CAMBO REPORT

Popup Advertising5 seconds

NASA កំពុង​ត្រៀម​យាន​អាវកាស​មាន​របាំង​ទប់​កម្តៅ ឆ្ពោះ​ទៅ​កាន់​ព្រះ​អាទិត្យ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កាលពីខែសីហា ឆ្នាំមុន អង្គការ NASA បានបង្ហាញនូវគំរោងថ្មី ផលិតយានអាវកាស សម្រាប់ធ្វើដំណើរ ទៅកាន់ព្រះអាទិត្យ ជាមួយការផលិតឡើងនូវ របាំងការពារកម្តៅខ្លាំងបាន។ ទើបមកដល់ចុង ខែមិថុនានេះ ក្រុមវិស្វករ ចាប់ផ្តើមដំឡើងរបាំង ការពារនេះឲ្យយានអាវកាសនេះ ដើម្បីអាចចូលទៅកាន់តែកៀក ដល់ព្រះអាទិត្យ។ NASA បានហៅយាននេះថា Parker Solar Probe ជាយានគ្មានមនុស្សបើក ប្រើសម្រាប់ធ្វើដំណើរទៅកាន់ប្រព័ន្ធ កូរ៉ូណា នៃព្រះអាទិត្យ។

គោលដៅរបស់ពួកគេ បង្កើតយាននេះឡើង និងរបាំងការពារកម្តៅ ដើម្បីចង់ឲ្យចូលឲ្យកាន់តែកៀក នឹងព្រះអាទិត្យ ថែមទាំងអាចនៅឆ្ងាយពី ព្រះអាទិត្យប្រវែង 4 លានម៉ាល ក្នុងប្រព័ន្ធកូរ៉ូណា ឬវាលលំហខាងក្រៅ ដើម្បីធ្វើឲ្យការសិក្សាពី ចលនានៃកម្តៅព្រះអាទិត្យ នៅតាមលំហនីមួយៗ បានកាន់តែច្បាស់លាស់។ នៅពេលដែលផ្នែក មួយនៃកូរ៉ូណា ចាប់ផ្តើមទទួលបានកម្តៅខ្លាំង ក៏ចេញមកវិញ ពីព្រះអាទិត្យ ដែលគេហៅថា ប្រព័ន្ធខ្យល់សូឡា ហើយវាជះ មកប៉ះម៉ាញ៉េទិចនៃផែនដី បណ្តាលឲ្យមានព្យុះ ខុសប្រក្រតី និងប៉ះពាល់ដល់ ផ្កាយរណបជាដើម។

 

ដោយហេតុនេះ ទើបអង្គការ NASA ត្រូវស្វែងយល់បន្ថែមលើបញ្ហាទាំងនោះ ដើម្បីងាយស្រួលកាត់បន្ថយបញ្ហា ដែលកើតឡើង ដោយបាតុភូត ចម្លែកទាំងនេះ។ របាំងការពារនោះ មានការ ការពារបានកាន់តែខ្លាំង ជាមួយទំងន់ស្រាល ត្រឹមតែ 160 ផោន បង្កើតឡើងមាន 2 ស្រទាប់។ យានអាវកាស ត្រូវធ្វើដំណើរឲ្យ លឿនបំផុត 430,000 ម៉ាល ក្នុងមួយម៉ោង ដូច្នេះការកាត់បន្ថយ ទំងន់បាន ជាការល្អ។ ការទប់កម្តៅ របស់របាំងនេះ បានលើសពី 2,500 ដឺក្រេហ្វារ៉េនហៃ។ ចំពោះយាននេះ ជិតរួចរាល់ហើយ និងត្រៀមហោះចេញ នៅថ្ងៃទី 4 ខែសីហា ខាងមុខនេះ។

សរុបមក អង្គការ NASA ទើបតែប្រកាសថា យានអាវកាសរបស់ពួកគេ សម្រាប់ធ្វើដំណើរទៅកាន់ ព្រះអាទិត្យ ជិតរួចរាល់ហើយ និងទើបតែបំពាក់នូវ របាំងទប់កម្តៅព្រះអាទិត្យ បានលើសពី 2,500 ដឺក្រេហ្វារ៉េនហៃឯណោះ អាចឲ្យយានស្ថិត នៅឆ្ងាយពីព្រះអាទិត្យបាន 4 លានម៉ាល និងអាចឲ្យ NASA សិក្សាកាន់តែច្បាស់ អំពីប្រព័ន្ធកូរ៉ូណា និងប្រព័ន្ធព្រះអាទិត្យ ដែលប៉ះពាល់ផែនដី។ ស្តាប់ទៅរៀងស្មុគស្មាញ បន្តិចមែន តែវាគួរឲ្យទាក់ទាញ នៅពេលដែលយើងស្វែងយល់ បន្ថែមពីការសិក្សា របស់អង្គការ NASA ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: វិទ្យាសាស្ត្រ