CAMBO REPORT

Popup Advertising5 seconds

Huawei Nova 3 នឹង​ប្រកាស​ចេញ​នៅ​ថ្ងៃ​ទី ១៨ ខាង​មុខ​នេះ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ថ្មីៗនេះក្រុមហ៊ុន Huawei ទើបតែបានបង្ហាញ Poster ថ្មីមួយ អំពីព្រឹត្តិការណ៍ប្រកាសចេញ ផលិតផលថ្មីនៅក្នុងថ្ងៃទី ១៨ កក្កដា ធ្វើនៅក្នុងទីក្រុង ស្ស៊ិនជិន ខាងមុខនេះ ក្នុងនោះក៏មានទូរសព្ទ ដែលប្រិយមិត្តរង់ចាំផងដែរ នោះគឺ Nova 3 ដែលជាទូរសព្ទបង្គួរមួយ មានកាមេរ៉ា ៤ គ្រាប់ថ្មីមួយទៀត។

បើមើលមួយភ្លែត រូបរាងខាងក្រៅរបស់ Nova 3 គឺដូចជា P20 Lite ឬ Nova 3e អញ្ចឹងដែរ ប៉ុន្តែមិនមែនទេ ដោយមួយគ្រឿងនេះ គឺមានលក្ខណៈសម្បត្តិប្រសើរជាង ទាំងកាមេរ៉ា និងម៉ាស៊ីនខាងក្នុង ហើយក៏មានពណ៌ថ្មី ប្លែកៗផងដែរ។ ទូរសព្ទនេះ បានលេចធ្លាយលក្ខណៈសម្បត្តិ ចេញមកទាំងអស់ ទៅហើយ ដោយយើងនៅតែរង់ចាំ មើលការបង្ហាញខ្លួន ជាផ្លូវការប៉ុណ្ណោះ គឺវាផលិតចេញជាមួយ រូបរាងកញ្ចក់ទាំងមុខទាំងក្រោយ និងស៊ុមលោហៈធាតុ។ អេក្រង់ខាងមុខ គឺស្រដៀងនឹងសិស្សច្បង របស់វាដែរ គឺជាប្រភេទ IPS មានទំហំ ៦.៣ អ៊ីញកម្រិតបង្ហាញ Full HD+ ប៉ុន្តែមាន Notch ធំជាង ដោយសារតែក្រុមហ៊ុន បានបំពាក់កាមេរ៉ា នៅសងខាង តែម្ដង។ កាមេរ៉ាខាងមុខនោះ ត្រូវបំពាក់លេនទំហំ ២៤ មេហ្គាភិចស៊ែល អមដោយលេន មួយគ្រាប់ទៀតទំហំ ២ មេហ្គាភិចស៊ែល ដើម្បីបង្កើតជារូបភាពច្នៃ ប្រឌិតផ្សេងៗ។ ឯកាមេរ៉ាខាងក្រោយវិញ នឹងត្រូវប្រើប្រាស់ លេនទំហំ ១៦ មេហ្គាភិចស៊ែល + ២៤ មេហ្គាភិចស៊ែល ដែលជាកាមេរ៉ាមានបច្ចេកវិទ្យា AI វៃឆ្លាតទៀតផង ប៉ុន្តែមិនមែនជាលេន របស់ក្រុមហ៊ុន Leica ដូចលំដាប់កំពូលនោះទេ។

ម៉ាស៊ីនខាងក្នុងរបស់ Nova 3 ក៏ជាម៉ាស៊ីនសមរម្យផងដែរ ដោយវានឹងប្រើប្រាស់ឈីប Kirin 659 ដូចទៅនឹង Nova 3e ម៉ូឌែលដទៃទៀតដែរ ដោយមានស៊ីភីយូ octa-core ល្បឿន ២.៣៦ ជីកាហឺត អមដោយរ៉េមទំហំ ៦ ជីកាបៃ និងអង្គផ្ទុកទិន្នន័យ ៦៤ ឬ ១២៨ ជីកាបៃ ភ្ជាប់មកជាស្រេច នឹងអាចថែមដល់ ២៥៦ ជីកាបៃផងដែរ។ Nova 3 នឹងមានថាមពលថ្ម ៣,៦៥០ មីលីអំពែ ដំណើរការដោយ Android Oreo 8.1 និងប្រើប្រាស់ EMUI 8.0 ជំនាន់ថ្មីផងដែរ។

សរុបមក Nova 3 នឹងក្លាយជាស្មាតហ្វូន ដែលគួរឲ្យចាប់អារម្មណ៍ទៀត ដែលបានតម្លើងនូវ មុខងារច្រើនពីលើ Nova 3e ដែលបានចេញកន្លងមក ពិសេសគឺម៉ាស៊ីន កាមេរ៉ា ៤ គ្រាប់របស់វា ហើយក៏មានជម្រើស ៣ ពណ៌ថ្មី ឲ្យជ្រើសរើសផងដែរ ដោយវានឹងត្រូវដាក់លក់ នៅក្នុងប្រទេសចិន ក្នុងតម្លៃ ៣៦០ ដុល្លារឡើងទៅ។ អញ្ចឹងសូមរង់ចាំមើល ការប្រកាសចេញ ជាផ្លូវរបស់វា នៅថ្ងៃទី ១៨ កក្កដា ខាងមុខទាំងអស់គ្នា។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: Gizmo China Tag: ទូរស័ព្ទ