CAMBO REPORT

Popup Advertising5 seconds

Gigabyte បាន​បញ្ចេញ​អង្គ​ផ្ទុក​ទិន្នន័យ PCIe M.2 ស៊េរី​ថ្មី និង Mousepad មាន​ភ្លើង RGB!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ដើមសប្ដាហ៍នេះ ក្រុមហ៊ុន Gigabyte បានពាំនាំយកផលិតថ្មី មកបង្ហាញទៀតហើយ ដែលនេះគឺជាឧបករណ៍ ដែលអ្នកប្រើប្រាស់កុំព្យូទ័រធុង Desktop ទូទៅចង់បានបាន ក្នុងនោះមាន ២ ផលិតផលគឺអង្គផ្ទុកទិន្នន័យ SSD ដែលមានល្បឿនលឿន ប្រភេទ PCIe M.2 មួយគ្រាប់ និងប្រភេទ Mousepad មានភ្លើង RGB យ៉ាងទាក់ទាញ មួយបន្ទះផងដែរ។

នេះគឺជាបន្ទះ Mousepad ស៊េរីខ្ពស់ពីក្រុមហ៊ុន Gigabyte មានឈ្មោះថា P7 RGB Gaming ដោយវាត្រូវបានផលិតឡើង ដោយបន្ទះអាលុយមីញ៉ូម នៅផ្នែកខាងលើ ងាយស្រួលក្នុងការអូស Mouse ទៅមករបស់អ្នក ពិសេសអ្នកលេងហ្គេមតែម្ដង ព្រោះពួកគេត្រូវការ Mousepad និង Mouse ដែលមានគុណភាព ដើម្បីតម្រង់ទិសដៅបានល្អ។ P7 RGB នេះមានទំហំ ៣៥០ x ២៤០ មីលីម៉ែត្រ ទំងន់ ៤២០ ក្រាម មានឡូហ្គោ Aorus នៅចំណ្ដាល និងខ្សែតំណរភ្ជាប់ នៅផ្នែកខាងក្រោយ ប្រើប្រាស់ជា micro-USB ទៅកាន់ USB Type-A ប្រវែង ២ ម៉ែត្រ ដើម្បីគ្រប់គ្រងប្រព័ន្ធភ្លើង នៅក្នុងកុំព្យូទ័របាន ព្រោះនៅស្រទាប់កណ្ដាលរបស់វា បានបំពាក់ជាមួយនឹង ខ្សែស៊ីលីខូនភ្លើង RGB LED សម្រាប់ដេញពណ៌ កាន់តែទាក់ទាញ សម្រាប់អ្នកប្រើប្រាស់។

ចំណែកផលិតទី ២ នេះគឺជា អង្គផ្ទុកទិន្នន័យ SSD ប្រើប្រាស់ជើងដោត PCI Express ដែលវាសម្រាប់ Board របស់កុំព្យូទ័រ Desktop ដើម្បីបង្កើនល្បឿន កាន់តែលឿនលើសពី HDD SATA ព្រោះវាជាអង្គផ្ទុកទិន្នន័យ ស៊េរីថ្មី ប្រើប្រាស់ជើងដោតប្រភេទ M.2 Dual Slot ទាមទារ ជើងដោតនៅលើ Board x16 Slot ដែលការបញ្ជូន ទិន្នន័យទៅមក កាន់តែលឿន ជាមួយនឹង ការ Process ដំណើរការទូទៅ គណនារហ័សផងដែរ។ ប៉ុន្តែវាក៏មានជើង ដោតប្រភេទ x8 slot ផងដែរ ប្រសិនបើ Motherboard របស់យើងមិនមានជើងដោត ខាងលើ។ យ៉ាងណាមិញ សម្រាប់តម្លៃ សមត្ថភាពលំអិត និងថ្ងៃចេញលក់ជាផ្លូវការ របស់ផលិតផងទាំង ២ ខាងលើ ក្រុមហ៊ុននៅមិនទាន់ បញ្ជាក់ច្បាស់នៅឡើយទេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ០៩ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: WCCF Tech Tag: កុំព្យូទ័រ