CAMBO REPORT

Popup Advertising5 seconds

ចង់​ដឹង​ទេ​ថា Gear S4 ជំនាន់​ថ្មី អាច​នឹង​បង្ហាញ​វត្តមាន​នៅ​ពេល​ណា? ហើយ​តម្លៃ​ប៉ុន្មាន?

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បើគិតមកទល់ពេលនេះ មានបណ្តាព័ត៌មានលេចធ្លាយជាបន្តបន្ទាប់ បានចុះផ្សាយពាក់ព័ន្ធនឹង នាឡិកា Gear S4 ជំនាន់ថ្មី របស់ក្រុមហ៊ុន Samsung ដែលត្រៀមនឹងបង្ហាញវត្តមាន ក្នុងពេលឆាប់ៗខាងមុខ។ ម្យ៉ាងវិញទៀត ចំនុចដែលយើងទទួល បានចុងក្រោយ គឺត្រូវបានគេបង្ហើប អោយដឹងថា នាឡិកា Gear S4 នេះ អាចនឹងមានទំហំថ្ម ធំជាងនាឡិកា Gear S ស៊េរីមុនៗ។

យ៉ាងណា សម្រាប់ថ្ងៃនេះ ដំណឹងលេចធ្លាយថ្មី មួយផ្សេងទៀត ក៏បានមកដល់ ពាក់ព័ន្ធនឹងថ្ងៃបង្ហាញវត្តមាន និងតម្លៃ ដែលគេរំពឹងទុក របស់នាឡិកា Gear ត្រកូល S ជំនាន់ថ្មី អោយយើងទាំងអស់គ្នាបានដឹង ដើម្បីកត់ត្រាក្នុងចិត្ត ជាបណ្តើរៗ។ អញ្ចឹង កុំអោយខាតពេលយូរ យើងនឹងធ្វើការបង្ហាញពី ចំនុចទាំង 2 នេះ ដូចខាងក្រោម៖

 

•    ថ្ងៃបង្ហាញខ្លួន:

 

បើយើងរំលឹកពី Gear S2 Classic / Sport ត្រូវបានប្រកាសចេញ នៅក្នុងព្រឹត្តិការណ៍ IFA ក្នុងទីក្រុងប៊ែកឡាំង នាថ្ងៃទី 31 ខែសីហា ឆ្នាំ 2015 និងត្រូវបានចេញលក់ ជាផ្លូវការ នៅថ្ងៃទី 02 ខែតុលា ឆ្នាំ 2015។ ឯ Gear S3 Classic / Frontier ត្រូវបានប្រកាសចេញ នៅថ្ងៃទី 31 ខែសីហា ឆ្នាំ 2016 និងត្រូវបានចេញលក់ ជាផ្លូវការ នៅថ្ងៃទី 18 ខែវិច្ឆិកា ឆ្នាំ 2016 ចំណែក Gear Sport ត្រូវបានប្រកាសចេញ នៅថ្ងៃទី 31 ខែសីហា ឆ្នាំ 2017 និងត្រូវបានចេញលក់ ជាផ្លូវការ នៅថ្ងៃទី 13 ខែតុលា ឆ្នាំ 2017។ ដូច្នេះ គេបានរំពឹងទុកថា Gear S4 អាចនឹង បង្ហាញវត្តមាន នៅថ្ងៃទី 31 ខែសីហា ក្នុងឆ្នាំ 2018 នេះដូចគ្នា ហើយវាអាចនឹងចេញលក់ ជាផ្លូវការ នៅក្នុងខែតុលា ឆ្នាំ 2018 ផងដែរ។

•    តម្លៃ:

 

ងាកមកចូលរឿងតម្លៃវិញ Gear S2 ម៉ូឌែល Sport ត្រូវបានដាក់លក់ក្នុងតម្លៃ 299 ដុល្លារ និងម៉ូឌែល Classic លក់ក្នុងតម្លៃ 349 ដុល្លារ។ ចំណែក Gear S3 Classic ដែលមិនអាច ដាក់ស៊ីមបាន មានតម្លៃ 349 ដុល្លារ និង Gear S3 Frontier គឺមានតម្លៃថ្លៃជាង ព្រោះវាអាចដាក់ ស៊ីមបាន។ អញ្ចឹងសម្រាប់ Gear S4 ជំនាន់ថ្មី ត្រូវបានគេរំពឹងថា វាអាចនឹងមានតម្លៃចន្លោះពី 349 ដុល្លារ ទៅជិត 400 ដុល្លារ ដោយសារតែលក្ខណៈសម្បត្តិ ប្រសើរជាងជំនាន់មុន របស់វា។

សរុមកមកវិញ នេះគ្រាប់តែព័ត៌មានថ្មីមួយ ដែលបានបង្ហាញពីការរំពឹងទុក ពីថ្ងៃបង្ហាញខ្លូន ជាមួយនឹងតម្លៃរបស់ នាឡិកា Gear S4 ជំនាន់ថ្មី ដែលត្រៀមនឹង បង្ហាញវត្តមាន ក្នុងពេលឆាប់ៗ ខាងមុខប៉ុណ្ណោះ។ ដើម្បីអោយ កាន់តែច្បាស់ មានតែរង់ចាំ ប្រភពផ្លូវការពី Samsung ទេ ទើបអាចប្រាកដចិត្តបាន!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៩ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: Phone Arena Tag: នាឡិកាវៃឆ្លាត