CAMBO REPORT

Popup Advertising5 seconds

រក​ឃើញ​អ្នក​ឈ្នះ​រង្វាន់​ព្យុះ​សំណាង​ពី Galaxy S9|S9+ សប្ដាហ៍​ទី ៣ ហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

មហារង្វាន់ព្យុះសំណាងពី Galaxy S9|S9+ កាន់តែក្ដៅគគុកហើយ ព្រោះរយៈពេល ២ សប្ដាហ៍កន្លងមកនេះ ក្រុមហ៊ុន Samsung បានប្រគល់រង្វាន់ ជូនដល់អតិថិជន ដែលមានសំណាងខ្ពស់ ពីការជាវ Galaxy S9| S9+ ដោយទទួលរង្វាន់ធំគឺ ម៉ូតូ Zoomer X ចំនួន ២ គ្រឿង បានកន្លងផុតទៅហើយ រួមទាំងរង្វាន់ជាច្រើនទៀត រួមមាន ទូរសព្ទ ឧបករណ៍បំពងសម្លេង ជាច្រើនរង្វាន់ទៀត។ ប៉ុន្តែសម្រាប់ពេលនេះ រង្វាន់ព្យុះសំណាង ក៏នៅមិនទាន់ អស់នៅឡើយទេ ពោលគឺយើងរកឃើញ ត្រឹមតែ ៣ សប្ដាហ៍ប៉ុណ្ណោះ អញ្ចឹងរង្វាន់គឺនៅមានចំនួន ៣ សប្ដាហ៍ ជាបន្ដទៀត អញ្ចឹងអ្នកឈ្នះបន្ទាប់ អាចជារូបអ្នក ។

កាលពីថ្ងៃអាទិត្យថ្ងៃទី ០៨ កក្កដា ម្សិលមិញនេះ ក្រុមហ៊ុន Samsung បានធ្វើការប្រគល់រង្វាន់ ព្យុះសំណាង Galaxy S9|S9+ អ្នកដែលបានឈ្នះកាល ពីសប្ដាហ៍ទី ២ កន្លងទៅ នៅក្នុងព្រឹត្តិការណ៍ ប្រគុំតន្ដ្រី A1 Concert នៅក្នុងស្ថានីយ៍ ទូរទស្សន៍ MYTV ដែលអតិថិជន ដែលបានជាវ Galaxy S9|S9+ ទាំងអស់ មានឱកាសផ្សងសំណាង ឈ្នះតែម្ដង។ មិនត្រឹមតែមាន ឱកាសឈ្នះនោះទេ នូវរាល់ការជាវ ប្រិយមិត្ត នឹងទទួលបានការ បញ្ចុះតម្លៃ ៥០ ដុល្លារ, ធុងបាស JBL,  ឆ្នាំងសាក Wireless, ស្រោមទូរសព្ទ LED, និងរង្វាន់ផ្សេងៗ ជាច្រើនទៀត។

កម្មវិធីបន្ទាប់ តារាចម្រៀង សុគន្ធ ថេរ៉ាយុ ក៏បានផ្ដល់ជាកិត្តិយស ដើម្បីចាប់រង្វាន់ ស្វែងរកអ្នកឈ្នះរង្វាន់នៅក្នុង សប្ដាហ៍ទី ៣ ផងដែរ ដោយនឹងប្រគល់រង្វាន់ នៅក្នុងសប្ដាហ៍​ក្រោយជាបន្ដ ដោយយើងបានរកឃើញហើយ នៅក្នុងនោះ មានអតិថិជនឈ្មោះ ៖

 

១/ រង្វាន់ម៉ូតូ Honda Zoomer X មួយគ្រឿងបានទៅលើឈ្មោះ LEE GEUNG KI មកពីទីក្រុងភ្នំពេញ

២/ រង្វាន់ ទូរស័ព្ទ Samsung Galaxy S9+ មួយគ្រឿង បានទៅលើឈ្មោះ DI KY មកពីខេត្ត កំពង់សោម

៣/ រង្វាន់ Samsung Galaxy J6  ២ គ្រឿងបានទៅលើឈ្មោះ VIN និងឈ្មោះ គីមសេង

៤/ រង្វាន់ទូរទស្សន៍ Samsung TV ៣២ អ៊ីញ ចំនួន ៣ គ្រឿងបានទៅលើឈ្មោះ យ៉ែម តុលា ឈ្មោះ OU SENG LIN និងឈ្មោះ គល់ ចន្ធូ

៥/ រង្វាន់ធុងបាស Harman Speaker ចំនួន ៥ គ្រឿងបានទៅលើឈ្មោះ ឌី តុលា, ឈ្មោះ វ៉ា ម៉ារី, ឈ្មោះ ឆន ប៊ុនថេន, ឈ្មោះ JIA YI JIANG និង ឈ្មោះ ជា ហួត៕


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ០៩ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: Samsung Cambodia Tag: Lifestyle