CAMBO REPORT

Popup Advertising5 seconds

ទស្សនា​រូបភាព​ទូរសព្ទ​ប៉ាន់​គម្រូ iPhone ជំនាន់​ថ្មី​ទាំង 3 ម៉ូឌែល ជាមួយ​នឹង​ពណ៌​ថ្មី

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ព្រឹកមិញនេះ ក្រុមការងា ខេមបូរីផត យើងបានធ្វើការ ចុះផ្សាយនូវព័ត៌មានមួយ ពាក់ព័ន្ធនឹងពីការវិភាគរបស់ លោក Minh-Chi Kou ដែលបង្ហាញថា ឆ្នាំនេះ Apple អាចនឹងបញ្ចេញជម្រើស ពណ៌ច្រើនជាងមុនចំនួន 8 ពណ៌ ដោយ 4 ពណ៌ ជាពណ៌បន្ថែមថ្មី និង 4 ពណ៌ទៀត ជាពណ៌ ដែលធ្លាប់មាន នាពេលកន្លងមក។ ចុះបើពណ៌ទាំងនេះ ពេលក្រាលលើ iPhone ទាំង 3 ម៉ូឌែល តើហ្នឹងប្លែកយ៉ាងណាទៅ?

ពិតមែនហើយ ចំពោះពណ៌ដែលបន្ថែមថ្មីនោះ រួមមាន ពណ៌ខៀវ, ពណ៌លឿង, ពណ៌ប្រផេះភ្លឺ និងពណ៌ទឹកក្រូច ឯពណ៌ដែលអ្នកធ្លាប់ បានឃើញ រួមមាន ពណ៌ស, ពណ៌ខ្មៅ, ពណ៌ឈូកមាស និងពណ៌ក្រហម ដោយពណ៌ទាំងអស់នេះ សុទ្ធតែជាពណ៌ ដែលអាចនឹង បង្ហាញខ្លួនលើ iPhone ជំនាន់ថ្មី។ យ៉ាងណា ប្រភពពី Concept Creator បានធ្វើជាប៉ាន់ ទូរសព្ទគម្រូនៃ iPhone ទាំង  3 ស៊េរី ជាមួយពណ៌ ចាស់ថ្មីទាំងនោះ សម្រាប់អោយ ប្រិយមិត្តទស្សនា និងបញ្ចេញជាមតិ យោបល់ ថាពេញចិត្ត ឬអត់? ស្រលាញ់ពណ៌មួយណា ជាងគេ? ដូច្នេះ ទស្សនារូបប៉ាន់ ទូរសព្ទគម្រូនេះ ទាំងអស់គ្នា ដូចតទៅ៖

គួរំលឹកថា ស្មាតហ្វូនដែលក្រុមហ៊ុនផ្លែប៉ោម ត្រៀមនឹងនាំយក មកបង្ហាញនោះ គឺមានទំហំអេក្រង់ខុសគ្នា ដោយទំហំ 6.1 អ៊ីញ ត្រូវបំពាក់លើ iPhone ដែលជាប្រភេទអេក្រង់ LCD  ចំណែកឯទំហំ 5.8 អ៊ីង និង 6.5 អ៊ីញវិញ គឺបំពាក់អេក្រង់ថ្លៃប្រភេទ OLED ដូច iPhone X អញ្ចឹងដែរ។  ចុះមិត្តអ្នកអាន ពេញចិត្តពណ៌ណា ជាងគេ? អាចបញ្ចេញជា Comment បាន ហើយយើងរីករាយ នឹងស្តាប់ ចំណាប់អារម្មណ៍ របស់អ្នកទាំងអស់គ្នា!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: Techno Buffalo Tag: ទូរស័ព្ទ