CAMBO REPORT

Popup Advertising5 seconds

ថ្ងាស​ឆក​របស់ Nokia 5 អាច​នឹង​មិន​ឆក​ដូច Nokia 6 ប៉ុន្តែ​ស្រដៀង iPhone X ទៅវិញ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ដូចដែលប្រិយមិត្ត បានជ្រាបរួចហើយ តាមរយៈផ្ទាំង Poster មួយ ដែលបានបង្ហាញថា នៅក្នុងថ្ងៃទី 11 ខែកក្កដា ឆាប់ៗខាងមុខបន្តិចទៀតនេះ ក្រុមហ៊ុន HMD Global នឹងធ្វើការប្រកាសចេញ ស្មាតហ្វូន Nokia សេរីថ្មីរបស់ខ្លួនគឺ Nokia 5 ឬ 5.1 នៅក្នុងទីក្រុង ប៉េកាំង ប្រទេសចិន។ ក្នុងនោះ យើងក៏បានឃើញរូបភាពគម្រូ ថតពីចំហៀងមួយ បញ្ជាក់ពីស្មាតហ្វូននេះ មានអេក្រង់លាត ថ្ងាសឆកដូចទៅនឹងម៉ូឌែល X6 ដែរ។

អ្នកទាំងអស់គ្នា ក៏ប្រហែលជាចង់ដឹងថា តើស្មាតហ្វូន Nokia 5 នឹងមានរូបរាងទាំងមូល យ៉ាងណា? ចំណែកឯថ្ងាសឆក របស់វាវិញ នឹងមានទំហំប៉ុណ្ណា, ទ្រវែងធំ ឬតូច? ឥលូវនេះ យើងបានទទួលរូបភាពគម្រូ ពីប្រភពមួយ ដែលបង្ហាញពីរូបរាង មួយតួខ្លួន ទាំងមុខ និងក្រោយ ថាតើវាយ៉ាងណា?

 

ប៉ុន្តែមុននឹងទស្សនារូបភាព Nokia 5 គម្រូនេះ យើងសូមរំលឹកពីលក្ខណៈសម្បត្តិរបស់វា បន្តិចសិន ដោយស្មាតហ្វូននេះ អាចនឹងអេក្រង់លាតធំ ជាមួយកម្រិត បង្ហាញរូបភាព HD+ និងមានកម្រិត Aspect Ratio 19:9 ។ Nokia 5 ឬ Nokia 5.1នឹងត្រូវបំពាក់ កាមេរ៉ាភ្លោះ នៅផ្នែកខាងក្រោយ ដោយមួយគ្រាប់ មានទំហំ 13 មេហ្គាភិចស៊ែល និងមួយគ្រាប់ទៀត មានទំហំ 5 មេហ្គាភិចស៊ែល ប៉ុន្តែលេនរបស់វា អាចមិនមែន ជាលេន Zeiss នោះទេ។ ឯកម្លាំងម៉ាស៊ីន វាអាចនឹងប្រើប្រាស់ បន្ទះឈីប MediaTek Helio P60, មាន RAM ទំហំ 3GB ឬ 4GB និងមានថាមពលថ្មទំហំ 3000 mAh។ អញ្ចឹង កុំអោយខាតពេល វេលាយូរ សូមទស្សនារូបភាពទូរសព្ទ ដែលគេបានផ្តល់អោយ ដូចខាងក្រោមនេះ៖

ដូច្នេះ បើយើងមើលទៅតាមរូបភាព បង្ហាញមកពីខាងលើ អាចសរបញ្ជាក់ថា ថ្ងាសឆក ដែលបានបំពាក់លើអេក្រង់លាត Nokia 5 នេះ មានទម្រង់បែបទ្រវែង ខុសពីម៉ូឌែល Nokia X6 ប៉ុន្តែវាស្រដៀងនឹង iPhone X របស់លក្រុមហ៊ុន Apple ទៅវិញ។ ចុះមិត្តអ្នកអានទាំងអស់គ្នា យល់យ៉ាងណាដែរ ចំពោះរូបរាងរបស់ទូរសព្ទនេះ?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: GSM Arena Tag: ទូរស័ព្ទ