CAMBO REPORT

Popup Advertising5 seconds

Witcher 4 កំពុង​ស្ថិត​ក្នុង​ការ​ផលិត ដោយ​វគ្គ​ថ្មី​នឹង​ផ្ដោត​លើ​តួអង្គ Ciri ច្រើន​ជាងគេ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

Witcher វគ្គ 3 គឺជាហ្គេមដ៏ល្បីល្បាញមួយ ដែលទទួលបានការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់អ្នកលេងហ្គេម ពិសេសអ្នកចូលចិត្ត លេងហ្គេមបែប Open World / RPG ជាដើម ដោយហ្គេមនេះ មានក្រាហ្វិចកប់ ភ្លេងឡូយ ពិសេសសាច់រឿងទាក់ទាញ ធ្វើឲ្យអ្នកលេងហ្គេម ចង់លេងហើយលេងទៀត មិនចេះចប់មិនចេះហើយ បើទោះបីជាវគ្គ 3 ត្រូវបានបញ្ចប់សាច់រឿង ជាស្ថាពរក្ដី។ សម្រាប់វគ្គ 4 នៅពេលនេះក្រុម ផលិតហ្គេម CD Projekt RED បានកំពុងចាប់ផ្ដើម ផលិតវាហើយ ដោយរង់ចាំតែថ្ងៃបង្ហើយដៃ រួចប្រកាសចេញ លក់កើបលុយតែប៉ុណ្ណោះ។

បើទោះបីជា Witcher វគ្គ 4 កំពុងស្ថិតនៅក្នុងការអភិវឌ្ឍន៍ និងផលិតក៏ពិតមែន ក៏មិនមែនមានន័យថាហ្គេមនេះ នឹងត្រៀមចេញលក់ឆាប់ៗ ខាងមុខនេះនោះទេ ដោយវានៅសល់ពេលយូរទៀត ទម្រាំវាប្រកាសចេញជាផ្លូវការ ម្យ៉ាងពេលនេះក្រុម CD Projekt RED កំពុងជាប់ដៃ ធ្វើការជាមួយនឹងហ្គេម Cyberpunk 2077 ផ្សេងទៀតផងដែរ។ បើទោះបីជា Witcher 4 នៅមិនទាន់មានពន្លឺ ខ្លាំងក៏ពិតមែន តែបើយោងតាមប្រភពព័ត៌មាន ដែលបានសាកសួរ ទៅលោក Doug Cockle ជាអ្នកបញ្ចូលសម្លេង របស់តួអង្គ Geralt ក្នុងហ្គេម Witcher 3 អំពីសាច់រឿងបន្ត បន្ទាប់ពីវគ្គទី 3 បានបញ្ចប់ ដោយលោក Doug និយាយថា Witcher 4 នឹងផ្ដោតសំខាន់ជាងគេ ទៅលើតួអង្គ Ciri អាចនឹងមានការ ឆ្លងភពច្រើន ទាំងភពល្អ និងភពអាក្រក់។

ទោះបីជាយ៉ាងណាក៏ដោយ ជុំវិញសាច់រឿងស៊ីជម្រៅបន្ថែមលោក Doug Cockle ពុំបានបង្ហើបឲ្យយើងបានដឹង បន្ថែមអំពីវាឡើយ គឺស្ថិតក្នុងភាព អាថ៌កំបាំងច្រើន អាចថា Witcher 4 ត្រូវចំនាយពេលច្រើនបន្ថែមទៀត ក្នុងការផលិត ទម្រាំបានចេញជាផ្លូវការ ដូច្នេះអ្នករង់ចាំលេង មិនថានៅលើ PS4, Xbox និង PC គឺត្រូវរង់ចាំយូរ បន្ថែមទៀត គ្រាន់តែដឹង ប៉ុណ្ណឹងសិនបានហើយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: PC Gamer Tag: កម្មវិធី-ហ្គេម