CAMBO REPORT

Popup Advertising5 seconds

លេច​ចេញ​ម៉ាស៊ីន Drone Mavic 2 ជា​លើក​ដំបូង ហើយ​ឆ្នាំ​នេះ DJI អាច​នឹង​ចេញ Mavic ដល់​ទៅ 2

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ឆ្នាំ 2018 នេះក្រុមហ៊ុន DJI នឹងមានផលិតផលថ្មីៗ គ្រោងនឹងចេញ ដើម្បីដេញស៊េរី និងធ្វើឲ្យអតិថិជនរបស់ខ្លួន ភ្ញាក់ផ្អើលជុំវិញអ្វីដែលថ្មី អ្វីដែលកាន់តែឆ្លាត និងអ្វីដែលកាន់តែទំនើប ជាមួយនឹងឧបករណ៍ហោះ លើមេឃ Drone ជំនាន់ថ្មីរបស់ខ្លួន។ មកទល់នឹងពេលនេះ ទីបំផុតយើងបានប្រទះឃើញ នូវរូបភាពបែកធ្លាយ ទីមួយហើយ នៃម៉ាស៊ីន Drone ដែល DJI ត្រៀមនឹងប្រកាសចេញឆាប់ៗ ខាងមុខនេះ។ យោងតាមប្រភព ព័ត៌មានរបស់ Slash Gear បានចេញផ្សាយឲ្យដឹងថា Drone នោះ មានឈ្មោះហៅជាផ្លូវការ ថា Mavic 2។

Mavic 2 ដែលនៅមិនទាន់ប្រកាសចេញនេះ ត្រូវបានចេញផ្សាយឲ្យដឹងថា វាគឺជាជំនាន់ថ្មី ត្រៀមចេញមុខជំនួស Mavic Pro កន្លងទៅ បើទោះបីជា វាពុំមានពាក្យថា Pro ក៏ពិតមែន ឬមួយទៀតគឺថា DJI អាចនឹងចេញ Mavic 2 ផង និង Mavic Pro 2 ផងក៏ថាបាន ដែលមានរហូតដល់ទៅ 2 ម៉ូឌែល។ សម្រាប់ Mavic 2 លេចចេញលើកដំបូងនេះ វាមានសមត្ថភាពប្រសើរជាង វៃឆ្លាតជាង និងមានលក្ខណៈសម្បត្តិពិសេសៗ ជាង Mavic Pro ទៅទៀត។ តាមរូបភាពបែកធ្លាយ បានបង្ហាញឲ្យឃើញថា Mavic 2 មានរូបរាង ដែលអាចកាច់បត់បែនបាន ផ្ដល់ភាពងាយស្រួល ក្នុងការយកតាមខ្លួន និងទុកដាក់ ពិសេស Mavic Pro មានសេនស័រ កាមេរ៉ាធំជាងមុន ហើយអ្វីដែលរឹតតែពិសេស ជាងនេះទៅទៀតនោះគឺថា វាអាចនឹងធ្វើការផ្លាស់ប្ដូរ កាមេរ៉ាបាន សម្រាប់កាមេរ៉ាទី 2 ដែលអាចនឹងលក់ក្រៅ ផ្សេងទៀតរបស់ DJI ដើម្បីកើបលុយបន្ថែម អាចមានកាមេរ៉ាមួយល្អ សម្រាប់ថតរូបសន្លឹក និងមួយទៀតល្អ សម្រាប់ការថតវីដេអូ។

ដំណឹងពាក់ព័ន្ធនឹង Mavic 2 នេះ ក៏លេចឮផងដែរជុំវិញការពង្រឹងសមត្ថភាព សេនស័រការពារតួម៉ាស៊ីនបានពេញ មួយជុំខ្លួន 360 ឌឺក្រេ ដោយវាអាចដឹងអំពី ឧបសគ្គនៅជុំវិញខ្លួនបាន បើទោះបីជាអ្នក បញ្ជាស្ថិតនៅឆ្ងាយ ពិបាកមើលក៏ដោយ។ សម្រាប់មុខងារពិសេសៗ ផ្សេងទៀត ដូចជារយៈពេល នៃការហោះហើរ ចម្ងាយ រយៈពេលបញ្ចូលថ្ម សម្លេងរំខាន មុខងារវៃឆ្លាត មុខងារការពារខ្លួន និងសំខាន់ៗ ផ្សេងទៀត នៅមិនទាន់មាន ប្រភពព័ត៌មានណាបញ្ជាក់ឲ្យ បានដឹងនៅឡើយទេ តែមិនយូរនោះទេ DJI នឹងលាតត្រដាង ឲ្យអ្នកគាំទ្ររបស់ខ្លួន បានដឹងអំពី Mavic 2 របស់ខ្លួន ហើយបើពិតជាមាន 2 ម៉ូឌែល មែននោះ Mavic Pro 2 ដឹងតែថ្លៃជាងហើយ ហេតុនេះ Mavic 2 អាចនឹងមានតម្លៃក្រោម 800$ សម្រាប់ទីផ្សារស្រុកខ្មែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ