CAMBO REPORT

Popup Advertising5 seconds

មិន​អោយ​ចាំ​យូរ Microsoft ថេប្លេត 399$ “Surface Go” ទើប​ចេញ​ក្តៅ​ៗ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រោយពីមានព័ត៌មាន ជាច្រើនលេចធ្លាយក្រោមរូបភាពជា ព័ត៌មានមានបែកធ្លាយ ចចាមអារ៉ាម កន្លងមកនេះ បានធ្វើអោយ អ្នកគាំទ្រជាច្រើន របស់ក្រុមហ៊ុនយក្សមួយនេះ អន្ទះសាទាល់តែមែនទែន ចង់ដឹងពីដំណឹងពិតប្រាកដ ទាក់ទងទៅនឹង ថេប្លេតមួយគ្រឿង  របស់ក្រុមហ៊ុន Microsoft ដែលជាគូបដិបក្ស ជាមួយនឹង iPad របស់ Apple និង Galaxy Book របស់ Samsung។ ហើយក្នុងខណៈដែរ ការរង់ចាំ ក៏បានមកដល់ ទីបញ្ចប់ផងដែរ ដោយក្រុមហ៊ុន Microsoft ទើបនឹងធ្វើការ បញ្ចេញនូវ ថេប្លេតមួយគ្រឿង ដែលអ្នកគាំទ្រ របស់ខ្លួនបានកំពុង រង់ចាំកន្លងមក ជាមួយនឹង រចនាបថ ការឌីហ្សាញ ទំនើបទាន់សម័យ បែបថេប្លេត កូនកាត់ កុំព្យូទ័រ។ គ្រប់យ៉ាងគឺមាន នៅក្នុងវីដេអូ ខាងក្រោមនេះ៖

 

ឥឡូវនេះ យើងមកមើល ខាងផ្នែក Hardware ដែលជាសរីរាង្គខាងក្នុង របស់ Surface Go នេះវិញម្តង ដោយវាត្រូវបាន បំពាក់នូវ៖

 

•    ស៊ីភីយូរបស់ Intel ប្រភេទ Pentium Gold Processor ជំនាន់ទី ៧

•    RAM 4GB, 8GB

•    ទំហំផ្ទុកក្នុងម៉ាស៊ីន 64GB, 128GB, 256GB (អាចថែម MicroSD)

•    ថ្ម 27 Wh (កាន់បានខ្ទង់ 9h ជាមធ្យម)

ចំណែកឯផ្នែក Software វិញ ម៉ាស៊ីនទាំងមូល ដើរដោយ OS ធំ Windows 10 in S Mode អាចប្រើជាកុំព្យូទ័រ Mode ក៏បានដែរ។ អញ្ចឹងបើគិតទៅលើ ការប្រើប្រាស់ទូទៅ ប៉ុណ្ណឹងគឺគ្រប់គ្រាន់ល្មម សម្រាប់អ្នកប្រើប្រាស់ ដែលចង់បានត្រឹម វាយឯកសារ និងប្រើប្រាស់បណ្តាញសង្គម ជាដើម ហើយចំណុចនេះ Microsoft ក៏បានបញ្ជាក់ផងដែរថា ទៅលើការប្រើប្រាស់ ត្រឹមទូទៅ អាចទុកចិត្តលើ មួយគ្រឿងនេះបាន។ ហើយការប្រើប្រាស់ ទៅលើ ការទស្សនាវីដេអូវិញ អ្នកនឹងពេញចិត្ត ក្នុងការទស្សនាក្រោម អេក្រង់ទំហំ 10 អ៊ីញនេះ ដែលអាចបង្ហាញ ក្នុងកម្រិត 1200 x 1800 ភិចសែល។

Microsoft ក៏បានប្រកាសថា នឹងបើកអោយ ធ្វើការកុម្ម៉ង់កក់ទុកមុន ចាប់ពីថ្ងៃនេះទៅដែរ ដោយមិនទុកអោយ អ្នកគាំទ្រ រង់ចាំយូរពេកនោះទេ ជាមួយនឹងតម្លៃ 399$ តែបើចង់បាន 1 Set ជាមួយនឹង Keyboard ដ៏ស្តើង បន្ថែមពីលើ ប៊ិចសម្រាប់ Touch ទៀត អ្នកត្រូវថែមបង្រ្គប់ ដល់ 597$។ ហើយកម្មវិធី កុម៉្មង់កក់ទុកមុននេះដែរ ធ្វើឡើងសម្រាប់តែ ប្រទេសមួយចំនួនប៉ុណ្ណោះ រួមមាន សហរដ្ឋអាមេរិក, កាណាដា, អូស្រា្តលី, ញូវហ្សេលែន, អ័ក្សឡង់, បារាំង, អាល្លឺម៉ង់, អូសទ្រីស, ប៊ែលហ្សីក, លុកស៊ែមប៊ឺក, ហូរឡង់, ស្វីស, ដាណឺម៉ាក, ហ្វាងឡង់, ណរវេ, ស៊ុយអ៊ែត, ប៉ូឡូញ, អ៊ីតាលី, ព័រទុយហ្គាល់ និងអេស្ប៉ាញ ហើយសម្រាប់ប្រទេស និងតំបន់ផ្សេងៗទៀត នឹងមកដល់នូវ សប្តាហ៍ក្រោយនេះ ដែរហើយ។

 

សូមបញ្ជាក់ផងដែរថា តម្លៃនេះ គឺជាតម្លៃនៅលើទីផ្សារអន្តរជាតិ សម្រាប់ការមកដល់ ប្រទេសកម្ពុជាយើង តម្លៃអាចនឹងប្រែប្រួល លើសពីនេះ!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Mai ថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: Tom's Guide Tag: ថេប្លេត