CAMBO REPORT

Popup Advertising5 seconds

សប្ដាហ៍​ក្រោយ PC Gamer នឹង​ដឹង​កាន់​តែ​ច្បាស់​ពី​ការ​មក​ដល់​របស់ Monster Hunter World

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ការទន្ទឹងរង់ចាំអស់ជាច្រើនខែឆ្នាំកន្លងមកនេះ ឃើញថា ហ្គេម Monster Hunter World ដែលស្ថិតនៅក្រោមការ គ្រប់គ្រងរបស់ក្រុមហ៊ុន ផលិតហ្គេម Capcom នៅតែមិនទាន់ប្រកាសចេញលក់ នៅឡើយ ដោយបានពន្យារពេល បានរាប់សិបខែឯណោះ។ បើទោះបីជាហ្គេមនេះ បានធ្វើឲ្យអ្នកគាំទ្រ របស់ខ្លួនរង់ចាំជាច្រើនខែ មិនចេះចប់មិនចេះហើយក្ដី ក៏មានអ្នកលេងហ្គេមជាច្រើន លាននាក់ បានរង់ចាំថ្ងៃវាប្រកាសចេញលក់ ជាផ្លូវការដែរ រហូតមកដល់ពេលនេះ ទើបយើងទទួលបាន ដំណឹងថា សប្ដាហ៍ក្រោយនេះ Capcom នឹងប្រកាសចេញហ្គេមនេះ លក់ជាផ្លូវការហើយ។

យោងតាមប្រភពព័ត៌មានរបស់ PC Gamer បានចេញផ្សាយឲ្យដឹងថា Capcom បានប្រកាស ជាផ្លូវការហើយថា សប្ដាហ៍ក្រោយខ្លួន នឹងប្រកាសចេញឲ្យមហាជន បានដឹងអំពីការ មកដល់ នៃកំពូលហ្គេម Open World ដែលអាចលេង តែម្នាក់ឯងក៏បាន ឬលេងជាក្រុមក៏បាននេះ នូវថ្ងៃមកដល់ ជាផ្លូវការសម្រាប់ PC Gamer ហើយ។ ជាងនេះទៅទៀត Capcom ក៏នឹងប្រកាសបន្ថែមទៀត ជុំវិញម៉ាស៊ីនហ្គេមណាខ្លះ ដែលអាចលេងហ្គេមនេះបាន ក៏ដូចជាកម្លាំងម៉ាស៊ីន ដែលអាចអូសហ្គេមនេះ បានទាំងកម្លាំង តម្រូវជាក់ស្ដែង និងកម្លាំងម៉ាស៊ីន ខ្សោយបំផុត ដែលអាចអូសហ្គេមនេះ ទាំងមូលបាន។ អញ្ចឹងនេះគឺជាដំណឹងល្អសម្រាប់អ្នក ដែលកំពុងរង់ចាំការ មកដល់របស់ Monster Hunter World ដោយអ្នកអាចនឹងរង់ចាំ រយៈពេលខ្លីបន្តិចទៀត ទម្រាំអាចទិញវាចូលប្រយុទ្ធ កាប់ចាក់ សម្លាប់មេសត្វយក្ស ផ្សេងៗជាច្រើន។

 

សម្រាបព័ត៌មានលម្អិតបន្ថែមទៀត ក្រុមការងារខេមបូរីផត នឹងចេញផ្សាយនៅពេល ដំណឹងថ្មីៗរបស់ Capcom បានមកដល់!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: PC Gamer Tag: កម្មវិធី-ហ្គេម