CAMBO REPORT

Popup Advertising5 seconds

គូស​ពណ៌​បន្ថែម​លើ​ប្រអប់​កាស AirPods ហើយ​ដាក់​លក់​ក្នុង​តម្លៃខ្ពស់!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុន ColorWare ជាក្រុមហ៊ុនមួយ ជំនាញក្នុងការផាត់ពណ៌ ឬគូសពណ៌បន្ថែមពីលើគ្រឿង អេឡិចត្រូនិច រួចយកដាក់លក់បន្ត ឬអ្នកខ្លះ អាចយកគ្រឿងអេឡិចត្រូនិច មកអោយក្រុមហ៊ុននេះ ផាត់ពណ៌ថ្មីក៏បានដែរ តាមការចូលចិត្ត។ នាពេលថ្មីៗនេះ ColorWare ទើបបានបង្ហាញពី ប្រអប់កាស AirPods ដែលទើបគូសពណ៌ថ្មី និងហៅថា AirPods Retro យកលំនាំតាមគំនូសពណ៌ របស់កុំព្យូទ័រ Mac ជំនាន់ដំបូង ព្រោះយើងនៅចាំ មានគេយក iPhone ទៅប្តូរសំបក ជាគំនូសពណ៌នេះ ពីមុនមក។

ពណ៌របស់ប្រអប់នេះគេហៅថា Pantone 453 ដែលមើលទៅជាពណ៌ស ស្រដៀងប្រផេះបន្តិច, មានជាម៉ូតឆ្នូតៗ នៅសងខាង ព្រមទាំងរូបសញ្ញារង្វង់ពណ៌ឥន្ធនូ ដោយឡែកពី មុនជារូបសញ្ញាឡូហ្គូផ្លែប៉ោម។ កាសនេះ ត្រូវបានដាក់លក់ក្នុងតម្លៃ 399 ដុល្លារឯណោះ ជាមួយចំនួនមានកំណត់ ដោយអតិថិជន អាចបន្ថែម 40 ដុល្លារ ជ្រើសរើសពណ៌ ផ្សេងទៀតបាន 16 ម៉ូតខុសៗគ្នា។ ទិញពីក្រុមហ៊ុននេះ មានការធានាត្រឹមត្រូវ និងធានាថាផលិតផល ជារបស់ថ្មី ដោយគ្រាន់តែគូសពណ៌ បន្ថែមប៉ុណ្ណោះ ហើយពណ៌ទាំងនោះ ជាប់បានរហូត។

 

នៅស្រុកគេ ចាប់ផ្តើមធ្វើអ្វីមួយ តែងតែផ្តោតសំខាន់លើស្តង់ដារ ទំនុកចិត្ត និងគុណភាព ដូច្នេះហើយ មុខជំនួញរបស់ពួកគេ ទាំងមានការគាំទ្រ ដល់សំណាក់អ្នក ប្រើប្រាស់នៅតាមបណ្តា ប្រទេសផ្សេងៗឯទៀត។ កាសនេះ ពួកគេដាក់លក់ អនឡាញប៉ុណ្ណោះ ដូច្នេះនៅតាមបណ្តា ប្រទេសដទៃ អាចទិញបាន ដោយដាក់ដឹកជញ្ជូន ទៅដល់ចន្លោះពី 3 ទៅ 4 សប្តាហ៍ប៉ុណ្ណោះ។

សរុបមក ក្រុមហ៊ុន ColorWare ជាក្រុមហ៊ុនដែលចូលចិត្តគូសពណ៌ ឬប្តូរពណ៌ថ្មីដល់គ្រឿង អេឡិចត្រូនិច ទើបបញ្ចេញនូវកាស AirPods ដែលបានគូសពណ៌ បន្ថែមទៅជាប្រភេទ AirPods Retro Edition ដែលយកលំនាំតាម ពណ៌របស់ Mac ជំនាន់ដើម និងដាក់លក់ ជាអនឡាញ ក្នុងតម្លៃ 399 ដុល្លារ ជាមួយចំនួន មានកំណត់។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: ColorWare Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ