CAMBO REPORT

Popup Advertising5 seconds

Galaxy S10+ អាច​បំពាក់​កាមេរ៉ា​មុខ​ភ្លោះ សម្រាប់​ការ​ថត Selfie ដូច Galaxy A8+ ដែរ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

Galaxy A8 និង A8+ ត្រូវបានក្រុមហ៊ុន Samsung ប្រកាសចេញជាផ្លូវការ កាលពីខែមករា ឆ្នាំ 2018 ដោយស្មាតហ្វូននេះ មានចំណុចទាក់ទាញច្រើនដូចជា ការបំពាក់អេក្រង់លាតធំ Super AMOLED និងមានកម្លាំង ម៉ាស៊ីនល្អបង្គួរ។ អ្វីដែលកាន់តែគួរអោយ ចាប់អារម្មណ៍ បន្ថែមទៀតនោះ គឺថា A8 និង A8+ មានកាមេរ៉ាខាងមុខ ដល់ទៅ 2 គ្រាប់ឯណោះ មិនអោយចាញ់ស្មាតហ្វូន របស់ក្រុមហ៊ុនដទៃ ដូចជា Vivo និង Oppo ឡើយ។

ជាក់ស្តែង ក្នុងពេលថ្មីៗនេះ ប្រភពពី The Bell បានបង្ហើបចំនុចមួយ អោយដឹងថា ទូរសព្ទ Galaxy S10+ អាចនឹងមានលក្ខណៈពិសេសថ្មី សម្រាប់បំពេញ សេចក្តីត្រូវការ អ្នកដែលចូលចិត្តថតរូប Selfie និងនិយមស្រលាញ់ Galaxy ត្រកូល S ទាំងអស់។ ចំនុចនោះគឺ S10+ ដែលនឹងមានវត្តមាន នៅដើមឆ្នាំក្រោយ អាចនឹងបំពាក់កាមេរ៉ាមុខ ចំនួន 2 គ្រាប់ សម្រាប់ការថតរូប ដោយខ្លួនឯង ដូចទៅនឹង Galaxy A8 & A8+ អញ្ចឹងដែរ។ ចំពោះទំហំកាមេរ៉ាភ្លោះ ខាងមុខនេះ ត្រូវបានគេរំពឹងថា វាអាចនឹងមានទំហំ 16 មេហ្គាភិចស៊ែល + 8 មេហ្គាភិចស៊ែល ដូច A8 & A8+ ប៉ុន្តែអាចខុសទំហំ កម្រិត Aperture។

សម្រាប់ប្រភពផ្សេងមួយទៀត បាននិយាយថា កាមេរ៉ាខាងក្រោយ នៃស្មាតហ្វូន អាចនឹងកើនថែមមួយគ្រាប់ទៀត អមជាមួយកាមេរ៉ាភ្លោះ និង Flash LED មួយគ្រាប់។ ចំពោះកាមេរ៉ាមួយគ្រាប់ មានទំហំ 12 មេហ្គាភិចស៊ែល ឯគ្រាប់កាមេរ៉ាទី 2 មានទំហំ 12 មេហ្គាភិចស៊ែលដូចគ្នា និងមួយគ្រាប់ចុងក្រោយ មានទំហំ 16 មេហ្គាភិចស៊ែល។

គួររំលឹកបន្តិចពី ទូរសព្ទ Galaxy ស៊េរី S10 & S10+ នេះ ដោយធ្លាប់ត្រូវបាន លេចលឺជាដំណឹងមួយ បង្ហាញថាវាអាចនឹងដកចេញ ស៊េនស័រស្គេនម្រាមដៃ នៅផ្នែកខាងក្រោយ តែជំនួសមកវិញ ដោយការបំពាក់ បច្ចេកវិទ្យាស្គេន លើអេក្រង់។ យ៉ាងណា ចំណុចទាំងអស់នេះ គឺស្ថិតនៅក្នុងប្រភពលេចធ្លាយ នៅឡើយទេ ឯការពិតបែបណានោះ មានតែថ្ងៃប្រកាស ចេញពី Samsung ប៉ុណ្ណោះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: Phone Arena Tag: ទូរស័ព្ទ