឡិកាវៃឆ្លាត