CAMBO REPORT

Popup Advertising5 seconds

AirPlus ជា Case សម្រាប់​ដាក់ AirPods មាន​លក្ខណៈ​ពិសេស​ច្រើន និង​តម្លៃ​ទាប

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

AirPods ជាកាសគ្មានខ្សែរបស់ Apple ដែលបានចេញលក់ កាលពីថ្ងៃទី 13 ខែធ្នូ ឆ្នាំ 2016 ជាមួយនឹងតម្លៃ 159$ សម្រាប់ទីផ្សារអន្តរជាតិ ប៉ុន្តែបើទោះបីជាវា មានតម្លៃរាងថ្លៃបន្តិច ក៏ពិតមែន តែការទិញយកទៅប្រើប្រាស់ ពីសំណាក់អតិថិជន គឺមានចំនួនច្រើន។ ម្យ៉ាងវិញទៀត វាក៏បានជួយបង្កើន នូវ ភាពលេចធ្លោ មួយកម្រិតទៀត ជាមួយនឹងពណ៌ ស រលោងស្អាត ហើយស៊ីគ្នានឹង iPhone X ពណ៌ស ផងដែរ។

បើនិយាយពី Case សម្រាប់ដាក់ AirPods គឺអនុញ្ញាត អោយម្ចាស់របស់វា អាចសាកថ្មកាសបាន ដោយមិនចាំបាច់ ប្រើខ្សែសាកដោតចូលនោះទេ គ្រាន់តែដាក់វាលើ បន្ទះសាកថ្មឥតខ្សែ ជាការស្រេច។ យ៉ាងណា ប្រើសិនបើ Case នេះបាត់ ពិតជាវីវរហើយ តែបើចង់ទិញ Case ថ្មីមួយទៀត តម្លៃរបស់វា ក៏ថ្លៃគួរសមដែរ។ ឥលូវនេះ យើងបានប្រទះឃើញ ផលិតផលថ្មី មួយទៀតហើយ ដោយវាមានឈ្មោះថា AirPlus ជា Case សម្រាប់ដាក់ AirPods ដូចគ្នា។ ចំពោះចំនុចពិសេសនៃ Case នេះ គឺវាមានបំពាក់បច្ចេកវិទ្យា Qi អាចសាកថ្មតាមរយៈ Wireless លើកាស AirPods  បានយ៉ាងលឿន។

នៅផ្នែកខាងក្រៅ វាមានស្រោបដោយជ័រទន់ ដែលអាចជួយការពារ នៅពេលធ្លាក់ មិនអោយបែក ឬខូចឡើយ ហើយលក្ខណៈពិសេស បន្ថែមមួយទៀតនោះគឺ វាមានខ្សែ សម្រាប់ពាក់លើ ក ដោយមិនបាច់បារម្ភ រឿងភ្លេច រឿបាត់ដោយធ្វេសប្រហែស ជាចៃដន្យឡើយ ។

ចំពោះ Case AirPlus សម្រាប់ដាក់កាស AirPods  នេះ មានជម្រើសច្រើនពណ៌ ដូចជាពណ៌ ស, ពណ៌ផ្កាឈូក, ពណ៌ប្រផេះ, ពណ៌ក្រហម និងពណ៌ខ្មៅ ជាដើម ដោយអ្នកអាចជ្រើសរើស ទៅតាមចំណង់ចំណូល ចិត្តបាន។ Case នេះ មានតម្លៃត្រឹមតែ 15 ដុល្លារប៉ុណ្ណោះ (ជាតម្លៃដើម) ដោយអ្នកអាចកុម្ម៉ងទិញ បានតាម តំណរនេះ


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៩ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: 9to5mac Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ