CAMBO REPORT

Popup Advertising5 seconds

ទាំង​នេះ​ជា​ហ្គេម​លេង​លើ​ស្មាតហ្វូន ដែល​កំពុង​ពេញ​និយម!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

លោកអ្នកប្រាកដជាបានស្គាល់រួចមកហើយហ្គេមមួយ ឬពីរនៅក្នុងហ្គេម ខាងក្រោមនេះ ហើយអ្នកខ្លះ ប្រាកដជាបានលេងហ្គេមខ្លះ នៅខាងក្រោមនេះ រួចមកហើយដែរ ព្រោះហ្គេមទាំងនេះ សុទ្ធតែជម្រាញ់ ចេញមកជាពិសេស មានអ្នកលេងរាប់លាននាក់ ជុំវិញពិភពលោក។ ការពិតណាស់ ដោយសារតែភាពល្បីល្បាញ របស់ហ្គេមទាំងនេះ ដែលធ្វើឲ្យមិត្តអ្នកអាន បានស្គាល់ពីអារម្មណ៍ នៅពេលដែលបានលេង ហ្គេមនេះផ្ទាល់ ថាពិតជាជក់ចិត្ត ដិតអារម្មណ៍លេងម្តងហើយ ចង់លេងម្តងទៀត ដើម្បីចង់បាន ពិន្ទុខ្ពស់ជាងគេ។

ចំនុចពិសេសហ្គេមទាំងនេះមិនពិបាកក្នុងការបញ្ជា ព្រោះយើងគ្រាន់តែអូស ទៅឆ្វេង ឬស្តាំ ឬលោត តែប៉ុណ្ណោះ ទោះជាបែបនេះ ក៏ដោយ អ្នកខ្លះក៏មិនងាយបាន ពិន្ទុខ្ពស់នៅពេលដែល លេងនោះដែរ។ សំរាប់មិត្តអ្នកអាន ដែលមិនទាន់បានស្គាល់ ឬមិនទាន់បានលេងហ្គេម ទាំងនេះ អាចមើលពីសកម្មភាពហ្គេម ទាំងនេះបាន ហើយអាច ធ្វើការដោនឡូដ ដោយគ្រាន់តែចុចពាក្យ ដោនឡូដខាងក្រោម៖

 

•    Alto’s Adventure ហ្គេមជិះស្គីទឹកកកឆ្លងឧបសគ្គ (Android)

•    PUBG Mobile ហ្គេមតាមប្រមាញ់សម្លាប់គ្នារកអ្នកខ្លាំងចុងក្រោយ បានញុំាមាន់ដុត ( iOS | Android )

•    Heartstone ហ្គេមច្បាំងគ្នាយកលំនាំតាម Warcraft (iOS | Android)

•    Finger Driver ហ្គេមបើកឡានផ្តាច់ព្រលឹង (Android)

•    Hero Hunters ហ្គេមប្រមាញ់សត្រូវ និងសង្រ្គោះចំណាប់ខ្មាំង (iOS | Android)

ប្រសិនបើអ្នកចង់បន្ធូរអារម្មណ៍ និងចង់មានអារម្មណ៍ ស្រស់ស្រាយនោះ អ្នកអាចដោនឡូដហ្គេមណាមួយ ក្នុងចំណោមហ្គេមទាំងនេះ យកទៅលេងបាន ណាមួយ វាអាចផ្តល់ភាពរីករាយ ដល់អ្នកបានមួយ កម្រិតទៀតផង បន្ទាប់ពីការហត់នឿយ ក្នុងការសិក្សា ឬបន្ទាប់ពីការងារ អាចលេងបាន ជាពិសេស នៅពេលទំនេរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៩ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: App Store, Play Store Tag: កម្មវិធី-ហ្គេម